មានបុរសម្នាក់នៅសេសារាឈ្មោះកូនេលាស ជាមេទាហានលើមួយរយនាក់នៃកងទាហានដែលគេហៅថា “កងអ៊ីតាលី”។
កិច្ចការ 21:8 - ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃបន្ទាប់ យើងចេញដំណើរទៅដល់សេសារា។ យើងបានចូលទៅក្នុងផ្ទះរបស់ភីលីពអ្នកផ្សាយដំណឹងល្អ ជាម្នាក់ក្នុងអ្នកជំនួយប្រាំពីរនាក់ ហើយស្នាក់នៅជាមួយគាត់។ Khmer Christian Bible នៅថ្ងៃបន្ទាប់ យើងចេញដំណើរទៀត ហើយមកដល់ក្រុងសេសារា រួចក៏ចូលទៅស្នាក់នៅក្នុងផ្ទះរបស់លោកភីលីព ជាអ្នកប្រកាសដំណឹងល្អម្នាក់ ក្នុងចំណោមអ្នកទាំងប្រាំពីរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃបន្ទាប់ យើងបានចេញទៅដល់ក្រុងសេសារា ហើយចូលទៅក្នុងផ្ទះរបស់លោកភីលីព ជាអ្នកប្រកាសដំណឹងល្អ ជាម្នាក់ក្នុងចំណោមអ្នកទាំងប្រាំពីរ ហើយយើងក៏ស្នាក់នៅជាមួយគាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃបន្ទាប់ យើងបន្តដំណើរដល់ក្រុងសេសារា។ យើងបានចូលផ្ទះលោកភីលីព ជាអ្នកផ្សាយដំណឹងល្អ និងជាម្នាក់នៅក្នុងចំណោមក្រុមប្រាំពីររូប ហើយយើងក៏ស្នាក់នៅផ្ទះគាត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ថ្ងៃស្អែកឡើង ប៉ុល នឹងពួកគាត់បានចេញទៅឯសេសារា ក៏ចូលទៅក្នុងផ្ទះរបស់ភីលីព ជាអ្នកផ្សាយដំណឹងល្អម្នាក់ក្នុងពួកទាំង៧នាក់នោះ ហើយស្នាក់នៅនឹងគាត់ អាល់គីតាប នៅថ្ងៃបន្ទាប់ យើងបន្ដដំណើរដល់ក្រុងសេសារា។ យើងបានចូលផ្ទះលោកភីលីព ជាអ្នកផ្សាយដំណឹងល្អ និងជាម្នាក់នៅក្នុងចំណោមក្រុមប្រាំពីរនាក់ ហើយយើងក៏ស្នាក់នៅផ្ទះគាត់។ |
មានបុរសម្នាក់នៅសេសារាឈ្មោះកូនេលាស ជាមេទាហានលើមួយរយនាក់នៃកងទាហានដែលគេហៅថា “កងអ៊ីតាលី”។
នៅពេលគាត់ឃើញនិមិត្តនោះ យើងក៏រកឱកាសចេញដំណើរទៅម៉ាសេដូនភ្លាម ដោយយល់ឃើញថាព្រះបានត្រាស់ហៅយើងឲ្យទៅផ្សាយដំណឹងល្អដល់ពួកគេ។
នៅថ្ងៃសប្ប័ទ យើងបានចេញទៅខាងក្រៅទ្វារក្រុង ទៅឯមាត់ទន្លេ ជាកន្លែងដែលយើងស្មានថាមានកន្លែងអធិស្ឋាន។ យើងក៏អង្គុយ និយាយជាមួយស្ត្រីៗដែលមកជួបជុំគ្នា។
កាលមួយមានកើតឡើងដូច្នេះ: នៅពេលយើងកំពុងចេញទៅកន្លែងអធិស្ឋាន មានបាវបម្រើស្រីម្នាក់ដែលមានវិញ្ញាណនៃការទស្សទាយចូល បានមកជួបយើង។ នាងតែងតែរកចំណូលយ៉ាងច្រើនឲ្យពួកម្ចាស់របស់នាងដោយការទាយ។
លុះចូលចតនៅសេសារា ប៉ូលក៏ឡើងទៅយេរូសាឡិមសួរសុខទុក្ខក្រុមជំនុំ រួចចុះទៅអាន់ទីយ៉ូក។
យើងទៅដល់សំពៅមុន ហើយចុះសំពៅទៅអាសុស ដោយបម្រុងនឹងទទួលប៉ូលនៅទីនោះ ដ្បិតគាត់បានចាត់ចែងដូច្នោះ ដោយសារខ្លួនគាត់មានបំណងធ្វើដំណើរដោយថ្មើរជើង។
ចំណែកឯយើងវិញ យើងបានចុះសំពៅពីភីលីពក្រោយថ្ងៃបុណ្យនំប៉័ងឥតមេ ហើយអស់រយៈពេលប្រាំថ្ងៃទើបមកដល់ពួកគេនៅទ្រអាស រួចស្នាក់នៅទីនោះប្រាំពីរថ្ងៃ។
មានសិស្សខ្លះពីសេសារាបានរួមដំណើរជាមួយយើងដែរ ទាំងនាំយើងទៅស្នាក់នៅជាមួយអ្នកស៊ីពរ៍ម្នាក់ឈ្មោះម្ន៉ាសុន ដែលជាសិស្សដំបូង។
បន្ទាប់មក មេបញ្ជាការហៅមេទាហានលើមួយរយនាក់ពីរនាក់មក និយាយថា៖ “ចូររៀបចំពលថ្មើរជើងពីររយនាក់ ពលសេះចិតសិបនាក់ និងពលលំពែងពីររយនាក់ ដើម្បីឲ្យចេញដំណើរទៅសេសារា នៅម៉ោងប្រាំបួនយប់នេះ។
នៅពេលសម្រេចឲ្យយើងចុះសំពៅទៅអ៊ីតាលី គេក៏ប្រគល់ប៉ូល និងអ្នកទោសខ្លះទៀតទៅមេទាហានលើមួយរយនាក់ម្នាក់ឈ្មោះយូលាសនៃកងទាហានរបស់ព្រះចៅអធិរាជ។
បីខែក្រោយមក យើងបានចេញដំណើរតាមសំពៅមួយពីអ័លេក្សានទ្រាដែលចាំឲ្យផុតរដូវរងានៅកោះនោះ។ សំពៅនោះមានរូបចម្លាក់ព្រះជាបងប្អូនភ្លោះ។
ក្រោយពីយើងចូលទៅរ៉ូម គេបានអនុញ្ញាតឲ្យប៉ូលស្នាក់នៅម្នាក់ឯង ដោយមានទាហានម្នាក់យាមគាត់។
ពាក្យនេះបានបំពេញចិត្តអង្គប្រជុំទាំងមូល ដូច្នេះពួកគេក៏ជ្រើសរើសស្ទេផាន ជាបុរសដែលពេញដោយជំនឿនិងព្រះវិញ្ញាណដ៏វិសុទ្ធ ភីលីព ប្រូខូរ៉ុស នីកាន័រ ទីម៉ូន ប៉ាមេណា និងនីកូឡាសអ្នកចូលសាសនាយូដាពីអាន់ទីយ៉ូក។
ព្រះអង្គបានប្រទានឲ្យអ្នកខ្លះធ្វើជាសាវ័ក អ្នកខ្លះធ្វើជាអ្នកថ្លែងព្រះបន្ទូល អ្នកខ្លះធ្វើជាអ្នកផ្សាយដំណឹងល្អ អ្នកខ្លះធ្វើជាអ្នកគង្វាល និងគ្រូបង្រៀន
រីឯអ្នកវិញ ចូរមានគំនិតមធ្យ័តក្នុងគ្រប់ការទាំងអស់ ទ្រាំនឹងទុក្ខលំបាក ធ្វើការជាអ្នកផ្សាយដំណឹងល្អ និងបំពេញការងារបម្រើរបស់អ្នកចុះ។