មើល៍! អស់អ្នកដែលក្ដៅក្រហាយទាស់នឹងអ្នក នឹងអាម៉ាស់មុខ ហើយអៀនខ្មាស មនុស្សដែលតតាំងនឹងអ្នក នឹងបានដូចជាភាពទទេ ហើយវិនាសទៅ។
កិច្ចការ 28:21 - ព្រះគម្ពីរខ្មែរសាកល ពួកគេក៏និយាយនឹងប៉ូលថា៖ “យើងមិនបានទទួលសំបុត្រពីយូឌា ស្ដីអំពីលោកឡើយ ហើយក៏គ្មានអ្នកណាក្នុងបងប្អូនរួមជាតិមករាយការណ៍ ឬនិយាយអ្វីអាក្រក់អំពីលោកដែរ។ Khmer Christian Bible ពួកគេក៏ប្រាប់គាត់ថា៖ «យើងមិនបានទទួលសំបុត្រស្ដីអំពីអ្នកពីស្រុកយូដាទេ ហើយក៏គ្មានបងប្អូនណាម្នាក់មកប្រាប់យើង ឬនិយាយអ្វីអាក្រក់ពីអ្នកដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងនោះតបថា៖ «យើងមិនបានទទួលសំបុត្រណាពីស្រុកយូដា ស្ដីអំពីរឿងលោកឡើយ ក៏គ្មានបងប្អូនណាមកប្រាប់យើង ឬនិយាយអ្វីអាក្រក់ពីលោកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះតបវិញថា៖ «យើងពុំបានទទួលសំបុត្រអ្វីពីស្រុកយូដាស្ដីអំពីលោកឡើយ ហើយក៏គ្មានបងប្អូនណាម្នាក់មករាយការណ៍ ឬនិយាយអាក្រក់ពីលោកដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេឆ្លើយឡើងថា យើងមិនបានទទួលសំបុត្រណាពីស្រុកយូដា ពីរឿងអ្នកសោះ ក៏គ្មានបងប្អូនណាមកប្រាប់យើង ឬនិយាយសេចក្ដីអ្វីអាក្រក់ពីអ្នកដែរ អាល់គីតាប អ្នកទាំងនោះតបវិញថា៖ «យើងពុំបានទទួលសំបុត្រអ្វីពីស្រុកយូដា ស្ដីអំពីអ្នកឡើយ ហើយក៏គ្មានបងប្អូនណាម្នាក់មករាយការណ៍ ឬនិយាយអាក្រក់ពីអ្នកដែរ។ |
មើល៍! អស់អ្នកដែលក្ដៅក្រហាយទាស់នឹងអ្នក នឹងអាម៉ាស់មុខ ហើយអៀនខ្មាស មនុស្សដែលតតាំងនឹងអ្នក នឹងបានដូចជាភាពទទេ ហើយវិនាសទៅ។
ព្រះអង្គដែលបញ្ជាក់ថាខ្ញុំឥតទោស ព្រះអង្គគង់នៅជិត; តើនរណាអាចតតាំងនឹងខ្ញុំបាន? ចូរឲ្យពួកយើងឈរឡើងជាមួយគ្នា! តើនរណាជាអ្នកចោទប្រកាន់ខ្ញុំ? ចូរឲ្យអ្នកនោះចូលមកជិតខ្ញុំ!
គ្រប់ទាំងអាវុធដែលពួកគេសូនឡើងទាស់នឹងអ្នក គ្មានប្រសិទ្ធភាពឡើយ ហើយអស់ទាំងអណ្ដាតដែលក្រោកឡើងទាស់នឹងអ្នកក្នុងការកាត់ក្ដី អ្នកនឹងផ្ដន្ទាទោសវាវិញ។ នេះហើយ ជាមរតករបស់អ្នកបម្រើនៃព្រះយេហូវ៉ា និងជាសេចក្ដីសុចរិតយុត្តិធម៌របស់ពួកគេដែលចេញពីយើង”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៕
ដូចដែលមហាបូជាចារ្យ និងក្រុមព្រឹទ្ធាចារ្យទាំងមូល ក៏អាចធ្វើបន្ទាល់អំពីខ្ញុំដែរ។ ខ្ញុំបានទទួលពីលោកទាំងនោះនូវលិខិតទៅកាន់បងប្អូននៅដាម៉ាស់ ហើយចេញទៅ ដើម្បីចាប់ចងអ្នកដែលនៅទីនោះ យកមកយេរូសាឡិម ដើម្បីឲ្យពួកគេទទួលទោសដែរ។
នៅទីនោះ យើងជួបពួកបងប្អូន ហើយពួកគេអញ្ជើញយើងឲ្យស្នាក់នៅជាមួយពួកគេប្រាំពីរថ្ងៃ។ គឺដូច្នោះឯង ដែលយើងទៅដល់រ៉ូម។
“បងប្អូនអើយ! ឥឡូវនេះ ខ្ញុំដឹងថា អ្នករាល់គ្នាបានប្រព្រឹត្តការនេះដោយភាពអវិជ្ជា ដូចពួកមេគ្រប់គ្រងរបស់អ្នករាល់គ្នាដែរ។
ខ្ញុំសុខចិត្តឲ្យខ្លួនខ្ញុំត្រូវបណ្ដាសាដាច់ចេញពីព្រះគ្រីស្ទ ជំនួសបងប្អូនរួមជាតិរបស់ខ្ញុំ ដែលជាសាច់ញាតិរបស់ខ្ញុំខាងសាច់ឈាម