Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 25:27 - ព្រះគម្ពីរខ្មែរសាកល

27 ដ្បិត​ខ្ញុំ​យល់ឃើញថា​មិនសមទេ ដែល​បញ្ជូន​អ្នកទោស​ទៅ​ដោយ​មិន​បញ្ជាក់​បណ្ដឹង​អំពី​គាត់”៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

27 ដ្បិត​ខ្ញុំ​យល់​ឃើញ​ថា​ ការ​បញ្ជូន​អ្នក​ទោស​ទៅ​ដោយ​មិន​បញ្ជាក់​ពី​ទោស​របស់​គេ​ នោះ​មិន​សម​ហេតុផល​ទេ»‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ដ្បិត​ទូល​បង្គំ​យល់​ថា ការ​ដែល​បញ្ជូន​អ្នក​ទោស ដោយ​មិន​បញ្ជាក់ពី​រឿង​ដែល​គេ​ចោទ​ប្រកាន់​គាត់ នោះមិន​សម​ហេតុ​ផល​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ខ្ញុំ​យល់​ឃើញ​ថា បើ​បញ្ជូន​អ្នក​ទោស ដោយ​មិន​បញ្ជាក់​អំពី​ពាក្យ​ចោទ​ទៅ​ជា​មួយ​ផង​ទេ​នោះ ដូច​ជា​គ្មាន​ន័យ​អ្វី​សោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ដ្បិត​បើ​តាម​ទូលបង្គំ មើល​ទៅ​ដូច​ជា​គ្មាន​ទំនង​នឹង​បញ្ជូន​អ្នក​ទោស​ទៅ ឥត​មាន​បង្ហាញ​ទោស​ទាំង​ប៉ុន្មាន ដែល​គេ​ចោទ​ដល់​វា​នោះ​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ខ្ញុំ​យល់​ឃើញ​ថា បើ​បញ្ជូន​អ្នក​ទោស ដោយ​មិន​បញ្ជាក់​អំពី​ពាក្យ​ចោទ​ទៅ​ជា​មួយ​ផង​ទេ​នោះ ដូច​ជា​គ្មាន​ន័យ​អ្វី​សោះ​ឡើយ»។

សូមមើលជំពូក ចម្លង




កិច្ចការ 25:27
4 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​ឲ្យ​ចម្លើយ​មុននឹង​ស្ដាប់ នោះ​ជា​ភាពល្ងង់ និង​ជា​ភាពអាប់យស​ដល់​អ្នកនោះ​។


“ក្រឹត្យវិន័យ​របស់យើង​មិន​កាត់ទោស​មនុស្ស​ឡើយ លុះត្រាតែ​បាន​ឮ​ពី​អ្នកនោះ​ជាមុនសិន ហើយ​ដឹង​ថា​អ្នកនោះ​ប្រព្រឹត្ត​អ្វី មែនទេ​?”។


ទាក់ទងនឹង​អ្នកនេះ ខ្ញុំ​គ្មាន​អ្វី​ច្បាស់លាស់​សរសេរ​ថ្វាយ​ព្រះចៅអធិរាជ​ទេ ដូច្នេះ​ខ្ញុំ​បាន​នាំ​គាត់​ចេញមក​នៅមុខ​អស់លោក ជាពិសេស​នៅមុខ​ព្រះករុណា​ព្រះបាទ​អ័គ្រីប៉ា ដើម្បីឲ្យ​ខ្ញុំ​មាន​រឿង​ខ្លះ​នឹង​សរសេរ នៅពេល​បាន​សួរចម្លើយ​គាត់​ហើយ​។


ពេលនោះ អ័គ្រីប៉ា​មានរាជឱង្ការ​នឹង​ប៉ូល​ថា​៖ “អ្នក​មានសិទ្ធិ​និយាយ​អំពី​ខ្លួនឯង​បាន”។ ប៉ូល​ក៏​លាត​ដៃ ហើយ​ចាប់ផ្ដើម​ឆ្លើយការពារខ្លួន​ថា​៖


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម