ទូលបង្គំនឹងនិយាយអំពីសេចក្ដីបន្ទាល់របស់ព្រះអង្គនៅចំពោះពួកស្ដេច ហើយមិនអាម៉ាស់មុខឡើយ។
កិច្ចការ 26:1 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ អ័គ្រីប៉ាមានរាជឱង្ការនឹងប៉ូលថា៖ “អ្នកមានសិទ្ធិនិយាយអំពីខ្លួនឯងបាន”។ ប៉ូលក៏លាតដៃ ហើយចាប់ផ្ដើមឆ្លើយការពារខ្លួនថា៖ Khmer Christian Bible ពេលនោះ ស្ដេចអ័គ្រីប៉ាមានបន្ទូលទៅលោកប៉ូលថា៖ «អ្នកមានសិទ្ធិនិយាយអំពីខ្លួនឯង!» ដូច្នេះលោកប៉ូលក៏និយាយការពារខ្លួន ទាំងលើកដៃថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទអ័គ្រីប៉ាមានរាជឱង្ការទៅលោកប៉ុលថា៖ «អ្នកមានសិទ្ធិនិយាយការពារខ្លួនបាន»។ ពេលនោះ លោកប៉ុលក៏លាតដៃឡើង ហើយមានប្រសាសន៍ការពារខ្លួនថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអគ្រីប៉ាមានរាជឱង្ការទៅលោកប៉ូលថា៖ «អ្នកមានសិទ្ធិនិយាយការពារខ្លួននៅពេលនេះបាន!»។ លោកប៉ូលលើកដៃឡើង មានប្រសាសន៍ថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះរាជាអ័គ្រីប៉ាមានបន្ទូលទៅប៉ុលថា ឯងមានច្បាប់និយាយដោយខ្លួនឯងបាន រួចប៉ុលក៏លើកដៃទៅមុខដោះសាខ្លួនថា អាល់គីតាប ស្តេចអគ្រីប៉ាបានប្រាប់ទៅលោកប៉ូលថា៖ «អ្នកមានសិទ្ធិនិយាយការពារខ្លួននៅពេលនេះបាន!»។ លោកប៉ូលលើកដៃឡើង មានប្រសាសន៍ថា៖ |
ទូលបង្គំនឹងនិយាយអំពីសេចក្ដីបន្ទាល់របស់ព្រះអង្គនៅចំពោះពួកស្ដេច ហើយមិនអាម៉ាស់មុខឡើយ។
ដោយសារខ្ញុំបានស្រែកហៅ ប៉ុន្តែអ្នករាល់គ្នាបដិសេធ ខ្ញុំបានលាតដៃរបស់ខ្ញុំ ប៉ុន្តែគ្មានអ្នកណាយកចិត្តទុកដាក់
អ្នកដែលប្ដឹងរឿងក្ដីមុនគេ មើលទៅដូចជាត្រឹមត្រូវមែន ប៉ុន្តែកាលណាគូវិវាទមកដល់ ហើយសាកសួរអ្នកនោះ ទើបដឹងច្បាស់។
“ក្រឹត្យវិន័យរបស់យើងមិនកាត់ទោសមនុស្សឡើយ លុះត្រាតែបានឮពីអ្នកនោះជាមុនសិន ហើយដឹងថាអ្នកនោះប្រព្រឹត្តអ្វី មែនទេ?”។
“អស់លោកជាបងប្អូន និងជាឪពុកអើយ ឥឡូវនេះសូមស្ដាប់ពាក្យឆ្លើយការពារខ្លួនរបស់ខ្ញុំទៅកាន់អ្នករាល់គ្នាសិន!”។
ខ្ញុំព្រះបាទបានតបនឹងអ្នកទាំងនោះថា មិនមែនជាទម្លាប់របស់ជនជាតិរ៉ូម៉ាំងទេ ដែលប្រគល់អ្នកណាម្នាក់ទៅ មុនចុងចោទបានជួបគ្នាផ្ទាល់មុខនឹងដើមចោទ ហើយទទួលឱកាសឆ្លើយការពារខ្លួនចំពោះបណ្ដឹងនោះ។
“ព្រះបាទអ័គ្រីប៉ាអើយ ខ្ញុំព្រះបាទចាត់ទុកខ្លួនឯងថាមានភ័ព្វសំណាង ដែលអាចឆ្លើយការពារខ្លួននៅមុខព្រះករុណានៅថ្ងៃនេះ ទាក់ទងនឹងការទាំងអស់ដែលខ្ញុំព្រះបាទត្រូវពួកយូដាចោទប្រកាន់នោះ
ប៉ុន្តែព្រះអម្ចាស់មានបន្ទូលនឹងគាត់ថា៖“ចូរទៅចុះ! ដ្បិតអ្នកនោះជាភាជនៈដែលយើងបានជ្រើសតាំង ដើម្បីនាំយកនាមរបស់យើងទៅដល់ទាំងសាសន៍ដទៃ និងបណ្ដាស្ដេច ព្រមទាំងកូនចៅអ៊ីស្រាអែលផង។
រីឯអំពីអ៊ីស្រាអែលវិញ លោកថ្លែងថា:“យើងបានលាតដៃរបស់យើងវាល់ព្រឹកវាល់ល្ងាច ទៅរកប្រជារាស្ត្រដែលមិនស្ដាប់បង្គាប់ និងប្រកែកជំទាស់”៕