ឯពស់ជាសត្វប៉ិនខាងឧបាយកលលើសជាងសត្វព្រៃគ្រប់ប្រភេទនៃទីវាលដែលព្រះយេហូវ៉ាដ៏ជាព្រះបានបង្កើត។ វានិយាយនឹងស្ត្រីថា៖ “តើព្រះពិតជាមានបន្ទូលថាពួកអ្នកមិនត្រូវហូបពីដើមឈើណាមួយក្នុងសួននេះមែនឬ?”។
កិច្ចការ 28:4 - ព្រះគម្ពីរខ្មែរសាកល កាលអ្នកស្រុកនោះឃើញពស់កំពុងសំយុងចុះពីដៃរបស់គាត់ ពួកគេនិយាយគ្នាថា៖ “អ្នកនេះប្រាកដជាឃាតករមែនហើយ ទោះបីជាវាគេចរួចពីសមុទ្រក៏ដោយ ក៏ព្រះម៉ែនៃសេចក្ដីយុត្តិធម៌មិនទុកឲ្យវានៅរស់ដែរ”។ Khmer Christian Bible ពេលពួកអ្នកកោះឃើញពស់វែកកំពុងព្យួរជាប់ដៃរបស់លោកប៉ូល ពួកគេក៏និយាយគ្នាថា៖ «មនុស្សនេះប្រាកដជាឃាតកហើយ ទើបសេចក្ដីយុត្ដិធម៌មិនទុកឲ្យគាត់រស់ ទោះជាគាត់បានរួចជីវិតពីសមុទ្រក៏ដោយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលពួកអ្នកស្រុកនោះឃើញពស់សំយុងចុះពីដៃលោកដូច្នេះ គេក៏និយាយគ្នាថា៖ «អ្នកនេះប្រាកដជាបានសម្លាប់គេហើយ ទោះបើបានរួចពីសមុទ្រក៏ដោយ គង់តែព្រះយុត្តិធម៌ មិនព្រមឲ្យនៅរស់ដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលអ្នកកោះនោះឃើញពស់ចឹកដៃលោកជាប់ដូច្នេះ ក៏និយាយគ្នាថា៖ «អ្នកនេះពិតជាបានសម្លាប់គេហើយ ទោះបីគាត់ទើបនឹងរួចខ្លួនពីសមុទ្រនោះក៏ដោយ ក៏ព្រះយុត្តិធម៌ មិនទុកឲ្យគាត់នៅរស់រានមានជីវិតដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះពួកអ្នកស្រុកនោះឃើញពស់សំយុងចុះពីដៃគាត់មកដូច្នោះ នោះក៏និយាយគ្នាថា ប្រាកដជាមនុស្សនេះបានសំឡាប់គេហើយ បានជាទោះបើរួចពីសមុទ្រក៏ដោយ គង់តែសេចក្ដីយុត្តិធម៌មិនព្រមឲ្យនៅរស់ដែរ អាល់គីតាប កាលអ្នកកោះនោះឃើញពស់ចឹកដៃគាត់ជាប់ដូច្នេះ ក៏និយាយគ្នាថា៖ «អ្នកនេះពិតជាបានសម្លាប់គេហើយ ទោះបីគាត់ទើបនឹងរួចខ្លួនពីសមុទ្រនោះក៏ដោយ ក៏ព្រះយុត្ដិធម៌ មិនទុកឲ្យគាត់នៅរស់រានមានជីវិតដែរ»។ |
ឯពស់ជាសត្វប៉ិនខាងឧបាយកលលើសជាងសត្វព្រៃគ្រប់ប្រភេទនៃទីវាលដែលព្រះយេហូវ៉ាដ៏ជាព្រះបានបង្កើត។ វានិយាយនឹងស្ត្រីថា៖ “តើព្រះពិតជាមានបន្ទូលថាពួកអ្នកមិនត្រូវហូបពីដើមឈើណាមួយក្នុងសួននេះមែនឬ?”។
មនុស្សដែលរងសម្ពាធដោយសារបង្ហូរឈាមគេ នឹងរត់គេចរហូតដល់រណ្ដៅមរណៈ។ កុំឲ្យអ្នកណាជួយឃាត់អ្នកនោះឡើយ!
ដ្បិតមើល៍! ព្រះយេហូវ៉ាបានយាងចេញពីកន្លែងរបស់ព្រះអង្គមក ដើម្បីដាក់ទោសអ្នកដែលរស់នៅលើផែនដីចំពោះសេចក្ដីទុច្ចរិតរបស់គេ ហើយផែនដីនឹងលាតត្រដាងការបង្ហូរឈាមលើវា ក៏មិនគ្របបាំងមនុស្សដែលត្រូវគេសម្លាប់ទៀតឡើយ៕
សត្វព្រៃនៃទីវាលនឹងលើកតម្កើងសិរីរុងរឿងដល់យើង គឺទាំងឆ្កែព្រៃ និងអូទ្រីស ពីព្រោះយើងបានផ្ដល់ទឹកនៅទីរហោស្ថាន ក៏បានផ្ដល់ទន្លេនៅវាលខ្សាច់ ដើម្បីឲ្យប្រជារាស្ត្ររបស់យើងជាអ្នកដែលត្រូវបានជ្រើសរើសរបស់យើង បានផឹកផង
ដូច្នេះ អស់ទាំងឈាមដ៏សុចរិតដែលត្រូវបានបង្ហូរនៅលើផែនដី តាំងពីឈាមរបស់អេបិលមនុស្សសុចរិត រហូតដល់ឈាមរបស់សាការីកូនរបស់បារ៉ាគាដែលអ្នករាល់គ្នាបានសម្លាប់នៅចន្លោះទីវិសុទ្ធ និងអាសនានោះ នឹងធ្លាក់មកលើអ្នករាល់គ្នា។
ប្រជាជនទាំងអស់ឆ្លើយថា៖ “ចូរឲ្យឈាមរបស់អ្នកនេះធ្លាក់មកលើយើង និងកូនចៅរបស់យើងចុះ!”។
ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“តើអ្នករាល់គ្នាគិតថា អ្នកកាលីឡេទាំងនេះមានបាបធ្ងន់ជាងអ្នកកាលីឡេទាំងអស់ ដោយសារពួកគេបានរងទុក្ខយ៉ាងដូច្នេះឬ?
មួយវិញទៀត តើអ្នករាល់គ្នាគិតថា មនុស្សដប់ប្រាំបីនាក់ដែលប៉មស៊ីឡោមបានរលំលើ ហើយសម្លាប់នោះ ពួកគេមានបាបធ្ងន់ជាងមនុស្សទាំងអស់ដែលរស់នៅយេរូសាឡិមឬ?
កុំវិនិច្ឆ័យតាមបែបខាងក្រៅឡើយ ប៉ុន្តែចូរវិនិច្ឆ័យតាមការកាត់ទោសដ៏សុចរិតយុត្តិធម៌វិញ”។
អ្នកស្រុកនោះបានបង្ហាញចិត្តសប្បុរសមិនធម្មតាដល់យើង។ ដោយសារធ្លាក់ភ្លៀង និងរងាផង ពួកគេក៏បង្កាត់ភ្លើងទទួលយើងទាំងអស់គ្នា។
នៅពេលប៉ូលប្រមូលមែកគុម្ពោតមួយកង ហើយដាក់លើភ្នក់ភ្លើង មានពស់វែកមួយចេញមកដោយសារតែកម្ដៅ ចឹកដៃគាត់ជាប់។
ប៉ុន្តែសម្រាប់ពួកកំសាក ពួកឥតជំនឿ ពួកគួរឲ្យស្អប់ខ្ពើម ពួកឃាតករ ពួកអសីលធម៌ខាងផ្លូវភេទ ពួកធ្វើមន្តអាគម ពួកថ្វាយបង្គំរូបបដិមាករ និងអស់ទាំងអ្នកភូតភរ ចំណែករបស់ពួកគេនៅក្នុងបឹងដែលឆេះដោយភ្លើង និងស្ពាន់ធ័រ។ នេះហើយ ជាសេចក្ដីស្លាប់ទីពីរ”។