កិច្ចការ 6:4 - ព្រះគម្ពីរខ្មែរសាកល រីឯយើងវិញ យើងនឹងផ្ចង់ស្មារតីក្នុងការអធិស្ឋាន និងក្នុងការបម្រើខាងព្រះបន្ទូល”។ Khmer Christian Bible រីឯយើងវិញ យើងនឹងបន្ដនៅក្នុងសេចក្ដីអធិស្ឋាន និងការបម្រើព្រះបន្ទូលយ៉ាងខ្ជាប់ខ្ជួន!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯយើងខ្ញុំវិញ យើងខ្ញុំនឹងខំព្យាយាមក្នុងការអធិស្ឋាន និងការបម្រើព្រះបន្ទូលវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯយើងខ្ញុំវិញ យើងខ្ញុំនឹងគិតតែពីអធិស្ឋាន និងបម្រើព្រះបន្ទូល»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយើងខ្ញុំ នឹងខំព្យាយាមក្នុងសេចក្ដីអធិស្ឋាន នឹងការផ្សាយព្រះបន្ទូលវិញ អាល់គីតាប រីឯយើងខ្ញុំវិញ យើងខ្ញុំនឹងគិតតែពីទូរអា និងបម្រើបន្ទូលរបស់អុលឡោះ»។ |
ពួកគេទាំងអស់គ្នាតែងតែផ្ចង់ស្មារតីដោយមានចិត្តតែមួយក្នុងការអធិស្ឋាន ជាមួយស្ត្រីៗ និងម៉ារាម្ដាយរបស់ព្រះយេស៊ូវ ព្រមទាំងប្អូនៗរបស់ព្រះអង្គផង។
អ្នកទាំងនោះតែងតែផ្ចង់ស្មារតីក្នុងសេចក្ដីបង្រៀនរបស់ពួកសាវ័ក ក្នុងការប្រកបគ្នា ការកាច់នំប៉័ង និងការអធិស្ឋាន។
ជាការពិត ព្រះដែលខ្ញុំបម្រើដោយវិញ្ញាណរបស់ខ្ញុំ ក្នុងការប្រកាសដំណឹងល្អនៃព្រះបុត្រារបស់ព្រះអង្គ គឺជាសាក្សីរបស់ខ្ញុំ ថាខ្ញុំនឹកចាំអំពីអ្នករាល់គ្នាឥតឈប់ឈរយ៉ាងណា
ជាការពិត ប្រសិនបើខ្ញុំផ្សាយដំណឹងល្អ នោះមិនមែនជាមោទនភាពសម្រាប់ខ្ញុំទេ ពីព្រោះការផ្សាយដំណឹងល្អជាកាតព្វកិច្ចដែលត្រូវបានផ្ទុកលើខ្ញុំ។ វេទនាដល់ខ្ញុំហើយ ប្រសិនបើខ្ញុំមិនផ្សាយដំណឹងល្អ!
ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំតយុទ្ធខ្លាំងយ៉ាងណាដើម្បីអ្នករាល់គ្នា និងអ្នកដែលនៅឡៅឌីសេ ព្រមទាំងអស់អ្នកដែលមិនបានឃើញមុខខ្ញុំផ្ទាល់
អេប៉ាប្រាសបាវបម្រើរបស់ព្រះគ្រីស្ទយេស៊ូវ ដែលជាម្នាក់ពីចំណោមអ្នករាល់គ្នា ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។ គាត់តែងតែតស៊ូដើម្បីអ្នករាល់គ្នាដោយការអធិស្ឋាន ដើម្បីឲ្យអ្នករាល់គ្នាបានឈរមាំដោយគ្រប់លក្ខណ៍ ហើយជឿអស់ពីចិត្តលើបំណងព្រះហឫទ័យរបស់ព្រះគ្រប់ជំពូក។
សូមប្រាប់អើឃីពថា: “ចូរយកចិត្តទុកដាក់ចំពោះការងារបម្រើដែលអ្នកបានទទួលក្នុងព្រះអម្ចាស់ ដើម្បីបំពេញការងារនោះឲ្យសម្រេច”។
ចូរប្រកាសព្រះបន្ទូល ចូរពុះពារ ទោះបីជាត្រូវពេល ឬខុសពេល; ចូរទូន្មាន ស្ដីប្រដៅ និងលើកទឹកចិត្ត ដោយអស់ទាំងការអត់ធ្មត់ និងការបង្រៀន