Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 23:23 - ព្រះគម្ពីរខ្មែរសាកល

23 បន្ទាប់មក មេបញ្ជាការ​ហៅ​មេទាហានលើមួយរយនាក់​ពីរ​នាក់​មក និយាយថា​៖ “ចូរ​រៀបចំ​ពលថ្មើរជើង​ពីររយ​នាក់ ពលសេះ​ចិតសិប​នាក់ និង​ពលលំពែង​ពីររយ​នាក់ ដើម្បីឲ្យ​ចេញដំណើរ​ទៅ​សេសារា នៅ​ម៉ោងប្រាំបួន​យប់​នេះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 បន្ទាប់មក​ គាត់​ក៏​ហៅ​នាយ​ទាហាន​ពីរ​នាក់​មក​ ហើយ​បង្គាប់​ថា៖​ «ចូរ​រៀបចំ​ទាហាន​ពីររយ​នាក់​ ពល​សេះ​ចិតសិប​នាក់​ និង​ពល​លំពែង​ពីររយ​នាក់​ឲ្យ​ហើយ​ ដើម្បី​ទៅ​ក្រុង​សេសារ៉ា​នៅ​វេលា​ម៉ោង​ប្រាំបួន​យប់​នេះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 បន្ទាប់​មក លោក​បាន​ហៅ​មេទ័ព​រង​ពីរ​នាក់​មក​ប្រាប់​ថា៖ «ចូរ​រៀប​ចំ​ទាហាន​ពីរ​រយ​នាក់ ពល​សេះ​ចិតសិបនាក់ និង​ពល​លំពែង​ពីររយ​នាក់ ដើម្បី​ចេញ​ដំណើរ​ឲ្យ​ដល់​ក្រុង​សេសា‌រា នៅ​ម៉ោង​ប្រាំបួន​យប់​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 បន្ទាប់​មក លោក​បាន​ហៅ​នាយ​ទាហាន​របស់​លោក​ពីរ​រូប​មក​ប្រាប់​ថា៖ «សុំ​លោក​រៀបចំ​ពល​ថ្មើរ​ជើង​ពីរ​រយ​នាក់ ពល​សេះ​ចិត‌សិប​នាក់ និង​ពល​កាន់​លំពែង​ពីរ​រយ​នាក់ ដើម្បី​ចេញ​ដំណើរ​ទៅ​ក្រុង​សេសារា នៅ​វេលា​ម៉ោង​ប្រាំ​បួន​យប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 លោក​ក៏​ហៅ​មេ​ទ័ព​រង​២​នាក់​មក​ប្រាប់​ថា ចូរ​រៀប​ទាហាន​ថ្មើរ​ជើង​២០០​នាក់ ពល​សេះ​៧០ នឹង​ពល​កាន់​លំពែង​២០០ ឲ្យ​ទាន់​ក្នុង​វេលា​ម៉ោង​៩​យប់​នេះ ដើម្បី​នឹង​ទៅ​ឯ​សេសារា

សូមមើលជំពូក ចម្លង

អាល់គីតាប

23 បន្ទាប់​មក លោក​បាន​ហៅ​នាយ​ទាហាន​របស់​លោក ពីរ​នាក់​មក​ប្រាប់​ថា៖ «សុំ​លោក​រៀប‌ចំ​ពល​ថ្មើរ​ជើង​ពីរ​រយ​នាក់ ពល​សេះ​ចិត‌សិប​នាក់ និង​ពល​កាន់​លំពែង​ពីរ​រយ​នាក់ ដើម្បី​ចេញ​ដំណើរ​ទៅ​ក្រុង​សេសា‌រា​នៅ​វេលា​ម៉ោង​ប្រាំ​បួន​យប់។

សូមមើលជំពូក ចម្លង




កិច្ចការ 23:23
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលជិតភ្លឺ ព្រះអង្គ​យាង​លើ​ទឹក​បឹង​មករក​ពួកគេ​។


ប្រសិនបើ​ចៅហ្វាយ​មកវិញ​នៅ​យាម​ទីពីរ ឬ​យាម​ទីបី ហើយ​ឃើញ​ពួកគេ​ធ្វើ​ដូច្នោះ អ្នកទាំងនោះមានពរ​ហើយ​។


ពេលនោះ មេបញ្ជាការ​ក៏​ឲ្យ​យុវជន​នោះ​ទៅវិញ ទាំង​បង្គាប់​ថា៖ “កុំ​ប្រាប់​អ្នកណា​ថា អ្នក​បាន​រាយការណ៍​ការនេះ​ដល់​ខ្ញុំ​ឡើយ”។


ដូច្នេះ ពួក​ទាហាន​ក៏​យក​ប៉ូល​ទៅ​តាម​ពាក្យ​ដែល​បាន​បញ្ជា​ដល់​ពួកគេ ហើយ​នាំ​គាត់​ទៅ​អាន់ទីប៉ាទ្រីស​ទាំងយប់​។


នៅ​ថ្ងៃបន្ទាប់ ពួកពលថ្មើរជើង​ត្រឡប់ទៅ​បន្ទាយ​វិញ ដោយ​ឲ្យ​ពលសេះ​បន្តដំណើរ​ជាមួយ​ប៉ូល​។


នៅពេល​ចូលទៅ​សេសារា ពួកពលសេះ​ក៏​ប្រគល់​សំបុត្រ​ដល់​អភិបាល ព្រមទាំង​ប្រគល់​ប៉ូល​ដល់​លោក​ផង​។


ប៉ុន្តែ​លូស៊ា​មេបញ្ជាការ​បាន​ចូលមក យក​វា​ចេញពី​ដៃ​របស់យើងខ្ញុំ ដោយ​ប្រើ​កម្លាំង​ច្រើន ហើយ​បញ្ជា​ពួក​ដើមចោទ​ឲ្យ​មក​ជួប​លោក​។


រីឯ​ភីលីព​វិញ គេ​ឃើញ​គាត់​នៅ​អាសូត​។ គាត់​ដើរចុះឡើង​ទាំង​ផ្សាយដំណឹងល្អ​ដល់​ទីក្រុង​ទាំងអស់ រហូត​មក​ដល់​សេសារា​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម