Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 23:29 - Khmer Christian Bible

29 ពេល​នោះ​ខ្ញុំ​ឃើញ​ថា​ ពួកគេ​ចោទ​ប្រកាន់​គាត់​អំពី​បញ្ហា​នៃ​គម្ពីរ​វិន័យ​របស់​ពួកគេ​ប៉ុណ្ណោះ​ ហើយ​ការ​ចោទ​ប្រកាន់​ដែល​មាន​នេះ​ មិន​សម​ទោស​ស្លាប់​ ឬ​ទោស​ជាប់​ច្រវាក់​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 ខ្ញុំបាទ​បាន​ឃើញថា គាត់​ត្រូវបាន​ប្ដឹង​អំពី​បញ្ហា​ទាក់ទងនឹង​ក្រឹត្យវិន័យ​របស់​ពួកគេ ហើយ​គ្មាន​បណ្ដឹង​អ្វី​ដែល​សមតែ​ស្លាប់ ឬ​ជាប់ឃុំឃាំង​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ខ្ញុំ​បាទ​បាន​ឃើញ​ថា គេ​ចោទ​ប្រកាន់​គាត់​អំពីបញ្ហា​ក្រឹត្យ‌វិន័យ​របស់​គេ តែ​គ្មាន​ហេតុ​អ្វី​ដែល​គួរ​មាន​ទោស​ដល់​ស្លាប់ ឬ​ត្រូវ​ជាប់​ឃុំ​ឃាំង​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ខ្ញុំ​បាទ​បាន​ឃើញ​ថា ពួក​គេ​គ្រាន់​តែ​ចោទ​ប្រកាន់​គាត់ អំពី​បញ្ហា​ដែល​ទាក់ទង​ទៅ​នឹង​ធម៌​វិន័យ​របស់​គេ​ប៉ុណ្ណោះ គាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ដែល​ត្រូវ​មាន​ទោស​ដល់​ជីវិត ឬ​ត្រូវ​ជាប់​ឃុំ‌ឃាំង​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ក៏​ឃើញ​ថា គេ​ចោទ​ប្រកាន់​ពី​រឿង​ជជែក​គ្នា ខាង​ឯ​ក្រិត្យ‌វិន័យ​របស់​គេ​ទេ តែ​គ្មាន​ហេតុ​អ្វី​ដែល​គួរ​ឲ្យ​ស្លាប់ ឬ​ជាប់​ចំណង​សោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ខ្ញុំ​បាន​ឃើញ​ថា ពួក​គេ​គ្រាន់​តែ​ចោទ​ប្រកាន់​គាត់ អំពី​បញ្ហា​ដែល​ទាក់‌ទង​ទៅ​នឹង​ធម៌​វិន័យ​របស់​គេ​ប៉ុណ្ណោះ គាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ដែល​ត្រូវ​មាន​ទោស​ដល់​ជីវិត ឬ​ត្រូវ​ជាប់​ឃុំ‌ឃាំង​ឡើយ។

សូមមើលជំពូក ចម្លង




កិច្ចការ 23:29
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​បើ​ជា​ទំនាស់​អំពី​ពាក្យ​សំដី​ ឬ​ឈ្មោះ​ ឬ​វិន័យ​របស់​អ្នក​រាល់គ្នា​វិញ​ ចូរ​ដោះស្រាយ​ដោយ​ខ្លួន​ឯង​ទៅ​ ខ្ញុំ​មិន​ចង់​ធ្វើ​ជា​អ្នក​កាត់​ក្ដី​រឿង​បែប​នេះ​ទេ»។​


បើសិន​ខ្ញុំ​ធ្វើ​ខុស​ ឬ​ធ្វើ​អ្វី​មួយ​សម​ស្លាប់​មែន​នោះ​ ខ្ញុំ​មិន​រួញរា​នឹង​ស្លាប់​ឡើយ​ ប៉ុន្ដែ​បើ​សេចក្ដី​ដែល​អ្នក​ទាំង​នេះ​ចោទ​ប្រកាន់​ខ្ញុំ​គ្មាន​ហេតុផល​ទេ​នោះ​ គ្មាន​អ្នកណា​ម្នាក់​អាច​ប្រគល់​ខ្ញុំ​ទៅ​ឲ្យ​​ពួកគេ​បាន​ឡើយ​ ខ្ញុំ​សូម​ប្ដឹង​ឧទ្ធរណ៍​ទៅ​ព្រះចៅ​អធិរាជ»។​


រីឯ​ខ្ញុំ​ឃើញ​ថា​ គាត់​មិន​បាន​ធ្វើ​អ្វី​សម​នឹង​ស្លាប់​ឡើយ​ ប៉ុន្ដែ​ដោយ​គាត់​ផ្ទាល់​បាន​ប្ដឹង​ឧទ្ធរណ៍​ទៅ​ព្រះចៅ​អធិរាជ​ ខ្ញុំ​ក៏​សម្រេច​ថា​នឹង​បញ្ជូន​គាត់​ទៅ​


ហើយ​ចេញ​ទៅ​ទាំង​និយាយ​គ្នា​ថា៖​ «បុរស​នេះ​មិន​បាន​ធ្វើ​អ្វី​សម​នឹង​ស្លាប់​ ឬ​ការ​ជាប់​ច្រវាក់​ឡើយ»។​


រីឯ​ពួក​ជនជាតិ​រ៉ូម​ ពេល​បាន​សាកសួរ​ខ្ញុំ​រួច‍​ហើយ​ ក៏​ចង់​ដោះលែង​ខ្ញុំ​ ព្រោះ​ខ្ញុំ​គ្មាន​ទោស​សម​នឹង​ស្លាប់​ទេ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម