Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 25:11 - ព្រះគម្ពីរខ្មែរសាកល

11 ដោយហេតុនេះ ប្រសិនបើ​ខ្ញុំ​បាន​ធ្វើខុស ឬ​ប្រព្រឹត្ត​អ្វី​សមតែ​ស្លាប់ នោះ​ខ្ញុំ​មិន​ប្រកែក​នឹង​ស្លាប់​ទេ ប៉ុន្តែ​ប្រសិនបើ​អ្វីដែល​អ្នកទាំងនេះ​កំពុង​ចោទប្រកាន់​ខ្ញុំ​មិនពិត​វិញ នោះ​គ្មានអ្នកណា​អាច​ប្រគល់​ខ្ញុំ​ទៅ​ពួកគេ​បាន​ឡើយ​។ ខ្ញុំ​សូម​ប្ដឹងឧទ្ធរណ៍​ទៅ​សេសារ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 បើសិន​ខ្ញុំ​ធ្វើ​ខុស​ ឬ​ធ្វើ​អ្វី​មួយ​សម​ស្លាប់​មែន​នោះ​ ខ្ញុំ​មិន​រួញរា​នឹង​ស្លាប់​ឡើយ​ ប៉ុន្ដែ​បើ​សេចក្ដី​ដែល​អ្នក​ទាំង​នេះ​ចោទ​ប្រកាន់​ខ្ញុំ​គ្មាន​ហេតុផល​ទេ​នោះ​ គ្មាន​អ្នកណា​ម្នាក់​អាច​ប្រគល់​ខ្ញុំ​ទៅ​ឲ្យ​​ពួកគេ​បាន​ឡើយ​ ខ្ញុំ​សូម​ប្ដឹង​ឧទ្ធរណ៍​ទៅ​ព្រះចៅ​អធិរាជ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដូច្នេះ ប្រសិន‌បើ​ខ្ញុំ​បាទ​បាន​ធ្វើ​អ្វី​ខុស ហើយ​បាន​ប្រព្រឹត្ត​អ្វី​មួយ​ដែល​សម​នឹង​ស្លាប់ នោះ​ខ្ញុំ​បាទ​មិន​រុញ​រា​នឹង​ស្លាប់​ឡើយ។ ប៉ុន្ដែ បើ​រឿង​ដែល​អស់​លោកទាំង​នោះ​ចោទ​ខ្ញុំ​បាទ​មិន​ពិត​វិញ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ប្រគល់​ខ្ញុំ​បាទ​ទៅ​ឲ្យ​គេ​បាន​ឡើយ។ ខ្ញុំ​បាទ​សូម​រើ​ក្តី​នេះ​ទៅ​សេ‌សារ​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ប្រសិន​បើ​ខ្ញុំ​បាទ​មាន​ទោស​អ្វី ឬ​បាន​ប្រព្រឹត្ត​អ្វី​ខុស សម​នឹង​មាន​ទោស​ដល់​ជីវិត​នោះ ខ្ញុំ​បាទ​មិន​រួញ‌រា​នឹង​ស្លាប់​ទេ។ ប៉ុន្តែ ប្រសិន​បើ​ពាក្យ​ដែល​លោក​ទាំង​នេះ​ចោទ​ខ្ញុំ​បាទ​មិន​ពិត​ទេ គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ប្រគល់​ខ្ញុំ​បាទ​ទៅ​ឲ្យ​គេ​ឡើយ។ ខ្ញុំ​បាទ​សូម​ឡើង​ទៅ​ព្រះចៅ​អធិ‌រាជ​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 បើ​សិន​ជា​ខ្ញុំ​ប្របាទ​បាន​ធ្វើ​អ្វី​ខុស ឬ​ដែល​គួរ​នឹង​ស្លាប់ នោះ​ខ្ញុំ​ប្របាទ​ក៏​យល់​ព្រម​នឹង​ស្លាប់​ឥត​ប្រកែក តែ​បើ​រឿង​ដែល​គេ​ចោទ​ខ្ញុំ​ប្របាទ​មិន​ពិត​វិញ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​បញ្ជូន​ទៅ​ឲ្យ​គេ​បាន​ឡើយ ខ្ញុំ​ប្របាទ​សូម​រើ​ក្តី​នេះ​ដល់​សេ‌សារ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ប្រសិន​បើ​ខ្ញុំ​មាន​ទោស​អ្វី ឬ​បាន​ប្រព្រឹត្ដ​អ្វី​ខុស សម​នឹង​មាន​ទោស​ដល់​ជីវិត​នោះ ខ្ញុំ​មិន​រួញ​រា​នឹង​ស្លាប់​ទេ។ ប៉ុន្ដែ ប្រសិន​បើ​ពាក្យ​ដែល​លោក​ទាំង​នេះ​ចោទ​ខ្ញុំ​មិន​ពិត​ទេ គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ប្រគល់​ខ្ញុំ​ទៅ​ឲ្យ​គេ​ឡើយ។ ខ្ញុំ​សូម​ឡើង​ទៅ​ស្តេច​អធិ‌រាជ​វិញ»។

