កិច្ចការ 26:14 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ យើងខ្ញុំទាំងអស់គ្នាដួលទៅលើដី រួចខ្ញុំព្រះបាទក៏ឮសំឡេងមួយនិយាយនឹងខ្ញុំព្រះបាទជាភាសាហេព្រើរថា:‘សូល សូល! ហេតុអ្វីបានជាអ្នកបៀតបៀនយើង? ជាការពិបាកសម្រាប់អ្នក ដែលអ្នកទាត់ជន្លួញ’។ Khmer Christian Bible ហើយពេលយើងទាំងអស់គ្នាដួលទៅលើដី ខ្ញុំបានឮសំឡេងមួយ និយាយមកកាន់ខ្ញុំជាភាសាហេព្រើរថា សុលអើយ សុល! ហេតុអ្វីអ្នកបៀតបៀនខ្ញុំដូច្នេះ? ដែលអ្នកធាក់ជន្លួញដូច្នេះ នោះពិបាកដល់អ្នកណាស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលយើងទាំងអស់គ្នាដួលទៅលើដី ទូលបង្គំបានឮសំឡេងមួយ ពោលមកកាន់ទូលបង្គំជាភាសាហេព្រើរថា៖ "សុលអើយសុល! ហេតុអ្វីបានជាអ្នកបៀតបៀនខ្ញុំ? ដ្បិតដែលអ្នកធាក់ជល់នឹងជន្លួញដូច្នេះ នោះពិបាកដល់អ្នកណាស់"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ យើងខ្ញុំដួលទាំងអស់គ្នា ហើយទូលបង្គំបានឮសំឡេងពោលមកកាន់ទូលបង្គំជាភាសាហេប្រឺថា “សូល សូលអើយ! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ? អ្នកខំប្រឹងតយុទ្ធនឹងខ្ញុំ ដូចគោជល់នឹងជន្លួញដូច្នេះ មិនកើតទេ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំទាំងអស់គ្នាក៏ដួលដល់ដី រួចទូលបង្គំឮសំឡេងមានបន្ទូលមក ជាភាសាហេព្រើរថា សុល នែសុល ហេតុអ្វីបានជាធ្វើទុក្ខដល់ខ្ញុំ ដែលធាក់ជល់នឹងជន្លួញដូច្នេះ នោះពិបាកដល់អ្នកណាស់ អាល់គីតាប ពេលនោះ យើងខ្ញុំដួលទាំងអស់គ្នា ហើយខ្ញុំបានឮសំឡេងពោលមកកាន់ខ្ញុំជាភាសាហេប្រឺថា “សូលសូលអើយ! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ? អ្នកខំប្រឹងតយុទ្ធនឹងខ្ញុំ ដូចគោជល់នឹងជន្លួញដូច្នេះមិនកើតទេ”។ |
“មើល៍! យើងនឹងធ្វើឲ្យយេរូសាឡិមទៅជាពែង ដែលធ្វើឲ្យអស់ទាំងជាតិសាសន៍ដែលនៅជុំវិញដើរទ្រេតទ្រោត។ កាលណាមានការឡោមព័ទ្ធយេរូសាឡិម ក៏មានការឡោមព័ទ្ធយូដាដែរ។
ព្រះយេហូវ៉ានៃពលបរិវារបានមានបន្ទូលដូច្នេះ ក្រោយពីព្រះអង្គបានចាត់ខ្ញុំឲ្យទៅសម្រាប់សិរីរុងរឿងរបស់ព្រះអង្គ គឺឲ្យទៅឯបណ្ដាប្រជាជាតិដែលប្លន់អ្នករាល់គ្នា ដ្បិតអ្នកណាដែលប៉ះពាល់អ្នករាល់គ្នា គឺបានប៉ះពាល់ប្រស្រីព្រះនេត្ររបស់ព្រះអង្គហើយ។
មេបញ្ជាការបានអនុញ្ញាតឲ្យ ដូច្នេះប៉ូលក៏ឈរលើកាំជណ្ដើរ ធ្វើសញ្ញាដោយដៃទៅកាន់ប្រជាជន។ លុះពួកគេស្ងៀមស្ងាត់ហើយ ប៉ូលនិយាយនឹងពួកគេជាភាសាហេព្រើរថា៖
នៅពេលប្រជាជនបានឮប៉ូលនិយាយជាភាសាហេព្រើរ ពួកគេរឹតតែស្ងៀមស្ងាត់ថែមទៀត។ នោះប៉ូលនិយាយបន្តថា៖
ព្រះរាជាអើយ នៅពេលថ្ងៃត្រង់ កាលកំពុងធ្វើដំណើរតាមផ្លូវ ខ្ញុំព្រះបាទឃើញពន្លឺមួយពីលើមេឃដែលភ្លឺជាងព្រះអាទិត្យ ចាំងជុំវិញខ្ញុំព្រះបាទ និងពួកអ្នកដែលធ្វើដំណើរជាមួយខ្ញុំព្រះបាទ។
“ខ្ញុំព្រះបាទទូលថា: ‘ព្រះអម្ចាស់! តើព្រះអង្គជានរណា?’។ “ព្រះអម្ចាស់មានបន្ទូលថា:‘យើងគឺយេស៊ូវ ដែលអ្នកកំពុងបៀតបៀន។
ពួកអ្នកដែលធ្វើដំណើរជាមួយសូលក៏ឈរដោយគ្មានវាចាសោះ។ ពួកគេបានឮសំឡេងមែន ប៉ុន្តែមិនបានមើលឃើញអ្នកណាឡើយ។