Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 21:31 - ព្រះគម្ពីរខ្មែរសាកល

31 ខណៈដែល​ពួកគេ​បម្រុងនឹង​សម្លាប់​ប៉ូល មាន​ដំណឹង​ទៅដល់​មេបញ្ជាការ​នៃ​កងទាហាន​ថា យេរូសាឡិម​ទាំងមូល​កំពុង​ច្របូកច្របល់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

31 ពេល​ដែល​ពួកគេ​រក​សម្លាប់​គាត់​ មេ​បញ្ជាការ​របស់​កង​ទាហាន​រ៉ូម​បាន‍​ដឹង​ដំណឹង​ថា​ ក្រុង​យេរូសាឡិម​ទាំង​មូល​កំពុង​ស្ថិត​នៅ​ក្នុង​ចលាចល។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 កាល​គេ​បម្រុង​នឹង​សម្លាប់​លោក ដំណឹង​នោះ​ក៏​ឮ​ទៅ​ដល់​មេទ័ព​ធំ​ថា ក្រុង​យេរូ‌សាឡិម​ទាំង​មូល​កំពុង​កើត​វឹក​វរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 នៅ​ពេល​ដែល​ពួក​គេ​បម្រុង​នឹង​សម្លាប់​លោក​ប៉ូល ដំណឹង​អំពី​ចលាចល​នៅ​ក្រុង​យេរូ‌សាឡឹម​ក៏​បាន​ឮ​ទៅ​ដល់​មេ‌បញ្ជា‌ការ​កង​ទាហាន​រ៉ូម៉ាំង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 តែ​កំពុង​ដែល​គេ​រក​ចន្លោះ​សំឡាប់​គាត់ នោះ​ដំណឹង​ក៏​ឮ​ផ្សាយ​ទៅ​ដល់​មេ​ទ័ព​ធំ​ថា មាន​កើត​វឹកវរ​ពេញ​ក្នុង​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក ចម្លង

អាល់គីតាប

31 នៅ​ពេល​ដែល​ពួក​គេ​បំរុង​នឹង​សម្លាប់​លោក​ប៉ូល ដំណឹង​អំពី​ចលាចល​នៅ​ក្រុង​យេរូ‌សាឡឹម​ក៏​បាន​ឮ​ទៅ​ដល់​មេ​បញ្ជា​ការ​កង​ទាហាន​រ៉ូម៉ាំង

សូមមើលជំពូក ចម្លង




កិច្ចការ 21:31
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ពួកគេ​និយាយថា​៖ “កុំ​ធ្វើ​ក្នុងអំឡុងពេល​ពិធីបុណ្យ​ឡើយ ក្រែងលោ​កើត​ចលាចល​ក្នុងចំណោម​ប្រជាជន”។


បន្ទាប់មក ពួក​ទាហាន​របស់​អភិបាល​នាំ​ព្រះយេស៊ូវ​ទៅ​ក្នុង​វិមាន​អភិបាល ហើយ​ប្រមូល​កងទាហាន​ទាំងមូល​មក​នៅ​ជុំវិញ​ព្រះអង្គ​។


ប៉ុន្តែ​ពួកគេ​និយាយថា​៖ “កុំ​ធ្វើ​ក្នុងអំឡុងពេល​ពិធីបុណ្យ​ឡើយ ក្រែងលោ​កើត​ចលាចល​ពី​ប្រជាជន”។


គេ​នឹង​បណ្ដេញ​អ្នករាល់គ្នា​ចេញពី​សាលាប្រជុំ​។ មិនត្រឹមតែប៉ុណ្ណោះ​ទេ គឺ​មាន​ពេលវេលា​នឹង​មក ដែល​អស់អ្នក​ដែល​សម្លាប់​អ្នករាល់គ្នា​នឹង​គិតថា ខ្លួនគេ​កំពុង​ថ្វាយ​ការបម្រើ​ដល់​ព្រះ​។


បន្ទាប់មក កងទាហាន មេបញ្ជាការ និង​ពួក​តម្រួត​របស់​ពួកយូដា​ក៏​ចាប់​ព្រះយេស៊ូវ ហើយ​ចង​ព្រះអង្គ


មាន​បុរស​ម្នាក់​នៅ​សេសារា​ឈ្មោះ​កូនេលាស ជា​មេទាហានលើមួយរយនាក់​នៃ​កងទាហាន​ដែល​គេ​ហៅថា “កង​អ៊ីតាលី”។


ប៉ុន្តែ​ពួកយូដា​ដែលមិនព្រមជឿ​មានចិត្តច្រណែន ក៏​ប្រមូល​ជន​ពាល​មួយចំនួន​ពី​ពួក​បាតផ្សារ បង្កើតជាក្រុមមួយ ហើយ​បង្កចលាចល​នៅក្នុង​ទីក្រុង​។ ពួកគេ​ទម្លាយចូល​ផ្ទះ​របស់​យ៉ាសុន រកចាប់​ប៉ូល និងស៊ីឡាស ដើម្បី​យកទៅ​ឲ្យ​ប្រជាជន​។


ដ្បិត​យើង​ពិតជា​ស្ថិតក្នុងភាពគ្រោះថ្នាក់​ដែល​នឹង​ត្រូវគេ​ប្ដឹង​អំពី​បទបង្កចលាចល​នៅ​ថ្ងៃនេះ ដោយ​គ្មាន​មូលហេតុ​អ្វីដែល​យើង​អាច​ដោះសា​អំពី​ការជ្រួលច្របល់​នេះ​បានទេ”។


បើដូច្នេះ តើ​អ្នក​មិនមែន​ជា​ជនជាតិអេហ្ស៊ីប​ដែល​ពីមុន​បាន​ធ្វើកុបកម្ម ហើយ​នាំ​អ្នកធ្វើឃាត​បួនពាន់​នាក់​ចេញ​ទៅ​ទីរហោស្ថាន​ទេ​ឬ?”។


ពួកគេ​ស្ដាប់​ប៉ូល​ដល់ត្រឹម​ពាក្យ​នេះ ក៏​ស្រែកឡើង​ថា​៖ “កម្ចាត់​មនុស្ស​បែបនេះ​ចេញពី​ផែនដី​ទៅ! មិន​គួរឲ្យ​វា​នៅរស់​ទេ​!”។


ប៉ូល​ក៏​ហៅ​មេទាហានលើមួយរយនាក់​ម្នាក់​មក​ប្រាប់ថា​៖ “សូម​នាំ​យុវជន​នេះ​ទៅ​ជួប​មេបញ្ជាការ​ផង ដ្បិត​គាត់​មាន​រឿងមួយ​រាយការណ៍​ដល់​លោក”។


ដោយសារ​ភេលីច​ស្គាល់​អំពី​មាគ៌ា​នេះ​យ៉ាងច្បាស់លាស់ លោក​ក៏​ផ្អាក​រឿងនោះ​សិន ដោយ​មានប្រសាសន៍ថា​៖ “កាលណា​លូស៊ា​មេបញ្ជាការ​ចុះមក ខ្ញុំ​នឹង​សម្រេច​រឿងក្ដី​របស់អស់លោក”។


វា​ថែមទាំង​ប៉ុនប៉ង​ធ្វើឲ្យ​ព្រះវិហារ​សៅហ្មង​ទៀតផង ដូច្នេះ​យើងខ្ញុំ​បាន​ចាប់​វា​។ យើងខ្ញុំ​ចង់​កាត់ទោស​វា​តាម​ក្រឹត្យវិន័យ​របស់យើងខ្ញុំ


ប៉ុន្តែ​លូស៊ា​មេបញ្ជាការ​បាន​ចូលមក យក​វា​ចេញពី​ដៃ​របស់យើងខ្ញុំ ដោយ​ប្រើ​កម្លាំង​ច្រើន ហើយ​បញ្ជា​ពួក​ដើមចោទ​ឲ្យ​មក​ជួប​លោក​។


នៅ​ថ្ងៃបន្ទាប់ អ័គ្រីប៉ា និង​បេរេនីស​បាន​យាង​មក​យ៉ាងអធិកអធម ហើយ​ចូលទៅ​ក្នុង​សាលសវនាការ​ជាមួយ​ពួក​មេបញ្ជាការ និង​ពួក​អ្នកមានឋានៈខ្ពស់​នៃ​ទីក្រុង​នោះ។ បន្ទាប់មក ភេស្ទុស​ក៏​បញ្ជា​ឲ្យ​នាំ​ប៉ូល​មក​។


ដោយសារតែ​ការទាំងនេះ ពួកយូដា​បាន​ចាប់​ខ្ញុំព្រះបាទ ពេល​ខ្ញុំព្រះបាទ​នៅ​ក្នុង​ព្រះវិហារ ហើយ​ព្យាយាម​សម្លាប់​ខ្ញុំព្រះបាទ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម