ប៉ុន្តែប្រសិនបើជាបញ្ហាអំពីពាក្យសម្ដី ឬឈ្មោះ ឬអ្វីដែលទាក់ទងនឹងក្រឹត្យវិន័យរបស់អ្នករាល់គ្នា ចូរដោះស្រាយខ្លួនឯងទៅ! ខ្ញុំមិនចង់ធ្វើជាចៅក្រមក្នុងរឿងទាំងនេះទេ”។
កិច្ចការ 23:29 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំបាទបានឃើញថា គាត់ត្រូវបានប្ដឹងអំពីបញ្ហាទាក់ទងនឹងក្រឹត្យវិន័យរបស់ពួកគេ ហើយគ្មានបណ្ដឹងអ្វីដែលសមតែស្លាប់ ឬជាប់ឃុំឃាំងឡើយ។ Khmer Christian Bible ពេលនោះខ្ញុំឃើញថា ពួកគេចោទប្រកាន់គាត់អំពីបញ្ហានៃគម្ពីរវិន័យរបស់ពួកគេប៉ុណ្ណោះ ហើយការចោទប្រកាន់ដែលមាននេះ មិនសមទោសស្លាប់ ឬទោសជាប់ច្រវាក់ឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបាទបានឃើញថា គេចោទប្រកាន់គាត់អំពីបញ្ហាក្រឹត្យវិន័យរបស់គេ តែគ្មានហេតុអ្វីដែលគួរមានទោសដល់ស្លាប់ ឬត្រូវជាប់ឃុំឃាំងឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបាទបានឃើញថា ពួកគេគ្រាន់តែចោទប្រកាន់គាត់ អំពីបញ្ហាដែលទាក់ទងទៅនឹងធម៌វិន័យរបស់គេប៉ុណ្ណោះ គាត់មិនបានធ្វើអ្វីខុសដែលត្រូវមានទោសដល់ជីវិត ឬត្រូវជាប់ឃុំឃាំងឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ឃើញថា គេចោទប្រកាន់ពីរឿងជជែកគ្នា ខាងឯក្រិត្យវិន័យរបស់គេទេ តែគ្មានហេតុអ្វីដែលគួរឲ្យស្លាប់ ឬជាប់ចំណងសោះឡើយ អាល់គីតាប ខ្ញុំបានឃើញថា ពួកគេគ្រាន់តែចោទប្រកាន់គាត់ អំពីបញ្ហាដែលទាក់ទងទៅនឹងធម៌វិន័យរបស់គេប៉ុណ្ណោះ គាត់មិនបានធ្វើអ្វីខុសដែលត្រូវមានទោសដល់ជីវិត ឬត្រូវជាប់ឃុំឃាំងឡើយ។ |
ប៉ុន្តែប្រសិនបើជាបញ្ហាអំពីពាក្យសម្ដី ឬឈ្មោះ ឬអ្វីដែលទាក់ទងនឹងក្រឹត្យវិន័យរបស់អ្នករាល់គ្នា ចូរដោះស្រាយខ្លួនឯងទៅ! ខ្ញុំមិនចង់ធ្វើជាចៅក្រមក្នុងរឿងទាំងនេះទេ”។
ដោយហេតុនេះ ប្រសិនបើខ្ញុំបានធ្វើខុស ឬប្រព្រឹត្តអ្វីសមតែស្លាប់ នោះខ្ញុំមិនប្រកែកនឹងស្លាប់ទេ ប៉ុន្តែប្រសិនបើអ្វីដែលអ្នកទាំងនេះកំពុងចោទប្រកាន់ខ្ញុំមិនពិតវិញ នោះគ្មានអ្នកណាអាចប្រគល់ខ្ញុំទៅពួកគេបានឡើយ។ ខ្ញុំសូមប្ដឹងឧទ្ធរណ៍ទៅសេសារ”។
រីឯខ្ញុំវិញ ខ្ញុំយល់ឃើញថា គាត់មិនបានធ្វើអ្វីសមតែស្លាប់ឡើយ ប៉ុន្តែដោយសារខ្លួនគាត់ផ្ទាល់បានប្ដឹងឧទ្ធរណ៍ទៅព្រះចៅអធិរាជ ខ្ញុំក៏សម្រេចថានឹងបញ្ជូនគាត់ទៅ។
លុះចេញទៅខាងក្រៅ ពួកគេនិយាយគ្នាថា៖ “បុរសនេះមិនបានធ្វើអ្វីសមតែស្លាប់ ឬជាប់ឃុំឃាំងឡើយ”។
នៅពេលសួរចម្លើយខ្ញុំរួចហើយ ពួកគេចង់ដោះលែងខ្ញុំ ពីព្រោះខ្ញុំគ្មានទោសអ្វីដល់ស្លាប់ទេ។