ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 23:16 - ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​ក្មួយប្រុស​របស់​ប៉ូល​បាន​ឮ​អំពី​ការពួនស្ទាក់​នេះ គាត់​ក៏​មក ហើយ​ចូលទៅ​បន្ទាយ​ប្រាប់​ប៉ូល​។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​ ពេល​ក្មួយ​ប្រុស​របស់​លោក​ប៉ូល​បាន‍​ឮ​អំពី​ការ​ពួន​ស្ទាក់​នេះ​ គាត់​ក៏​ទៅ​ក្នុង​បន្ទាយ​ ហើយ​រាយការណ៍​ប្រាប់​លោក​ប៉ូល។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ ក្មួយ​ប្រុស​របស់​លោក​ប៉ុលបាន​ដឹង​ពី​ការ​ពួន​ស្ទាក់​នេះ ដូច្នេះ គាត់​ក៏​ចូល​ទៅ​ក្នុង​បន្ទាយ ហើយ​ប្រាប់​លោក​ប៉ុល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ក្មួយ​ប្រុស​របស់​លោក​ប៉ូល​បាន​ដឹង​កល‌ល្បិច​នេះ ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​ជម្រាប​លោក​ប៉ូល​ឲ្យ​បាន​ជ្រាប។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​កូន​របស់​ប្អូន​ស្រី​ប៉ុល កាល​បាន​ដឹង​ពី​ការ​ដែល​ឈ្លប​លប​នោះ​ហើយ ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​ប្រាប់​ដល់​ប៉ុល

សូមមើលជំពូក

អាល់គីតាប

ប៉ុន្ដែ ក្មួយ​ប្រុស​របស់​លោក​ប៉ូល​បាន​ដឹង​កល‌ល្បិច​នេះ ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​ជម្រាប​លោក​ប៉ូល​ឲ្យ​បាន​ជ្រាប។

សូមមើលជំពូក



កិច្ចការ 23:16
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្មាន​ប្រាជ្ញា​ណា គ្មាន​ការយល់ដឹង​ណា ហើយ​គ្មាន​ការប្រឹក្សា​ណា ដែលអាច​ទាស់នឹង​ព្រះយេហូវ៉ា​ឡើយ​។


មនុស្ស​អាក្រក់​អើយ​! កុំ​សម្ងំចាំ​ទាស់នឹង​ផ្ទះ​របស់​មនុស្ស​សុចរិត​ឡើយ ក៏កុំ​បំផ្លាញ​លំនៅ​របស់គេ​ដែរ


ប៉ុន្តែ​ក្នុងចំណោម​ហ្វូងមនុស្ស មាន​អ្នកខ្លះ​ស្រែក​យ៉ាងនេះ អ្នកខ្លះ​ស្រែក​យ៉ាងនោះ​។ ដោយ​មិនអាច​ដឹង​អ្វី​ច្បាស់លាស់​បាន​ព្រោះតែ​ភាពវឹកវរ មេបញ្ជាការ​ក៏​បញ្ជា​ឲ្យ​នាំ​ប៉ូល​ទៅ​ក្នុង​បន្ទាយ​។


ខណៈដែល​ពួកទាហាន​រៀបនឹង​នាំ​ប៉ូល​ចូលទៅ​ក្នុង​បន្ទាយ គាត់​និយាយ​នឹង​មេបញ្ជាការ​ថា​៖ “តើ​ខ្ញុំ​អាច​និយាយ​រឿងមួយ​នឹង​លោក​បាន​ឬទេ​?”។ មេបញ្ជាការ​ក៏​តបថា​៖ “អ្នក​ចេះ​ភាសាក្រិក​ដែរឬ​?


ដោយ​មាន​ការប្រកែក​កាន់តែខ្លាំងឡើង មេបញ្ជាការ​ខ្លាច​ក្រែង​ប៉ូល​នឹង​ត្រូវ​ពួកគេ​ហែកជាបំណែក លោក​ក៏​បញ្ជា​ពួក​ទាហាន​ឲ្យ​ចុះទៅ​យក​ប៉ូល​ចេញ​ពី​កណ្ដាល​ពួកគេ ហើយ​នាំទៅ​បន្ទាយ​វិញ​។


ប៉ូល​ក៏​ហៅ​មេទាហានលើមួយរយនាក់​ម្នាក់​មក​ប្រាប់ថា​៖ “សូម​នាំ​យុវជន​នេះ​ទៅ​ជួប​មេបញ្ជាការ​ផង ដ្បិត​គាត់​មាន​រឿងមួយ​រាយការណ៍​ដល់​លោក”។


នៅ​ថ្ងៃបន្ទាប់ ពួកពលថ្មើរជើង​ត្រឡប់ទៅ​បន្ទាយ​វិញ ដោយ​ឲ្យ​ពលសេះ​បន្តដំណើរ​ជាមួយ​ប៉ូល​។


លោក​ក៏​បញ្ជា​មេទាហានលើមួយរយនាក់​ឲ្យ​យាម​ប៉ូល ប៉ុន្តែ​ឲ្យ​មាន​សេរីភាព​ខ្លះ គឺ​មិន​ឲ្យ​ហាមឃាត់​មិត្តភក្ដិ​ណាម្នាក់​របស់គាត់​មិនឲ្យ​បម្រើ​គាត់​ឡើយ។


ដ្បិត​ប្រាជ្ញា​របស់​ពិភពលោកនេះ​ជា​សេចក្ដីល្ងង់ខ្លៅ​នៅចំពោះ​ព្រះ​។ ជាការពិត មាន​សរសេរ​ទុកមក​ថា​:“ព្រះអង្គ​ចាប់​មនុស្ស​មានប្រាជ្ញា​ដោយ​ល្បិចកល​របស់​ខ្លួនពួកគេ”