សូមមើលជំពូក ចម្លង




កិច្ចការ 25:11
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ប៉ូល​និយាយ​នឹង​ពួកតម្រួត​ថា​៖ “ពួកគេ​បាន​វាយ​យើង​ដែល​មាន​សញ្ជាតិរ៉ូម៉ាំង នៅកន្លែងសាធារណៈ​ដោយមិនបានកាត់ក្ដី ថែមទាំង​ដាក់គុក​ទៀត ហើយ​ឥឡូវនេះ ពួកគេ​ចង់​បណ្ដេញ​យើង​ចេញ​ដោយសម្ងាត់​ឬ​? ទេ មិនបានទេ​! ពួកគេ​ត្រូវតែ​មក​នាំ​យើង​ចេញទៅ​ដោយ​ខ្លួនគេផ្ទាល់​!”។


នៅពេល​ប៉ូល​រៀបនឹង​បើក​មាត់​និយាយ កាលីយ៉ូ​មានប្រសាសន៍​នឹង​ពួកយូដា​ថា៖ “‍ឱ ពួក​ជនជាតិយូដា​អើយ! ប្រសិនបើ​ជា​បទល្មើស ឬ​បទឧក្រិដ្ឋ​ដ៏សាហាវ​ណាមួយ​មែន​នោះ ខ្ញុំ​ក៏​អាចនឹង​គាំទ្រ​អ្នករាល់គ្នា​ដោយ​សមហេតុផល


ប៉ុន្តែ​នៅពេល​ពួកគេ​បាន​ចងសន្ធឹង​ប៉ូល​នឹង​ខ្សែស្បែក គាត់​ក៏​និយាយ​នឹង​មេទាហានលើមួយរយនាក់ ដែល​ឈរ​នៅទីនោះ​ថា​៖ “តើ​ការ​ដែល​ពួកលោក​វាយ​មនុស្ស​ដែល​មាន​សញ្ជាតិរ៉ូម៉ាំង​នឹងខ្សែតី​ដោយមិនបានកាត់ក្ដី ត្រូវច្បាប់​ឬទេ​?”។


ប៉ូល​ឆ្លើយថា​៖ “ខ្ញុំ​កំពុង​ឈរ​នៅមុខ​ទីកាត់ក្ដី​របស់​សេសារ ជា​កន្លែងដែល​គួរ​កាត់ក្ដី​ខ្ញុំ​។ ខ្ញុំ​មិន​បាន​ធ្វើខុស​អ្វី​នឹង​ជនជាតិយូដា​ទេ ដូចដែល​លោក​ជ្រាប​ច្បាស់​ហើយ​។


ក្រោយពី​ពិគ្រោះជាមួយ​ក្រុមប្រឹក្សា ភេស្ទុស​តបថា​៖ “អ្នក​បាន​ប្ដឹងឧទ្ធរណ៍​ទៅ​សេសារ​ហើយ ដូច្នេះ​អ្នក​នឹង​ទៅ​ជួប​សេសារ​!”។


ប៉ុន្តែ​ប៉ូល​ស្នើ​ឲ្យ​ឃុំ​គាត់​ដើម្បីឲ្យ​ព្រះចៅអធិរាជ​កាត់ក្ដី ដូច្នេះ​ខ្ញុំព្រះបាទ​ក៏​បញ្ជា​ឲ្យ​ឃុំ​គាត់​ទុក​រហូតដល់​ពេល​ខ្ញុំព្រះបាទ​បញ្ជូន​គាត់​ទៅ​សេសារ”។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​យល់ឃើញថា គាត់​មិន​បាន​ធ្វើ​អ្វី​សមតែ​ស្លាប់​ឡើយ ប៉ុន្តែ​ដោយសារ​ខ្លួនគាត់ផ្ទាល់​បាន​ប្ដឹងឧទ្ធរណ៍​ទៅ​ព្រះចៅអធិរាជ ខ្ញុំ​ក៏​សម្រេច​ថា​នឹង​បញ្ជូន​គាត់​ទៅ​។


អ័គ្រីប៉ា​មានរាជឱង្ការ​នឹង​ភេស្ទុស​ថា​៖ “បុរស​នេះ​អាច​ដោះលែង​បាន ប្រសិនបើ​មិន​បាន​ប្ដឹងឧទ្ធរណ៍​ទៅ​សេសារ”៕


ប៉ុន្តែ​ដោយសារ​ពួកយូដា​ចេះតែ​ប្រកែក ខ្ញុំ​ត្រូវ​បង្ខំចិត្ត​ប្ដឹងឧទ្ធរណ៍​ទៅ​សេសារ​។ នេះ​មិនមែន​ថា​ខ្ញុំ​មាន​អ្វី​ចោទប្រកាន់​ជនរួមជាតិ​របស់ខ្ញុំ​ទេ​។


ពួកជនជាតិយូដា​បាន​សម្លាប់​ទាំង​ព្រះអម្ចាស់​យេស៊ូវ និង​បណ្ដា​ព្យាការី ហើយ​បាន​បៀតបៀន​យើង​ដែរ ព្រមទាំង​ធ្វើឲ្យ​ព្រះ​មិនសព្វព្រះហឫទ័យ ហើយក៏​ប្រឆាំងនឹង​មនុស្ស​ទាំងអស់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម