ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 28:28 - ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ ចូរ​ឲ្យ​អ្នករាល់គ្នា​ដឹងច្បាស់​ថា សេចក្ដីសង្គ្រោះ​នេះ​របស់​ព្រះ បាន​ប្រទាន​ដល់​សាសន៍ដទៃ​វិញ ហើយ​ពួកគេ​នឹង​ស្ដាប់​!”។

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ ចូរ​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ចុះ​ថា​ សេចក្ដី​សង្គ្រោះ​របស់​ព្រះជាម្ចាស់​នេះ​បាន​បញ្ជូន​ទៅ​ឯ​សាសន៍​ដទៃ​ហើយ​ នោះ​ពួកគេ​នឹង​ស្ដាប់​មិន​ខាន»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ សូម​បង‌ប្អូន​ដឹង​ថា ព្រះ​ប្រទាន​ការ​សង្គ្រោះ​នេះ ទៅ​ដល់​សាសន៍​ដទៃ​វិញ ព្រោះ​គេ​នឹង​ស្តាប់»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ សូម​បងប្អូន​ជ្រាប​ថា ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ព្រះ‌បន្ទូល​ស្ដី​អំពី​ការ​សង្គ្រោះ​របស់​ព្រះអង្គ​ឲ្យ​សាសន៍​ដទៃ​វិញ ព្រោះ​គេ​មុខ​ជា​ស្ដាប់​មិន​ខាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះ‌ទ្រង់​ផ្សាយ​សេចក្ដី​សង្គ្រោះ​នេះ ទៅ​ដល់​សាសន៍​ដទៃ​វិញ ហើយ​គេ​នឹង​ស្តាប់​ជា​ពិត

សូមមើលជំពូក

អាល់គីតាប

ហេតុ​នេះ សូម​បង​ប្អូន​ជ្រាប​ថា អុលឡោះ​បាន​ប្រទាន​បន្ទូល ស្ដី​អំពី​ការ​សង្គ្រោះ​របស់​ទ្រង់​ឲ្យ​សាសន៍​ដទៃ​វិញ ព្រោះ​គេ​មុខ​ជា​ស្ដាប់​មិន​ខាន។

សូមមើលជំពូក



កិច្ចការ 28:28
26 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ព្រះអង្គ​មានបន្ទូលថា​៖ “ជារឿងតូចតាច​ទេ ដែល​អ្នក​ធ្វើជា​បាវបម្រើ​របស់​យើង ដើម្បី​ស្ដារ​បណ្ដា​កុលសម្ព័ន្ធ​របស់​យ៉ាកុប​ឡើងវិញ ហើយ​ធ្វើឲ្យ​ពួកអ្នកដែល​ត្រូវបាន​រក្សាទុក​នៃ​អ៊ីស្រាអែល​ត្រឡប់មកវិញ​! យើង​នឹង​ធ្វើឲ្យ​អ្នក​ទៅជា​ពន្លឺ​ដល់​សាសន៍ដទៃ​ទៀត​ផង ដើម្បីឲ្យ​សេចក្ដីសង្គ្រោះ​របស់យើង​បាន​ទៅ​ដល់​ចុងបំផុត​នៃ​ផែនដី”។


ព្រះយេហូវ៉ា​បាន​លាត់​ព្រះពាហុ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​នៅចំពោះ​ភ្នែក​របស់​ប្រជាជាតិ​ទាំងអស់​; អស់ទាំង​ចុងបំផុត​នៃ​ផែនដី​នឹង​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ​នៃពួកយើង​។


នោះ​មនុស្ស ទាំងអស់​នឹង​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ’”។


នៅពេល​ឮ​សេចក្ដីទាំងនេះ ពួកគេ​ក៏​ស្ងៀម​ទៅ ហើយ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​ថា​៖ “បើដូច្នេះ ព្រះ​បាន​ប្រទាន​ការកែប្រែចិត្ត​ដែល​នាំទៅរក​ជីវិត ឲ្យ​សាសន៍ដទៃ​ដែរ​ហ្ន៎​!”។


“បងប្អូន ដែលជា​កូនចៅ​នៃ​ពូជពង្ស​អ័ប្រាហាំ និង​ពួក​អ្នក​ដែល​កោតខ្លាច​ព្រះ​ក្នុងចំណោម​អ្នករាល់គ្នា​អើយ​! ព្រះបន្ទូល​នៃ​សេចក្ដីសង្គ្រោះ​នេះ​បាន​ប្រទាន​មក​យើង​ហើយ។


ដូច្នេះ បងប្អូន​អើយ សូម​ឲ្យ​បងប្អូន​ដឹងច្បាស់​ថា ការលើកលែងទោស​បាប​ត្រូវបាន​ប្រកាស​ដល់​អ្នករាល់គ្នា​ដោយសារតែ​ព្រះអង្គនេះ​។ ចំពោះ​ការ​ទាំងអស់​ដែល​អ្នករាល់គ្នា​មិនអាច​ត្រូវ​រាប់ជាសុចរិត​បាន​តាមរយៈ​ក្រឹត្យវិន័យ​របស់​ម៉ូសេ​នោះ


លុះ​បាន​ទៅ​ដល់ ហើយ​ប្រមូល​ក្រុមជំនុំ​មកជួបជុំគ្នា ពួកគេ​ក៏​រាយការណ៍ប្រាប់​នូវ​អ្វីៗដែល​ព្រះ​បាន​ធ្វើ​ជាមួយ​ពួកគេ និង​ការដែល​ព្រះ​បាន​បើក​ទ្វារ​នៃ​ជំនឿ​ដល់​សាសន៍ដទៃ​។


ស៊ីម៉ូន​បាន​រៀបរាប់​អំពី​របៀបដែល​កាលពីដំបូង ព្រះ​បាន​ប្រោសប្រណី​ពួក​សាសន៍ដទៃ ហើយ​ជ្រើសរើស​ប្រជារាស្ត្រ​មួយ​ពីចំណោម​ពួកគេ សម្រាប់​ព្រះនាម​របស់​ព្រះអង្គ​។


ដើម្បីឲ្យ​មនុស្ស​ដែល​នៅសល់ គឺ​អស់ទាំង​សាសន៍ដទៃ​ដែល​ត្រូវបាន​ហៅ​តាម​នាម​របស់យើង បាន​ស្វែងរក​ព្រះអម្ចាស់​។


ប៉ុន្តែ​នៅពេល​ពួកគេ​ប្រឆាំង និង​ជេរប្រមាថ ប៉ូល​ក៏​រលាស់​សម្លៀកបំពាក់ ទាំង​និយាយ​នឹង​ពួកគេ​ថា​៖ “ចូរឲ្យ​ឈាម​របស់អ្នករាល់គ្នា​ធ្លាក់លើ​ក្បាល​របស់អ្នករាល់គ្នា​ចុះ! ខ្ញុំ​គ្មានទោសទេ​។ ចាប់ពីឥឡូវនេះទៅ ខ្ញុំ​នឹង​ទៅ​រក​សាសន៍ដទៃ​វិញ”។


ពេលនោះ ពេត្រុស​ក្រោកឈរ​ជាមួយ​សាវ័ក​ទាំង​ដប់មួយ​នាក់ ហើយ​បន្លឺ​សំឡេង​និយាយ​ទៅ​បណ្ដាជន​ថា​៖ “អស់លោក​ដែលជា​ជនជាតិយូដា និង​អស់លោក​ដែល​រស់នៅ​យេរូសាឡិម​អើយ! ចូរ​ឲ្យ​អ្នករាល់គ្នា​ដឹង​ការនេះ ហើយ​ចូរ​ស្ដាប់​ពាក្យ​របស់ខ្ញុំ​ចុះ


“ព្រះអម្ចាស់​ក៏​មានបន្ទូល​នឹង​ខ្ញុំ​ថា​:‘ចូរ​ទៅ​ចុះ​! ដ្បិត​យើង​នឹង​ចាត់​អ្នក​ឲ្យទៅ​ឆ្ងាយ ទៅរក​បណ្ដា​សាសន៍ដទៃ’”។


ពេល​គាត់​និយាយ​សេចក្ដីទាំងនេះ​ហើយ ពួក​ជនជាតិយូដា​ក៏​ចាកចេញទៅ ទាំង​ជជែក​គ្នា​យ៉ាងខ្លាំង​។


នោះ​ចូរ​ឲ្យ​អស់លោក និង​ប្រជាជន​អ៊ីស្រាអែល​ទាំងអស់​ដឹងច្បាស់​ថា បុរសនេះ​បាន​ឈរ​នៅមុខ​អស់លោក ទាំង​មានសុខភាពល្អ ដោយសារតែ​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អ្នកណាសារ៉ែត ដែល​អស់លោក​បាន​ឆ្កាង គឺ​ព្រះអង្គ​ដែល​ព្រះ​បាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​!


ប៉ុន្តែ​ព្រះអម្ចាស់​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ទៅ​ចុះ​! ដ្បិត​អ្នកនោះ​ជា​ភាជនៈ​ដែល​យើង​បាន​ជ្រើសតាំង ដើម្បី​នាំយក​នាម​របស់យើង​ទៅ​ដល់​ទាំង​សាសន៍ដទៃ និង​បណ្ដា​ស្ដេច ព្រមទាំង​កូនចៅ​អ៊ីស្រាអែល​ផង​។


ដូច្នេះ ខ្ញុំ​សូម​សួរថា តើ​ជនជាតិអ៊ីស្រាអែល​បាន​ជំពប់​ដើម្បី​ដួល​ឬ​? មិនមែនដូច្នោះជាដាច់ខាត​! ផ្ទុយទៅវិញ ដោយ​ការបំពាន​របស់​ពួកគេ សេចក្ដីសង្គ្រោះ​បានមក​ដល់​សាសន៍ដទៃ ដើម្បី​ធ្វើឲ្យ​ជនជាតិអ៊ីស្រាអែល​ច្រណែន​។


ហើយ​លោក​បាន​ទទួល​សញ្ញា​នៃ​ពិធីកាត់ស្បែក ជា​ត្រា​បញ្ជាក់ថា​កាល​លោក​មិនទាន់ទទួលពិធីកាត់ស្បែក​នៅឡើយ លោក​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ជំនឿ​ហើយ ដើម្បីឲ្យ​លោក​ទៅជា​ឪពុក​របស់​អស់អ្នក​ដែល​ជឿ​ដោយ​មិនបានទទួលពិធីកាត់ស្បែក និង​ដើម្បីឲ្យ​ពួកគេ​ត្រូវបាន​រាប់ជា​សុចរិត​ដែរ​;