ទូលបង្គំនឹងរត់ទៅតាមផ្លូវនៃសេចក្ដីបង្គាប់របស់ព្រះអង្គ ដ្បិតព្រះអង្គនឹងពង្រីកចិត្តរបស់ទូលបង្គំ។
កិច្ចការ 8:30 - ព្រះគម្ពីរខ្មែរសាកល នៅពេលរត់ទៅ ភីលីពក៏ឮលោកកំពុងអានគម្ពីរព្យាការីអេសាយ គាត់ក៏សួរថា៖ “តើលោកយល់អ្វីដែលលោកកំពុងអានឬទេ?”។ Khmer Christian Bible នៅពេលរត់ទៅទាន់រទេះសេះនោះ លោកភីលីពក៏ឮគាត់កំពុងអានបទគម្ពីររបស់លោកអេសាយជាអ្នកនាំព្រះបន្ទូល ដូច្នេះលោកភីលីពក៏សួរថា៖ «តើលោកយល់សេចក្ដីដែលលោកកំពុងអាននេះដែរឬទេ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកភីលីពក៏រត់ចូលទៅ ហើយឮមន្រ្តីនោះកំពុងអានគម្ពីរហោរាអេសាយ។ លោកភីលីពសួរថា៖ «តើលោកយល់សេចក្ដីដែលលោកកំពុងអាននេះឬទេ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកភីលីពក៏រត់ទៅមុខ ហើយឮមន្ត្រីអេត្យូពីអានគម្ពីរព្យាការីអេសាយ លោកភីលីពសួរមន្ត្រីនោះថា៖ «តើលោកយល់សេចក្ដីដែលលោកកំពុងតែអាននេះឬទេ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ភីលីពក៏រត់ទៅតាម ឮលោកកំពុងតែអានមើលគម្ពីរហោរាអេសាយ រួចសួរថា លោកមើលយល់ឬទេ អាល់គីតាប លោកភីលីពក៏រត់ទៅមុខ ហើយឮមន្ដ្រីអេត្យូពីអានគីតាបណាពីអេសាយ លោកភីលីពសួរមន្ដ្រីនោះថា៖ «តើលោកយល់សេចក្ដីដែលលោកកំពុងតែអាននេះឬទេ?»។ |
ទូលបង្គំនឹងរត់ទៅតាមផ្លូវនៃសេចក្ដីបង្គាប់របស់ព្រះអង្គ ដ្បិតព្រះអង្គនឹងពង្រីកចិត្តរបស់ទូលបង្គំ។
អ្វីក៏ដោយដែលដៃរបស់អ្នករកធ្វើបាន ចូរធ្វើអស់ពីកម្លាំងរបស់អ្នកចុះ; ដ្បិតនៅស្ថានមនុស្សស្លាប់ ជាកន្លែងដែលអ្នកនឹងទៅនោះ គ្មានកិច្ចការ ឬគម្រោង ឬចំណេះដឹង ឬប្រាជ្ញាឡើយ។
អស់អ្នកដែលឮព្រះបន្ទូលនៃអាណាចក្ររបស់ព្រះ ហើយមិនយល់ មេអាក្រក់ក៏មកកញ្ឆក់យកអ្វីដែលត្រូវបានសាបព្រោះក្នុងចិត្តរបស់អ្នកនោះ។ នេះជាគ្រាប់ពូជដែលត្រូវបានសាបព្រោះនៅក្បែរផ្លូវ។
រីឯគ្រាប់ពូជដែលត្រូវបានសាបព្រោះលើដីល្អ គឺអ្នកដែលឮព្រះបន្ទូល ហើយយល់។ អ្នកនោះពិតជាបង្កើតផល គឺខ្លះបង្កើតមួយជាមួយរយ ខ្លះមួយជាហុកសិប និងខ្លះមួយជាសាមសិប”។
ព្រះយេស៊ូវទ្រង់សួរពួកគេថា៖“តើអ្នករាល់គ្នាយល់សេចក្ដីទាំងអស់នេះឬទេ?”។ ពួកគេទូលព្រះអង្គថា៖ “បាទ យល់ហើយ”។
បន្ទាប់មក ព្រះយេស៊ូវទ្រង់ហៅហ្វូងមនុស្សមក ហើយមានបន្ទូលនឹងពួកគេថា៖“ចូរស្ដាប់ ហើយយល់ចុះ
“កាលណាអ្នករាល់គ្នាឃើញ‘តួគួរឲ្យស្អប់ខ្ពើម នៃភាពហិនវិនាស’ ដែលត្រូវបានថ្លែងមកតាមរយៈព្យាការីដានីយ៉ែល ឈរនៅទីវិសុទ្ធ——ចូរឲ្យអ្នកអានយល់ចុះ——
“កាលណាអ្នករាល់គ្នាឃើញ‘តួគួរឲ្យស្អប់ខ្ពើម នៃភាពហិនវិនាស ’ ឈរនៅកន្លែងដែលមិនគួរឈរ——ចូរឲ្យអ្នកអានយល់ចុះ——ពេលនោះ ចូរឲ្យអ្នកដែលនៅយូឌារត់គេចទៅភ្នំទៅ។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“អាហាររបស់ខ្ញុំ គឺការដែលខ្ញុំប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក និងបង្ហើយការងាររបស់ព្រះអង្គ។
អ្នករាល់គ្នាស្រាវជ្រាវគម្ពីរ ពីព្រោះអ្នករាល់គ្នាគិតថា ក្នុងគម្ពីរនោះមានជីវិតអស់កល្បជានិច្ច។ តាមពិត គឺគម្ពីរនោះឯង ដែលធ្វើបន្ទាល់អំពីខ្ញុំ។
គាត់ក៏ក្រោកឡើង ចេញដំណើរទៅ។ ពេលនោះ មើល៍! មានមហាតលិកជនជាតិអេត្យូពីម្នាក់ ជាមន្ត្រីរាជវាំងរបស់កានដេសមហាក្សត្រិយានីនៃអេត្យូពី លោកត្រួតលើរាជ្យទ្រព្យទាំងមូលរបស់ព្រះនាង។ លោកបានមកយេរូសាឡិមដើម្បីថ្វាយបង្គំ
លោកឆ្លើយថា៖ “តើឲ្យខ្ញុំយល់យ៉ាងដូចម្ដេចបាន បើគ្មានអ្នកណាណែនាំខ្ញុំផង?”។ រួចលោកក៏អញ្ជើញភីលីពឲ្យឡើងអង្គុយជាមួយលោក។
ប៉ុន្តែនៅក្នុងក្រុមជំនុំ ខ្ញុំសុខចិត្តនិយាយប្រាំម៉ាត់ដោយគំនិតរបស់ខ្ញុំ ដើម្បីបង្រៀនអ្នកដទៃ ជាជាងនិយាយមួយម៉ឺនម៉ាត់ជាភាសាដទៃ។
ដោយហេតុនេះ កុំធ្វើជាមនុស្សល្ងីល្ងើឡើយ ផ្ទុយទៅវិញ ចូរយល់ថាបំណងព្រះហឫទ័យរបស់ព្រះអម្ចាស់ជាអ្វី។
ចំណុចនេះតម្រូវឲ្យមានប្រាជ្ញា។ អ្នកដែលមានការយល់ដឹង ត្រូវគណនាលេខរបស់សត្វតិរច្ឆាននោះ ដ្បិតលេខវាជាលេខរបស់មនុស្ស។ លេខនោះគឺ ៦៦៦៕