Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ាកុប 5:14 - ព្រះគម្ពីរខ្មែរសាកល

14 ក្នុងចំណោម​អ្នករាល់គ្នា មាន​អ្នកណា​ឈឺ‍​ឬ​? ចូរឲ្យ​អ្នកនោះ​ហៅ​ពួក​ចាស់ទុំ​របស់​ក្រុមជំនុំ​មក​អធិស្ឋាន​ឲ្យ​គាត់ ទាំង​លាប​ប្រេងអូលីវ​លើ​គាត់ ក្នុង​ព្រះនាម​ព្រះអម្ចាស់

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ មាន​អ្នកណា​ឈឺ​ដែរ​ឬ​ ចូរ​ឲ្យ​អ្នក​នោះ​ហៅ​ពួក​ចាស់ទុំ​របស់​ក្រុមជំនុំ​មក​អធិស្ឋាន​ទាំង​លាបប្រេង​នៅ​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​ចុះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​ឈឺ​ឬ​ទេ? ត្រូវ​ឲ្យ​អ្នក​នោះ​ហៅ​ពួក​ចាស់​ទុំ​របស់​ក្រុម​ជំនុំ​មក ហើយ​ឲ្យ​លោក​ទាំង​នោះ​អធិស្ឋាន​ឲ្យ ព្រម​ទាំង​លាប​ប្រេង​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ក្នុង​ចំណោម​បងប្អូន បើ​នរណា​មាន​ជំងឺ ត្រូវ​អញ្ជើញ​ព្រឹទ្ធា‌ចារ្យ​របស់​ក្រុម‌ជំនុំ​មក ដើម្បី​ឲ្យ​លោក​ទាំង​នោះ​អធិស្ឋាន​ឲ្យ​គាត់ និង​លាប​ប្រេង*​ឲ្យ​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 តើ​មាន​ពួក​អ្នក​រាល់​គ្នា​ណា​ឈឺ​ឬ​ទេ ត្រូវ​ឲ្យ​អ្នក​នោះ​ហៅ​ពួក​ចាស់‌ទុំ​ក្នុង​ពួក​ជំនុំ​មក​អធិស្ឋាន​ឲ្យ​ចុះ ព្រម​ទាំង​លាប​ប្រេង​ឲ្យ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ក្នុង​ចំណោម​បង​ប្អូន បើ​នរណា​មាន​ជំងឺ ត្រូវ​អញ្ជើញ​អះលី‌ជំអះ​របស់​ក្រុម‌ជំអះ​មក ដើម្បី​ឲ្យ​គាត់​ទាំង​នោះ​ទូរអា​ឲ្យ និង​លាប​ប្រេង​ឲ្យ​ក្នុង​នាម​អ៊ីសា‌ជាអម្ចាស់។

សូមមើលជំពូក ចម្លង




យ៉ាកុប 5:14
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ចាប់​ពស់​ដោយ​ដៃ ហើយ​ទោះបីជា​ផឹក​អ្វី​ដែល​មានជាតិពុល​ក៏ដោយ ក៏​គ្មាន​គ្រោះថ្នាក់​សោះឡើយ​។ ពួកគេ​នឹង​ដាក់​ដៃ​លើ​អ្នកជំងឺ ហើយ​អ្នកជំងឺ​នឹង​បាន​ជាសះស្បើយ”។


ពួកគេ​ក៏​ដេញ​អារក្ស​ជាច្រើន​ឲ្យចេញ ព្រមទាំង​លាប​ប្រេង​លើ​អ្នកជំងឺ​ជាច្រើន​ដើម្បី​ប្រោស​គេ​ឲ្យជា​។


ពួកគេ​ក៏​ធ្វើ​យ៉ាងនោះ ដោយ​បាន​បញ្ជូន​ជំនួយ​ទៅ​ពួក​ចាស់ទុំ តាមរយៈ​ដៃ​របស់​បារណាបាស និង​សូល​៕


មួយវិញទៀត ក្រោយពី​ជ្រើសរើស​ចាស់ទុំ​សម្រាប់​ពួកគេ​នៅតាម​ក្រុមជំនុំ​នីមួយៗ និង​អធិស្ឋាន​ដោយ​ការតមអាហារ​ហើយ ប៉ូលនិងបារណាបាស​ក៏​ផ្ទុកផ្ដាក់​ពួកចាស់ទុំទាំងនោះ​នឹង​ព្រះអម្ចាស់​ដែល​ពួកគេ​បាន​ជឿ។


នៅពេល​មកដល់​យេរូសាឡិម ក្រុមជំនុំ ពួក​សាវ័ក និង​ពួក​ចាស់ទុំ​ទទួលស្វាគមន៍​ពួកគេ ហើយ​ពួកគេ​ក៏​រាយការណ៍ប្រាប់​នូវ​អ្វីៗដែល​ព្រះ​បាន​ធ្វើ​ជាមួយ​ពួកគេ​។


ពេលនោះ ឪពុក​របស់​ពូព្លាស​កំពុង​ដេក ទាំង​រងទុក្ខ​ដោយ​គ្រុន និង​រាកមួល​។ ប៉ូល​ចូលទៅ​ជួប​គាត់ ហើយ​ប្រោស​គាត់​ឲ្យជា ដោយ​អធិស្ឋាន​ដាក់​ដៃ​លើ​គាត់​។


នៅពេល​ឲ្យ​ពួកគេ​ទាំងអស់គ្នា​ចេញទៅ​ខាងក្រៅ ពេត្រុស​ក៏​លុតជង្គង់​អធិស្ឋាន រួច​បែរមក​រក​សព និយាយថា​៖ “តេប៊ីថា​អើយ ចូរ​ក្រោកឡើង​!”។ ពេលនោះ នាង​ក៏​បើក​ភ្នែក ហើយ​នៅពេល​ឃើញ​ពេត្រុស នាង​ក៏​ក្រោកអង្គុយ​។


នេះជាហេតុដែល​ខ្ញុំ​បាន​ទុក​អ្នក​ឲ្យ​នៅ​ក្រែត គឺ​ដើម្បីឲ្យ​ចាត់ចែង​កិច្ចការ​ដែល​ធ្វើមិនទាន់ហើយ​នោះ​ឲ្យបានរៀបរយ ព្រមទាំង​តែងតាំង​ចាស់ទុំ​នៅ​ទីក្រុង​នីមួយៗ ដូចដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​ហើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម