Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 1:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ស្ដេច​តម្រូវ​ឲ្យ​មាន​ចំណែក​អាហារ​ហ្លួង ចែក​ដល់​ពួក‌គេ​រាល់​ថ្ងៃ ព្រម​ទាំង​ស្រា​ដែល​ស្ដេច​ធ្លាប់​សោយ​ទៀត​ផង។ អ្នក​ទាំង​នោះ​ត្រូវ​ទទួល​ការ​អប់​រំ​រយៈ​ពេល​បី​ឆ្នាំ លុះ​គ្រប់​ពេល​កំណត់​ហើយ គេ​ត្រូវ​ឈរ​នៅ​ចំពោះ​ស្តេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ស្ដេច​ទ្រង់​តម្រូវ​ចំណែក​ប្រចាំថ្ងៃ​សម្រាប់​ពួកគេ​ពី​អាហារ​របស់​អង្គទ្រង់ និង​ពី​ស្រាទំពាំងបាយជូរ​ដែល​ទ្រង់​សោយ ហើយ​ឲ្យ​បង្ហាត់​ពួកគេ​បី​ឆ្នាំ​។ លុះ​ផុត​ពេលវេលានោះ ពួកគេ​ត្រូវ​បម្រើ​នៅចំពោះ​ស្ដេច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះ‌មហា‌ក្សត្រ​បញ្ជា​គេ​ឲ្យ​យក​ព្រះ‌ស្ងោយ និង​ស្រា​មួយ​ចំណែក​ទៅ​ឲ្យ​យុវជន​ទាំង​នោះ ជា​រៀង​រាល់​ថ្ងៃ ហើយ​បញ្ជា​ឲ្យ​ពួក​គេ​ទទួល​ការ​អប់រំ​អស់​រយៈ​ពេល​បី​ឆ្នាំ មុន​នឹង​ចូល​ទៅ​បម្រើ​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ស្តេច​ទ្រង់​ក៏​ដំរូវ​ឲ្យ​មាន​ចំណែក​អាហារ​ហ្លួង​ចែក​ដល់​គេ​ជា​រាល់​ថ្ងៃ ព្រម​ទាំង​ស្រា​ទំពាំង‌បាយ‌ជូរ​ដែល​ទ្រង់​ធ្លាប់​សោយ​ផង ហើយ​ឲ្យ​ចិញ្ចឹម​គេ​យ៉ាង​ដូច្នោះ​គ្រប់​៣​ឆ្នាំ ដើម្បី​កាល​ណា​សំរេច​ពេល​កំណត់​ហើយ នោះ​ឲ្យ​គេ​បាន​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ស្តេច

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ស្តេច​បញ្ជា​គេ​ឲ្យ​យក​អាហារ និង​ស្រា​មួយ​ចំណែក​ទៅ​ឲ្យ​យុវជន​ទាំង​នោះ ជា​រៀង​រាល់​ថ្ងៃ ហើយ​បញ្ជា​ឲ្យ​ពួក​គេ​ទទួល​ការ​អប់រំ​អស់​រយៈ​ពេល​បី​ឆ្នាំ មុន​នឹង​ចូល​ទៅ​បម្រើ​ស្ដេច។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 1:5
14 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​លោក​យ៉ូសែប​ចាប់‌ផ្ដើម​បម្រើ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ លោក​មាន​អាយុ​សាមសិប​ឆ្នាំ​ហើយ។ លោក​យ៉ូសែប​ចាក​ចេញ​ពី​ផារ៉ោន ហើយ​ធ្វើ​ដំណើរ​ពាស​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​មូល។


មាន​ពរ​ហើយ មនុស្ស​របស់​ព្រះ‌ករុណា! មាន​ពរហើយ​ពួក​អ្នក​បម្រើ ដែល​ឈរ​នៅ​ចំពោះ​ព្រះ‌ករុណា​ជា‌និច្ច ទាំង​ស្តាប់​រាជ‌ឱង្ការ​ប្រកប​ដោយ​ប្រាជ្ញា​របស់​ព្រះ‌ករុណា!


ស្តេច​បាប៊ី‌ឡូន​បាន​ផ្គត់‌ផ្គង់​ថ្វាយ​រាល់​ថ្ងៃ​ជា‌និច្ច ដរាប​ដល់​ទ្រង់​អស់​ព្រះ‌ជន្ម។:៚


ពួក​ប្រជា‌រាស្រ្ត​របស់​ទ្រង់ និង​ពួក​អ្នក​បម្រើ​របស់​ទ្រង់​មាន​ពរ​ហើយ ដែល​ឈរ​នៅ​ចំពោះ​ទ្រង់​ជា‌និច្ច ទាំង​ស្តាប់​ប្រាជ្ញា​របស់​ទ្រង់


កុំ​លោភ​ចង់​បាន​ឱជា‌រស របស់​អ្នក​គ្រប់គ្រង​ឡើយ ដ្បិត​ជា​របស់​បញ្ឆោត​ទេ។


ហេតុ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ បើ​អ្នក​វិល​មក​វិញ នោះ​យើង​នឹង​នាំ​អ្នក​ទៀត ដើម្បី​ឲ្យ​អ្នក​បាន​ឈរ​នៅ​មុខ​យើង ហើយ​បើ​អ្នក​ញែក​របស់​ថ្លៃ​វិសេស ចេញ​ពី​របស់​ស្មោក‌គ្រោក នោះ​អ្នក​នឹង​បាន​ដូច​ជា​មាត់​យើង គេ​នឹង​វិល​មក​អ្នក​វិញ តែ​អ្នក​មិន​ត្រូវ​ត្រឡប់​ទៅ​ឯ​គេ​ទេ។


ស្ដេច​បាន​សន្ទនា​ជា‌មួយ​ពួក‌គេ ហើយ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ ឥត​ឃើញ​មាន​អ្នក​ណា​ដូច​ដានី‌យ៉ែល ហាណា‌នា មីសា‌អែល និង​អ័‌សារា​ឡើយ។ ដូច្នេះ អ្នក​ទាំង​នោះ​ក៏​បាន​ឈរ​នៅ​ចំពោះ​ស្តេច។


ប៉ុន្តែ ដានី‌យ៉ែល​បាន​តាំង​ចិត្ត​ថា លោក​មិន​ព្រម​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​អាហារ​របស់​ស្តេច ឬ​ដោយ​ស្រាដែល​ស្ដេច​ធ្លាប់​សោយ​ឡើយ។ ដូច្នេះ គាត់​ក៏​សូម​ដល់​ចៅ‌ហ្វាយ​លើ​ពួក​មហា‌តលិក ដើម្បី​មិន​ឲ្យ​ខ្លួន​គាត់​ត្រូវ​សៅ‌ហ្មង។


សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ។


ទេវតា​ឆ្លើយ​តប​វិញ​ថា៖ «ខ្ញុំ​ឈ្មោះ​កាព្រីយ៉ែល ដែល​ឈរ​នៅ​ចំពោះ​ព្រះ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​និយាយ​នឹង​លោក ហើយ​នាំ​ដំណឹង​ល្អ​នេះ​មក​ប្រាប់​លោក ។


សូម​ប្រទាន​អាហារ ដែល​យើង​ខ្ញុំ​ត្រូវ​ការ​ជា​រៀង​រាល់​ថ្ងៃ។


ដូច្នេះ ចូរ​ចាំ​យាម​ចុះ ហើយ​អធិស្ឋាន​ជានិច្ច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង​អាច​ឆ្លង​ផុត​ពី​ការ​ទាំង​នេះ ដែល​ត្រូវ​មក ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​កូន​មនុស្ស»។


រួច​ស្ដេច​សូល​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​អ៊ីសាយ​ថា៖ «សូម​ឲ្យ​ដាវីឌ​ឈរ​បម្រើ​នៅ​មុខ​យើង​ចុះ ព្រោះ​យើង​ពេញ​ចិត្ត​វា​ណាស់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម