ប៉ុន្តែមានអ្នកខ្លះក្នុងគណៈផារិស៊ីដែលបានជឿ ក្រោកឡើងនិយាយថា៖ “ត្រូវតែធ្វើពិធីកាត់ស្បែកឲ្យពួកសាសន៍ដទៃ ហើយបង្គាប់ពួកគេឲ្យកាន់តាមក្រឹត្យវិន័យរបស់ម៉ូសេដែរ”។
កិច្ចការ 26:5 - ព្រះគម្ពីរខ្មែរសាកល ពួកគេស្គាល់ខ្ញុំព្រះបាទតាំងពីយូរមកហើយ ហើយពួកគេអាចធ្វើបន្ទាល់បាន ប្រសិនបើចង់ ថាខ្ញុំព្រះបាទបានរស់នៅជាពួកផារិស៊ីស្របតាមនិកាយដ៏តឹងរ៉ឹងបំផុតនៃសាសនារបស់យើង។ Khmer Christian Bible ហើយដោយព្រោះពួកគេបានស្គាល់ខ្ញុំតាំងពីដើមមក ពួកគេធ្វើបន្ទាល់បាន បើពួកគេចង់ធ្វើ គឺថាខ្ញុំបានរស់នៅស្របទៅតាមគណៈដ៏តឹងរ៉ឹងបំផុតក្នុងសាសនារបស់យើង គឺខាងគណៈផារិស៊ី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេបានស្គាល់ទូលបង្គំយូរមកហើយ ប្រសិនគេព្រមធ្វើបន្ទាល់ គេអាចធ្វើបានថា ទូលបង្គំបានរស់នៅក្នុងពួកផារិស៊ី ស្របតាមគណៈមួយតឹងរ៉ឹងជាងគេនៅក្នុងសាសន៍ទូលបង្គំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបានស្គាល់ទូលបង្គំ តាំងពីយូរមកហើយ ពីដើម ទូលបង្គំជាអ្នកខាងគណៈផារីស៊ី* ដែលជាគណៈតឹងរ៉ឹងជាងគេក្នុងសាសនារបស់យើង ប្រសិនបើពួកគេចង់ ពួកគេអាចធ្វើជាសាក្សីបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយបើគេព្រមធ្វើបន្ទាល់ នោះមុខជាគេបានស្គាល់ទូលបង្គំពីដើមមកជាពិតថា ទូលបង្គំបានប្រព្រឹត្តតាមបក្សពួកតឹងរ៉ឹងជាងគេ ក្នុងសាសន៍នៃទូលបង្គំ គឺជាពួកផារិស៊ី អាល់គីតាប គេបានស្គាល់ខ្ញុំ តាំងពីយូរមកហើយ ពីដើម ខ្ញុំជាអ្នកខាងគណៈផារីស៊ី ដែលជាគណៈតឹងរ៉ឹងជាងគេក្នុងសាសនារបស់យើង ប្រសិនបើពួកគេចង់ ពួកគេអាចធ្វើជាសាក្សីបាន។ |
ប៉ុន្តែមានអ្នកខ្លះក្នុងគណៈផារិស៊ីដែលបានជឿ ក្រោកឡើងនិយាយថា៖ “ត្រូវតែធ្វើពិធីកាត់ស្បែកឲ្យពួកសាសន៍ដទៃ ហើយបង្គាប់ពួកគេឲ្យកាន់តាមក្រឹត្យវិន័យរបស់ម៉ូសេដែរ”។
“ខ្ញុំជាជនជាតិយូដា បានកើតនៅតើសុសក្នុងគីលីគា ប៉ុន្តែធំឡើងនៅទីក្រុងនេះ ហើយទទួលការអប់រំតាមក្រឹត្យវិន័យរបស់ដូនតាយ៉ាងតឹងរ៉ឹង ក្រោមការបង្រៀនរបស់កាម៉ាលាល។ ខ្ញុំជាអ្នកស៊ប់ចំពោះព្រះ ដូចអ្នកទាំងអស់គ្នានៅសព្វថ្ងៃនេះដែរ។
ដូចដែលមហាបូជាចារ្យ និងក្រុមព្រឹទ្ធាចារ្យទាំងមូល ក៏អាចធ្វើបន្ទាល់អំពីខ្ញុំដែរ។ ខ្ញុំបានទទួលពីលោកទាំងនោះនូវលិខិតទៅកាន់បងប្អូននៅដាម៉ាស់ ហើយចេញទៅ ដើម្បីចាប់ចងអ្នកដែលនៅទីនោះ យកមកយេរូសាឡិម ដើម្បីឲ្យពួកគេទទួលទោសដែរ។
នៅពេលប៉ូលឃើញថា ពួកគេមួយប៉ែកជាពួកសាឌូស៊ី និងមួយប៉ែកទៀតជាពួកផារិស៊ី គាត់ក៏ស្រែកឡើងនៅកណ្ដាលក្រុមប្រឹក្សាថា៖ “បងប្អូនអើយ! ខ្ញុំជាពួកផារិស៊ីម្នាក់ ហើយជាកូនរបស់ពួកផារិស៊ី។ ខ្ញុំកំពុងត្រូវបានកាត់ក្ដីអំពីសេចក្ដីសង្ឃឹមនៃការរស់ឡើងវិញរបស់មនុស្សស្លាប់!”។
យ៉ាងណាមិញ ខ្ញុំសូមសារភាពការនេះដល់លោកថា ខ្ញុំបានបម្រើព្រះនៃដូនតារបស់ខ្ញុំដូច្នេះ ស្របតាមមាគ៌ានេះដែលពួកគេហៅថានិកាយខុសឆ្គង ព្រមទាំងជឿសេចក្ដីទាំងអស់ស្របតាមក្រឹត្យវិន័យ និងអ្វីៗដែលមានសរសេរទុកមកក្នុងគម្ពីរព្យាការី
យើងខ្ញុំបានឃើញថា ជននេះដូចជាជំងឺរាតត្បាត ជាអ្នកពន្យុះឲ្យមានការបះបោរក្នុងជនជាតិយូដាទាំងអស់ទូទាំងពិភពលោក និងជាមេដឹកនាំនៃនិកាយអ្នកណាសារ៉ែត។