តើអ្នករាល់គ្នាជាន់កម្ទេចប្រជារាស្ត្ររបស់យើង ហើយកិនសង្កត់មុខរបស់អ្នកទ័លក្រធ្វើអី?”។ នេះជាសេចក្ដីប្រកាសរបស់ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារ។
កិច្ចការ 21:32 - ព្រះគម្ពីរខ្មែរសាកល មេបញ្ជាការក៏យកពួកទាហាន និងពួកមេទាហានលើមួយរយនាក់ រត់ចុះទៅរកពួកគេភ្លាម។ នៅពេលឃើញមេបញ្ជាការ និងពួកទាហាន ពួកគេក៏ឈប់វាយប៉ូល។ Khmer Christian Bible ដូច្នេះ គាត់ក៏នាំពួកនាយទាហាន និងពលទាហានរត់ចុះមកឯពួកគេភ្លាម។ ពេលពួកគេឃើញមេបញ្ជាការ និងពលទាហានក៏ឈប់វាយលោកប៉ូល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏យកទាហាន និងមេទ័ពរង រត់ចុះទៅរកពួកគេភ្លាម។ កាលប្រជាជនឃើញមេទ័ពធំ និងពួកទាហានមកដល់ គេក៏ឈប់វាយលោកប៉ុល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់នាំកូនទាហាន និងនាយទាហាន រត់ទៅកាន់បណ្ដាជនភ្លាម។ កាលប្រជាជនបានឃើញមេបញ្ជាការ និងពួកទាហាន គេឈប់វាយលោកប៉ូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏យកទាហាន នឹងមេទ័ពរង នាំរត់ចុះទៅឯគេភ្លាម កាលឃើញលោក នឹងទាហានមកដល់ គេក៏ឈប់លែងវាយប៉ុល អាល់គីតាប គាត់នាំកូនទាហាន និងនាយទាហាន រត់ទៅកាន់បណ្ដាជនភ្លាម។ កាលប្រជាជនបានឃើញមេបញ្ជាការ និងពួកទាហាន គេឈប់វាយលោកប៉ូល។ |
តើអ្នករាល់គ្នាជាន់កម្ទេចប្រជារាស្ត្ររបស់យើង ហើយកិនសង្កត់មុខរបស់អ្នកទ័លក្រធ្វើអី?”។ នេះជាសេចក្ដីប្រកាសរបស់ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារ។
បន្ទាប់មក កងទាហាន មេបញ្ជាការ និងពួកតម្រួតរបស់ពួកយូដាក៏ចាប់ព្រះយេស៊ូវ ហើយចងព្រះអង្គ
ពេលនោះ ពួកគេទាំងអស់គ្នាក៏ចាប់សូស្ថេនអ្នកគ្រប់គ្រងសាលាប្រជុំ ហើយវាយគាត់នៅមុខទីកាត់ក្ដី ប៉ុន្តែកាលីយ៉ូមិនអើពើនឹងការទាំងនេះសោះ។
“ខ្ញុំទូលថា: ‘ព្រះអម្ចាស់អើយ អ្នកទាំងនោះដឹងហើយថា ទូលបង្គំតែងតែចាប់អ្នកដែលជឿទុកចិត្តលើព្រះអង្គដាក់គុក ព្រមទាំងវាយពួកគេនៅតាមសាលាប្រជុំផង។
បុរសនេះត្រូវពួកជនជាតិយូដាចាប់ ហើយរៀបនឹងត្រូវពួកគេសម្លាប់ បានជាខ្ញុំបាទនាំទាហានមកសង្គ្រោះគាត់ ដោយដឹងថាគាត់មានសញ្ជាតិរ៉ូម៉ាំង។
វាថែមទាំងប៉ុនប៉ងធ្វើឲ្យព្រះវិហារសៅហ្មងទៀតផង ដូច្នេះយើងខ្ញុំបានចាប់វា។ យើងខ្ញុំចង់កាត់ទោសវាតាមក្រឹត្យវិន័យរបស់យើងខ្ញុំ
ពួកគេបានហៅពួកសាវ័កមក រួចវាយ ហើយបង្គាប់មិនឲ្យនិយាយក្នុងព្រះនាមរបស់ព្រះយេស៊ូវឡើយ រួចក៏ដោះលែងទៅ។