នៅពេលព្រះបាទហេរ៉ូឌបានឮដូច្នេះ ទ្រង់មានអំពល់ ហើយអ្នកយេរូសាឡិមទាំងមូលក៏មានអំពល់ជាមួយទ្រង់ដែរ។
កិច្ចការ 21:30 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ទីក្រុងទាំងមូលជ្រួលច្របល់ ហើយប្រជាជនក៏រត់មកចោមរោម ពួកគេចាប់ប៉ូលអូសចេញទៅខាងក្រៅព្រះវិហារ រួចទ្វារក៏បានបិទភ្លាម។ Khmer Christian Bible ពេលនោះ មានចលាចលពេញក្រុងទាំងមូល មនុស្សបានរត់មកចោមរោមចាប់លោកប៉ូលអូសចេញពីព្រះវិហារ ហើយបានបិទទ្វារវិញភ្លាម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ទីក្រុងទាំងមូលក៏ជ្រួលប្របល់ ហើយប្រជាជនរត់មកជួបជុំគ្នា។ គេបានចាប់លោកប៉ុល ហើយអូសលោកចេញទៅខាងក្រៅព្រះវិហារ រួចបិទទ្វារភ្លាម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានកើតចលាចលពេញទីក្រុង ប្រជាជននាំគ្នារត់មកពីគ្រប់ទិសទី។ គេបានចាប់លោកប៉ូលអូសចេញពីព្រះវិហារ* រួចបិទទ្វារភ្លាម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះក្រុងទាំងមូលក៏កើតជ្រួលជ្រើម បណ្តាជនទាំងឡាយ គេរត់មកមូលគ្នា កាលចាប់ប៉ុលបានហើយ នោះគេទាញកន្ត្រាក់គាត់ចេញទៅខាងក្រៅព្រះវិហារ រួចបិទទ្វារភ្លាម អាល់គីតាប ពេលនោះ មានកើតចលាចលពេញទីក្រុង ប្រជាជននាំគ្នារត់មកពីគ្រប់ទិសទី។ គេបានចាប់លោកប៉ូលអូសចេញពីម៉ាស្ជិទ រួចបិទទ្វារភ្លាម។ |
នៅពេលព្រះបាទហេរ៉ូឌបានឮដូច្នេះ ទ្រង់មានអំពល់ ហើយអ្នកយេរូសាឡិមទាំងមូលក៏មានអំពល់ជាមួយទ្រង់ដែរ។
នៅពេលព្រះយេស៊ូវយាងចូលទៅយេរូសាឡិម អ្នកក្រុងទាំងមូលក៏ជ្រួលច្របល់ ហើយសួរថា៖ “តើអ្នកនេះជានរណា?”។
ហើយក្រោកឡើងដេញព្រះអង្គចេញទៅខាងក្រៅទីក្រុង រួចនាំព្រះអង្គទៅលើចំណោតភ្នំដែលជាទីតាំងក្រុងរបស់ពួកគេ ដើម្បីច្រានព្រះអង្គទម្លាក់។
ដូច្នេះ ទីក្រុងបានពេញទៅដោយភាពច្របូកច្របល់។ គេក៏ចាប់កៃយុស និងអើរីស្តាក ជាអ្នកម៉ាសេដូនដែលរួមដំណើរជាមួយប៉ូល ហើយលើកគ្នាសម្រុកចូលទៅក្នុងទីលានមហោស្រព។
ដោយសារតែការទាំងនេះ ពួកយូដាបានចាប់ខ្ញុំព្រះបាទ ពេលខ្ញុំព្រះបាទនៅក្នុងព្រះវិហារ ហើយព្យាយាមសម្លាប់ខ្ញុំព្រះបាទ។
ក្នុងការធ្វើដំណើរជាញឹកញាប់ ខ្ញុំរងគ្រោះថ្នាក់ពីទន្លេ គ្រោះថ្នាក់ពីចោរប្លន់ គ្រោះថ្នាក់ពីជនរួមជាតិ គ្រោះថ្នាក់ពីសាសន៍ដទៃ គ្រោះថ្នាក់ក្នុងទីក្រុង គ្រោះថ្នាក់ក្នុងទីរហោស្ថាន គ្រោះថ្នាក់ក្នុងសមុទ្រ និងគ្រោះថ្នាក់ពីបងប្អូនក្លែងក្លាយ;