ហេតុនេះហើយបានជាចិត្តរបស់ទូលបង្គំអរសប្បាយ ព្រលឹងរបស់ទូលបង្គំត្រេកអរ ហើយរូបកាយទូលបង្គំក៏រស់នៅដោយសុខដុមរមនា;
កិច្ចការ 2:26 - ព្រះគម្ពីរខ្មែរសាកល ហេតុនេះហើយបានជាចិត្តរបស់ទូលបង្គំអរសប្បាយ អណ្ដាតរបស់ទូលបង្គំត្រេកអរ ហើយលើសពីនេះទៅទៀត រូបកាយរបស់ទូលបង្គំក៏នឹងរស់នៅក្នុងសេចក្ដីសង្ឃឹមដែរ។ Khmer Christian Bible ដោយហេតុនេះហើយបានជាចិត្ដរបស់ខ្ញុំរីករាយ អណ្ដាតរបស់ខ្ញុំសរសើរតម្កើង ហើយលើសនេះទៀត រូបកាយរបស់ខ្ញុំនឹងរស់នៅក្នុងសេចក្ដីសង្ឃឹមដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនោះបានជាចិត្តទូលបង្គំរីករាយ ហើយអណ្តាតទូលបង្គំក៏ថ្លែងដោយអំណរ មួយទៀត រូបកាយទូលបង្គំ ក៏នឹងរស់នៅដោយសង្ឃឹមដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាចិត្តទូលបង្គំរីករាយ ទូលបង្គំពោលពាក្យដោយអំណរដ៏លើសលុប ហើយសូម្បីតែរូបកាយរបស់ទូលបង្គំ ក៏នឹងសម្រាកដោយសេចក្ដីសង្ឃឹមដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាចិត្តទូលបង្គំមានសេចក្ដីអំណរ ហើយអណ្តាតទូលបង្គំក៏ថ្លែង ដោយសេចក្ដីត្រេកអរ ១ទៀត រូបសាច់ទូលបង្គំនឹងស្នាក់នៅ ដោយសេចក្ដីសង្ឃឹមដែរ អាល់គីតាប ហេតុនេះហើយបានជាចិត្ដខ្ញុំរីករាយ ខ្ញុំពោលពាក្យដោយអំណរដ៏លើសលប់ ហើយសូម្បីតែរូបកាយរបស់ខ្ញុំ ក៏នឹងសម្រាកដោយសេចក្ដីសង្ឃឹមដែរ |
ហេតុនេះហើយបានជាចិត្តរបស់ទូលបង្គំអរសប្បាយ ព្រលឹងរបស់ទូលបង្គំត្រេកអរ ហើយរូបកាយទូលបង្គំក៏រស់នៅដោយសុខដុមរមនា;
ព្រះអង្គបានផ្លាស់ការទួញសោករបស់ទូលបង្គំឲ្យទៅជាការរាំសប្បាយ ហើយបានដោះក្រណាត់ធ្មៃរបស់ទូលបង្គំចេញ ក៏បានក្រវាត់ទូលបង្គំដោយអំណរវិញ
ព្រលឹងរបស់ទូលបង្គំនឹងបានឆ្អែត ដូចបានឆ្អែតដោយខួរឆ្អឹង និងខ្លាញ់ ហើយមាត់របស់ទូលបង្គំនឹងសរសើរតម្កើងដោយបបូរមាត់នៃសេចក្ដីរីករាយ។
នៅពេលទូលបង្គំច្រៀងសរសើរតម្កើងព្រះអង្គ បបូរមាត់របស់ទូលបង្គំនឹងស្រែកហ៊ោសប្បាយ; ព្រលឹងរបស់ទូលបង្គំដែលព្រះអង្គបានប្រោសលោះ ក៏នឹងស្រែកហ៊ោសប្បាយដែរ។
ជាការពិត ដាវីឌបានថ្លែងអំពីព្រះអង្គថា: ‘ទូលបង្គំតែងតែឃើញព្រះអម្ចាស់នៅមុខទូលបង្គំជានិច្ច; ដោយសារព្រះអង្គគង់នៅខាងស្ដាំទូលបង្គំ ទូលបង្គំមិនរង្គើឡើយ។
ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹងរបស់ទូលបង្គំចោលនៅស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏នឹងមិនបណ្ដោយឲ្យអង្គដ៏វិសុទ្ធរបស់ព្រះអង្គជួបការរលួយដែរ។