តើនរណាដូចមនុស្សមានប្រាជ្ញា? តើនរណាដឹងការបកស្រាយនូវសេចក្ដីអ្វីមួយ? ប្រាជ្ញារបស់មនុស្សធ្វើឲ្យទឹកមុខរបស់គេភ្លឺថ្លា ហើយភាពរឹងរូសនៃទឹកមុខរបស់គេក៏ផ្លាស់ប្ដូរដែរ។
កិច្ចការ 6:15 - ព្រះគម្ពីរខ្មែរសាកល អស់អ្នកដែលអង្គុយនៅក្នុងក្រុមប្រឹក្សាសម្លឹងមើលស្ទេផាន ក៏ឃើញមុខគាត់ដូចជាមុខទូតសួគ៌៕ Khmer Christian Bible រីឯពួកអ្នកដែលអង្គុយនៅក្នុងក្រុមប្រឹក្សាកំពូលបានសម្លឹងមើលលោកស្ទេផានគ្រប់ៗគ្នា ពួកគេបានឃើញមុខរបស់គាត់ដូចជាមុខរបស់ទេវតា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកដែលអង្គុយនៅក្នុងក្រុមប្រឹក្សាទាំងប៉ុន្មាន សម្លឹងមើលមុខលោកស្ទេផានគ្រប់គ្នា ហើយគេឃើញមុខរបស់លោក ដូចជាមុខទេវតា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលអង្គុយនៅក្នុងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងប៉ុន្មាន សម្លឹងមើលមកលោកស្ទេផានគ្រប់ៗគ្នា ហើយឃើញមុខរបស់លោកមានទ្រង់ទ្រាយដូចមុខរបស់ទេវតា*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអស់អ្នកដែលអង្គុយនៅក្នុងក្រុមជំនុំ ក៏ជាប់ភ្នែកមើលមុខគាត់ ឃើញដូចជាមុខទេវតា។ អាល់គីតាប អស់អ្នកដែលអង្គុយនៅក្នុងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងប៉ុន្មាន សម្លឹងមើលមកលោកស្ទេផានគ្រប់ៗគ្នា ហើយឃើញមុខរបស់លោកមានទ្រង់ទ្រាយដូចមុខរបស់ម៉ាឡាអ៊ីកាត់។ |
តើនរណាដូចមនុស្សមានប្រាជ្ញា? តើនរណាដឹងការបកស្រាយនូវសេចក្ដីអ្វីមួយ? ប្រាជ្ញារបស់មនុស្សធ្វើឲ្យទឹកមុខរបស់គេភ្លឺថ្លា ហើយភាពរឹងរូសនៃទឹកមុខរបស់គេក៏ផ្លាស់ប្ដូរដែរ។
ពេលនោះ មនុស្សសុចរិតនឹងភ្លឺត្រចះត្រចង់ដូចព្រះអាទិត្យ ក្នុងអាណាចក្រនៃព្រះបិតារបស់ពួកគេ។ អ្នកដែលមានត្រចៀកចូរស្ដាប់ចុះ!
ពេលនោះ ព្រះអង្គត្រូវបានប្ដូររូបរាងនៅមុខពួកគេ គឺព្រះភក្ត្ររបស់ព្រះអង្គភ្លឺដូចព្រះអាទិត្យ ហើយព្រះពស្ត្ររបស់ព្រះអង្គក៏ប្រែជាសដូចពន្លឺ។
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលខឹងនឹងបងប្អូនរបស់ខ្លួននឹងជួបការកាត់ទោស ហើយអ្នកណាក៏ដោយដែលជេរបងប្អូនរបស់ខ្លួនថា ‘អាល្ងង់’ នឹងជួបការកាត់ទោសរបស់ក្រុមប្រឹក្សា រីឯអ្នកណាក៏ដោយដែលជេរថា ‘អាឆ្កួត’ នឹងជួបភ្លើងនរក។
បន្ទាប់មក ព្រះអង្គដាក់ព្រះហស្តលើភ្នែករបស់គាត់ម្ដងទៀត បុរសនោះក៏មើលឃើញច្បាស់។ ភ្នែករបស់គាត់បានដូចដើមវិញ គឺឃើញច្បាស់ទាំងអស់។
ដោយត្រូវបានដោះស្បៃចេញពីមុខស្រាប់ហើយ យើងទាំងអស់គ្នាកំពុងបំប្លាតរស្មីរុងរឿងរបស់ព្រះអម្ចាស់ ហើយកំពុងត្រូវបានផ្លាស់ប្រែទៅជារូបរាងដូចព្រះអង្គ ពីសិរីរុងរឿងទៅសិរីរុងរឿង។ ការនេះបានចេញពីព្រះអម្ចាស់ដែលជាវិញ្ញាណ៕