Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 2:26 - Khmer Christian Bible

26 ដោយ​ហេតុនេះ​ហើយ​បាន​ជា​ចិត្ដ​របស់​ខ្ញុំ​រីករាយ​ អណ្ដាត​របស់​ខ្ញុំ​សរសើរ​តម្កើង​ ហើយ​លើស​នេះ​ទៀត​ រូបកាយ​របស់​ខ្ញុំ​នឹង​រស់​នៅ​ក្នុង​សេចក្ដី​សង្ឃឹម​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 ហេតុនេះហើយបានជា​ចិត្ត​របស់ទូលបង្គំ​អរសប្បាយ អណ្ដាត​របស់ទូលបង្គំ​ត្រេកអរ ហើយ​លើសពីនេះទៅទៀត រូបកាយ​របស់ទូលបង្គំ​ក៏​នឹង​រស់នៅ​ក្នុង​សេចក្ដីសង្ឃឹម​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ហេតុ​នោះ​បាន​ជា​ចិត្ត​ទូល​បង្គំ​រីករាយ ហើយ​អណ្តាត​ទូល​បង្គំ​ក៏​ថ្លែង​ដោយ​អំណរ មួយ​ទៀត រូប​កាយ​ទូល​បង្គំ ក៏​នឹង​រស់​នៅ​ដោយ​សង្ឃឹម​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​ទូលបង្គំ​រីក‌រាយ ទូលបង្គំ​ពោល​ពាក្យ​ដោយ​អំណរ​ដ៏​លើស‌លុប ហើយ​សូម្បី​តែ​រូប​កាយ​របស់​ទូលបង្គំ ក៏​នឹង​សម្រាក​ដោយ​សេចក្ដី​សង្ឃឹម​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ហេតុ​នោះ​បាន​ជា​ចិត្ត​ទូលបង្គំ​មាន​សេចក្ដី​អំណរ ហើយ​អណ្តាត​ទូលបង្គំ​ក៏​ថ្លែង ដោយ​សេចក្ដី​ត្រេក‌អរ ១​ទៀត រូប​សាច់​ទូលបង្គំ​នឹង​ស្នាក់​នៅ ដោយ​សេចក្ដី​សង្ឃឹម​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ដ​ខ្ញុំ​រីក‌រាយ ខ្ញុំ​ពោល​ពាក្យ​ដោយ​អំណរ​ដ៏​លើស‌លប់ ហើយ​សូម្បី​តែ​រូប​កាយ​របស់​ខ្ញុំ ក៏​នឹង​សម្រាក​ដោយ​សេចក្ដី​សង្ឃឹម​ដែរ

សូមមើលជំពូក ចម្លង




កិច្ចការ 2:26
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ដាវីឌ​ក៏​បាន​ថ្លែង​អំពី​ព្រះយេស៊ូ​ដែរ​ថា​ ខ្ញុំ​ឃើញ​ព្រះអម្ចាស់​នៅ​មុខ​ខ្ញុំ​ជានិច្ច​ ព្រោះ​ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ខ្ញុំ​ដើម្បី​កុំ​ឲ្យ​ខ្ញុំ​រង្គើ​ឡើយ​


ដ្បិត​ព្រះអង្គ​មិន​បោះបង់​ព្រលឹង​របស់​ខ្ញុំ​ឲ្យ​នៅ​ក្នុង​ស្ថាន​នរក​ឡើយ​ ហើយ​ក៏​មិន​បណ្ដោយ​ឲ្យ​អ្នក​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ​ជួប​ការ​រលួយ​ដែរ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម