Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 21:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 លោក​ក៏​យក​ទាហាន នឹង​មេ​ទ័ព​រង នាំ​រត់​ចុះ​ទៅ​ឯ​គេ​ភ្លាម កាល​ឃើញ​លោក នឹង​ទាហាន​មក​ដល់ គេ​ក៏​ឈប់​លែង​វាយ​ប៉ុល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

32 មេបញ្ជាការ​ក៏​យក​ពួក​ទាហាន និង​ពួក​មេទាហានលើមួយរយនាក់ រត់ចុះទៅរក​ពួកគេ​ភ្លាម​។ នៅពេល​ឃើញ​មេបញ្ជាការ និង​ពួក​ទាហាន ពួកគេ​ក៏​ឈប់​វាយ​ប៉ូល​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

32 ដូច្នេះ​ គាត់​ក៏​នាំ​ពួក​នាយ​ទាហាន​ និង​ពល​ទាហាន​រត់​ចុះ​មក‍​ឯ​ពួកគេ​ភ្លាម‍។​ ពេល​ពួកគេ​ឃើញ​មេបញ្ជាការ​ និង​ពល​ទាហាន​ក៏​ឈប់​វាយ​លោក​ប៉ូល​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 លោក​ក៏​យក​ទាហាន និង​មេទ័ព​រង រត់​ចុះ​ទៅរក​ពួក​គេ​ភ្លាម។ កាលប្រជា​ជន​ឃើញ​មេទ័ព​ធំ និងពួក​ទាហាន​មក​ដល់ គេ​ក៏​ឈប់​វាយ​លោក​ប៉ុល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 គាត់​នាំ​កូន​ទាហាន និង​នាយ​ទាហាន រត់​ទៅ​កាន់​បណ្ដា‌ជន​ភ្លាម។ កាល​ប្រជា‌ជន​បាន​ឃើញ​មេ‌បញ្ជា‌ការ និង​ពួក​ទាហាន គេ​ឈប់​វាយ​លោក​ប៉ូល។

សូមមើលជំពូក ចម្លង

អាល់គីតាប

32 គាត់​នាំ​កូន​ទាហាន និង​នាយ​ទាហាន រត់​ទៅ​កាន់​បណ្ដា‌ជន​ភ្លាម។ កាល​ប្រជា‌ជន​បាន​ឃើញ​មេ​បញ្ជា​ការ និង​ពួក​ទាហាន គេ​ឈប់​វាយ​លោក​ប៉ូល។

សូមមើលជំពូក ចម្លង




កិច្ចការ 21:32
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​ឯង​រាល់​គ្នា​មាន​ច្បាប់​អី​នឹង​ញាំ‌ញី​រាស្ត្រ​អញ ហើយ​បុក‌បែន​មុខ​របស់​មនុស្ស​ទាល់​ក្រ​ដូច្នេះ។


នោះ​ពួក​ទាហាន នឹង​មេ‌ទ័ព ហើយ​ពួក​អាជ្ញា​របស់​សាសន៍​យូដា ក៏​ចាប់​ព្រះ‌យេស៊ូវ​ចង


នោះ​គេ​ក៏​ចាប់​សូស្ថេន ជា​មេ​សាលា​ប្រជុំ មក​វាយ‌ផ្ចាល​នៅ​មុខ​សាលា​ជំនុំ តែ​លោក​កាលី‌យ៉ូ​មិន​រវល់​សោះ។


ខ្ញុំ​ក៏​ទូល​ថា ព្រះ‌អម្ចាស់​អើយ អ្នក​ទាំង​នោះ​ដឹង​ថា ទូលបង្គំ​បាន​ចាប់​ពួក​អ្នក​ដែល​ជឿ​ដល់​ទ្រង់​ដាក់​គុក​ហើយ ព្រម​ទាំង​វាយ​គេ​នៅ​ក្នុង​គ្រប់​ទាំង​សាលា​ប្រជុំ​ផង


មនុស្ស​នេះ ពួក​សាសន៍​យូដា​បាន​ចាប់ ហើយ​គេ​រៀប​នឹង​សំឡាប់​បង់ ប៉ុន្តែ​ខ្ញុំ​នាំ​ទាហាន​ទៅ​ទាន់ ដោះ​រួច​ពី​ពួក​គេ​ចេញ ដោយ​បាន​ឮ​ថា​ជា​សាសន៍​រ៉ូម​ដូច្នេះ


ក៏​ចង់​ធ្វើ​បង្អាប់​ដល់​ព្រះ‌វិហារ​ផង នោះ​យើង​ខ្ញុំ​បាន​ចាប់​វា​មក ប្រាថ្នា​ចង់​ជំនុំ‌ជំរះ​តាម​ក្រិត្យ‌វិន័យ​របស់​យើង​ខ្ញុំ


ពួក​ក្រុម‌ជំនុំ​ក៏​យល់​ព្រម​តាម​គំនិត​លោក រួច​កាល​បាន​ហៅ​ពួក​សាវក​មក​វិញ នោះ​ក៏​វាយ​នឹង​រំពាត់ ព្រម​ទាំង​ហាម​ឃាត់ មិន​ឲ្យ​និយាយ​ពី​ព្រះ‌នាម​ព្រះ‌យេស៊ូវ​ទៀត រួច​លែង​ឲ្យ​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម