ពួកគេក៏ធ្វើយ៉ាងនោះ ដោយបានបញ្ជូនជំនួយទៅពួកចាស់ទុំ តាមរយៈដៃរបស់បារណាបាស និងសូល៕
កិច្ចការ 20:17 - ព្រះគម្ពីរខ្មែរសាកល ប៉ូលបានចាត់គេពីមីលេតទៅអេភេសូរ ឲ្យហៅពួកចាស់ទុំរបស់ក្រុមជំនុំនោះមក។ Khmer Christian Bible ប៉ុន្ដែគាត់បានចាត់គេពីក្រុងមីលេតទៅអញ្ជើញក្រុមចាស់ទុំនៃក្រុមជំនុំនៅក្រុងអេភេសូរឲ្យមកជួបគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកប៉ុលបានចាត់គេពីក្រុងមីលេត ឲ្យទៅក្រុងអេភេសូរ ដើម្បីហៅពួកចាស់ទុំនៃក្រុមជំនុំនោះមកជួបលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកប៉ូលបានចាត់គេពីក្រុងមីលេត ឲ្យទៅអញ្ជើញពួកព្រឹទ្ធាចារ្យ*នៃក្រុមជំនុំ*នៅក្រុងអេភេសូមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុលក៏ចាត់គេ ពីមីលេតទៅឯក្រុងអេភេសូរ ដើម្បីនឹងហៅពួកចាស់ទុំក្នុងពួកជំនុំនោះមក អាល់គីតាប លោកប៉ូលបានចាត់គេពីក្រុងមីលេត ឲ្យទៅអញ្ជើញពួកអះលីជំអះនៃក្រុមជំអះនៅក្រុងអេភេសូមក។ |
ពួកគេក៏ធ្វើយ៉ាងនោះ ដោយបានបញ្ជូនជំនួយទៅពួកចាស់ទុំ តាមរយៈដៃរបស់បារណាបាស និងសូល៕
មួយវិញទៀត ក្រោយពីជ្រើសរើសចាស់ទុំសម្រាប់ពួកគេនៅតាមក្រុមជំនុំនីមួយៗ និងអធិស្ឋានដោយការតមអាហារហើយ ប៉ូលនិងបារណាបាសក៏ផ្ទុកផ្ដាក់ពួកចាស់ទុំទាំងនោះនឹងព្រះអម្ចាស់ដែលពួកគេបានជឿ។
ពួកគេបានផ្ញើសំបុត្រតាមអ្នកទាំងនោះ ដែលមានសរសេរដូចតទៅ៖ “យើងខ្ញុំពួកសាវ័ក និងពួកចាស់ទុំ ដែលជាបងប្អូន សូមជម្រាបសួរដល់បងប្អូនសាសន៍ដទៃដែលរស់នៅអាន់ទីយ៉ូក ស៊ីរី និងគីលីគា។
នៅពេលមកដល់យេរូសាឡិម ក្រុមជំនុំ ពួកសាវ័ក និងពួកចាស់ទុំទទួលស្វាគមន៍ពួកគេ ហើយពួកគេក៏រាយការណ៍ប្រាប់នូវអ្វីៗដែលព្រះបានធ្វើជាមួយពួកគេ។
នៅពេលធ្វើដំណើរឆ្លងកាត់ទីក្រុងនានា ពួកគេប្រគល់ដល់ទាំងអស់គ្នានូវសេចក្ដីសម្រេចដែលពួកសាវ័ក និងពួកចាស់ទុំនៅយេរូសាឡិមបានសម្រេច ដើម្បីឲ្យគេកាន់តាម។
ពួកគេមកដល់អេភេសូរ ប៉ូលក៏ទុកអ្នកទាំងពីរនៅទីនោះ ហើយចូលទៅក្នុងសាលាប្រជុំ ជជែកជាមួយជនជាតិយូដា។
យើងបានចុះសំពៅពីទីនោះ ហើយនៅថ្ងៃបន្ទាប់ក៏មកដល់ទន្ទឹមនឹងឃីយ៉ូស។ នៅថ្ងៃបន្ទាប់មកទៀត យើងមកដល់សាម៉ុស លុះថ្ងៃក្រោយមកទៀត យើងមកដល់មីលេត។
ចូរប្រយ័ត្នខ្លួន ហើយយកចិត្តទុកដាក់ចំពោះហ្វូងចៀមទាំងមូលដែលព្រះវិញ្ញាណដ៏វិសុទ្ធបានតំាងអ្នករាល់គ្នាជាអ្នកមើលខុសត្រូវ ដើម្បីឲ្យឃ្វាលក្រុមជំនុំរបស់ព្រះ ដែលព្រះអង្គបានលោះដោយព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
ចំពោះចាស់ទុំដែលគ្រប់គ្រងបានល្អ ត្រូវរាប់អ្នកនោះថាស័ក្ដិសមនឹងកិត្តិយសទ្វេដង ជាពិសេសចាស់ទុំដែលធ្វើការនឿយហត់ក្នុងការប្រកាសព្រះបន្ទូល និងការបង្រៀន។
នេះជាហេតុដែលខ្ញុំបានទុកអ្នកឲ្យនៅក្រែត គឺដើម្បីឲ្យចាត់ចែងកិច្ចការដែលធ្វើមិនទាន់ហើយនោះឲ្យបានរៀបរយ ព្រមទាំងតែងតាំងចាស់ទុំនៅទីក្រុងនីមួយៗ ដូចដែលខ្ញុំបានបង្គាប់អ្នកហើយ។
ក្នុងចំណោមអ្នករាល់គ្នា មានអ្នកណាឈឺឬ? ចូរឲ្យអ្នកនោះហៅពួកចាស់ទុំរបស់ក្រុមជំនុំមកអធិស្ឋានឲ្យគាត់ ទាំងលាបប្រេងអូលីវលើគាត់ ក្នុងព្រះនាមព្រះអម្ចាស់
ដូច្នេះ ខ្ញុំ ដែលជាចាស់ទុំដូចគ្នា និងជាសាក្សីអំពីទុក្ខលំបាករបស់ព្រះគ្រីស្ទ ព្រមទាំងជាអ្នកមានចំណែកក្នុងសិរីរុងរឿងដែលរៀបនឹងត្រូវបានសម្ដែង ខ្ញុំសូមជំរុញទឹកចិត្តពួកចាស់ទុំក្នុងចំណោមអ្នករាល់គ្នាថា
ពីខ្ញុំ ជាចាស់ទុំ ជូនចំពោះលោកស្រីដែលត្រូវបានជ្រើសតាំង និងកូនៗរបស់លោកស្រី: អ្នករាល់គ្នាជាអ្នកដែលខ្ញុំស្រឡាញ់ក្នុងសេចក្ដីពិត ហើយមិនមែនតែខ្ញុំម្នាក់ប៉ុណ្ណោះទេ គឺអស់អ្នកដែលស្គាល់សេចក្ដីពិតក៏ស្រឡាញ់អ្នករាល់គ្នាដែរ