Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 26:14 - Khmer Christian Bible

14 ហើយ​ពេល​យើង​ទាំង​អស់​គ្នា​ដួល​ទៅ​លើ​ដី​ ខ្ញុំ​បាន​ឮ​សំឡេង​មួយ​ និយាយ​មក​កាន់​ខ្ញុំ​ជា​ភាសា​ហេព្រើរ​ថា​ សុល​អើយ​ សុល!​ ហេតុអ្វី​អ្នក​បៀតបៀន​ខ្ញុំ​ដូច្នេះ?​ ដែល​អ្នក​ធាក់​ជន្លួញ​ដូច្នេះ​ នោះ​ពិបាក​ដល់​អ្នក​ណាស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ពេលនោះ យើងខ្ញុំ​ទាំងអស់គ្នា​ដួល​ទៅលើ​ដី រួច​ខ្ញុំព្រះបាទ​ក៏​ឮ​សំឡេង​មួយ​និយាយ​នឹង​ខ្ញុំព្រះបាទ​ជា​ភាសា​ហេព្រើរ​ថា​:‘សូល សូល​! ហេតុអ្វីបានជា​អ្នក​បៀតបៀន​យើង​? ជា​ការពិបាក​សម្រាប់​អ្នក ដែល​អ្នក​ទាត់​ជន្លួញ’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 កាល​យើង​ទាំង​អស់​គ្នា​ដួល​ទៅ​លើ​ដី ទូល​បង្គំ​បាន​ឮ​សំឡេង​មួយ ពោល​មក​កាន់​ទូល​បង្គំជា​ភាសា​ហេព្រើរ​ថា៖ "សុលអើយ​សុល! ហេតុ​អ្វី​បាន​ជា​អ្នក​បៀត​បៀន​ខ្ញុំ? ដ្បិត​ដែល​អ្នក​ធាក់​ជល់​នឹង​ជន្លួញ​ដូច្នេះ នោះ​ពិបាក​ដល់​អ្នក​ណាស់"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ពេល​នោះ យើង​ខ្ញុំ​ដួល​ទាំង​អស់​គ្នា ហើយ​ទូលបង្គំ​បាន​ឮ​សំឡេង​ពោល​មក​កាន់​ទូលបង្គំ​ជា​ភាសា​ហេប្រឺ​ថា “សូល សូល​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀត‌បៀន​ខ្ញុំ? អ្នក​ខំ​ប្រឹង​តយុទ្ធ​នឹង​ខ្ញុំ ដូច​គោ​ជល់​នឹង​ជន្លួញ​ដូច្នេះ ​មិន​កើត​ទេ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ទូលបង្គំ​ទាំង​អស់​គ្នា​ក៏​ដួល​ដល់​ដី រួច​ទូលបង្គំ​ឮ​សំឡេង​មាន​បន្ទូល​មក ជា​ភាសា​ហេព្រើរ​ថា សុល នែ​សុល ហេតុ​អ្វី​បាន​ជា​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ ដែល​ធាក់​ជល់​នឹង​ជន្លួញ​ដូច្នេះ នោះ​ពិបាក​ដល់​អ្នក​ណាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ពេល​នោះ យើង​ខ្ញុំ​ដួល​ទាំង​អស់​គ្នា ហើយ​ខ្ញុំ​បាន​ឮ​សំឡេង​ពោល​មក​កាន់​ខ្ញុំ​ជា​ភាសា​ហេប្រឺ​ថា “សូល​សូល​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀត‌បៀន​ខ្ញុំ? អ្នក​ខំ​ប្រឹង​តយុទ្ធ​នឹង​ខ្ញុំ ដូច​គោ​ជល់​នឹង​ជន្លួញ​ដូច្នេះ​មិន​កើត​ទេ”។

សូមមើលជំពូក ចម្លង




កិច្ចការ 26:14
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​មេបញ្ជាការ​អនុញ្ញាត​ឲ្យ​ លោក​ប៉ូល​ក៏​ឈរ​លើ​ជណ្ដើរ​ ទាំង​លើក​ដៃ​ជា​សញ្ញា​ទៅ​ប្រជាជន​ នៅ​ពេល​មាន​សភាព​ស្ងាត់​ឈឹង​ហើយ​ គាត់​ក៏​និយាយ​ជា​ភាសា​ហេព្រើរ​ទៅ​ពួកគេ​ថា៖​


ពេល​ពួកគេ‍​ឮ​គាត់​និយាយ​ភាសា​ហេព្រើរ​មក​កាន់​ពួកគេ​ដូច្នេះ​ ពួកគេ​កាន់តែ​ស្ញៀម​ស្ញាត់​ថែម​ទៀត​ ហើយ​លោក​ប៉ូល​ក៏​និយាយ​បន្ដ​ថា៖​


ឱ​ព្រះរាជា​អើយ!​ នៅ​តាម​ផ្លូវ​ គឺ​ពេល​ថ្ងៃ​ត្រង់​ ខ្ញុំ​បាន​ឃើញ​ពន្លឺ​មួយ​ ជា​ពន្លឺ​ដែល​ភ្លឺ​ជាង​ដួង​អាទិត្យ​បាន​ចាំង​ពី​លើ​មេឃ​មក​ព័ទ្ធ​ជុំវិញ​ខ្ញុំ​ និង​ពួក​អ្នក​ធ្វើ​ដំណើរ​ជាមួយ​ខ្ញុំ​


ខ្ញុំ​ក៏​សួរ​ថា​ ព្រះអម្ចាស់​អើយ!​ តើ​ព្រះអង្គ​ជា​នរណា?​ រួច​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា​ យើង​ជា​យេស៊ូ​ដែល​អ្នក​កំពុង​បៀតបៀន​


រីឯ​ពួក​អ្នក​ធ្វើ​ដំណើរ​ជាមួយ​គាត់​បាន​ឈរ​ភាំង​ ព្រោះ​ពួកគេ​ឮ​សំឡេង​នោះ​ ប៉ុន្ដែ​មិន​ឃើញ​មាន​អ្នកណា​សោះ​


ឬ​មួយ​យើង​ធ្វើ​ឲ្យ​ព្រះអម្ចាស់​ប្រចណ្ឌ?​ តើ​យើង​ខ្លាំង​ពូកែ​ជាង​ព្រះអង្គ​ឬ?​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម