នៅពេលពីឡាត់ឃើញថា ធ្វើអ្វីក៏ឥតបានការ ផ្ទុយទៅវិញ បែរជាកើតចលាចល លោកក៏យកទឹកមកលាងដៃនៅមុខហ្វូងមនុស្ស ទាំងមានប្រសាសន៍ថា៖ “ខ្ញុំគ្មានទោសចំពោះឈាមរបស់អ្នកនេះទេ អ្នករាល់គ្នាទទួលខុសត្រូវខ្លួនឯងទៅ!”។
កិច្ចការ 18:15 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែប្រសិនបើជាបញ្ហាអំពីពាក្យសម្ដី ឬឈ្មោះ ឬអ្វីដែលទាក់ទងនឹងក្រឹត្យវិន័យរបស់អ្នករាល់គ្នា ចូរដោះស្រាយខ្លួនឯងទៅ! ខ្ញុំមិនចង់ធ្វើជាចៅក្រមក្នុងរឿងទាំងនេះទេ”។ Khmer Christian Bible ប៉ុន្ដែបើជាទំនាស់អំពីពាក្យសំដី ឬឈ្មោះ ឬវិន័យរបស់អ្នករាល់គ្នាវិញ ចូរដោះស្រាយដោយខ្លួនឯងទៅ ខ្ញុំមិនចង់ធ្វើជាអ្នកកាត់ក្ដីរឿងបែបនេះទេ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ដោយសារករណីនេះជារឿងពាក្យសម្ដី រឿងឈ្មោះ និងរឿងក្រឹត្យវិន័យរបស់អ្នករាល់គ្នា សូមដោះស្រាយខ្លួនឯងទៅ ខ្ញុំមិនធ្វើចៅក្រមជំនុំជម្រះរឿងដូច្នេះឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ បើជារឿងជជែកវែកញែកស្ដីអំពីពាក្យពេចន៍ អំពីឈ្មោះ ឬអំពីធម៌វិន័យ*របស់អ្នករាល់គ្នាទេនោះ ចូរដោះស្រាយខ្លួនឯងទៅ ខ្ញុំមិនព្រមកាត់ក្ដីឲ្យអ្នករាល់គ្នាអំពីរឿងនេះឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ បើសិនជាកើតក្តីពីដំណើរពាក្យសំដី ឬពីនាមឈ្មោះ ឬពីក្រិត្យវិន័យរបស់អ្នករាល់គ្នាវិញ នោះស្រេចនឹងអ្នករាល់គ្នាចុះ ខ្ញុំមិនចូលចិត្តនឹងជំនុំជំរះចំពោះការយ៉ាងនោះទេ អាល់គីតាប ប៉ុន្ដែ បើជារឿងជជែកវែកញែកស្ដីអំពីពាក្យពេចន៍ អំពីឈ្មោះ ឬអំពីហ៊ូកុំរបស់អ្នករាល់គ្នាទេនោះ ចូរដោះស្រាយខ្លួនឯងទៅ ខ្ញុំមិនព្រមកាត់ក្ដីឲ្យអ្នករាល់គ្នាអំពីរឿងនេះឡើយ»។ |
នៅពេលពីឡាត់ឃើញថា ធ្វើអ្វីក៏ឥតបានការ ផ្ទុយទៅវិញ បែរជាកើតចលាចល លោកក៏យកទឹកមកលាងដៃនៅមុខហ្វូងមនុស្ស ទាំងមានប្រសាសន៍ថា៖ “ខ្ញុំគ្មានទោសចំពោះឈាមរបស់អ្នកនេះទេ អ្នករាល់គ្នាទទួលខុសត្រូវខ្លួនឯងទៅ!”។
ទាំងនិយាយថា៖ “ខ្ញុំបានប្រព្រឹត្តបាប ដោយក្បត់នឹងឈាមដែលគ្មានទោស”។ ប៉ុន្តែពួកគេតបថា៖ “តើរឿងនេះជាអ្វីនឹងយើង? អ្នកទទួលខុសត្រូវខ្លួនឯងទៅ!”។
ពីឡាត់មានប្រសាសន៍នឹងពួកគេថា៖ “ចូរអ្នករាល់គ្នាយកគាត់ទៅកាត់ទោស តាមក្រឹត្យវិន័យរបស់អ្នករាល់គ្នាចុះ”។ ពួកជនជាតិយូដាទាំងនោះតបថា៖ “គ្មានច្បាប់ឲ្យយើងខ្ញុំប្រហារជីវិតអ្នកណាម្នាក់ឡើយ”។
ខ្ញុំបាទបានឃើញថា គាត់ត្រូវបានប្ដឹងអំពីបញ្ហាទាក់ទងនឹងក្រឹត្យវិន័យរបស់ពួកគេ ហើយគ្មានបណ្ដឹងអ្វីដែលសមតែស្លាប់ ឬជាប់ឃុំឃាំងឡើយ។
ដោយហេតុនេះ ប្រសិនបើខ្ញុំបានធ្វើខុស ឬប្រព្រឹត្តអ្វីសមតែស្លាប់ នោះខ្ញុំមិនប្រកែកនឹងស្លាប់ទេ ប៉ុន្តែប្រសិនបើអ្វីដែលអ្នកទាំងនេះកំពុងចោទប្រកាន់ខ្ញុំមិនពិតវិញ នោះគ្មានអ្នកណាអាចប្រគល់ខ្ញុំទៅពួកគេបានឡើយ។ ខ្ញុំសូមប្ដឹងឧទ្ធរណ៍ទៅសេសារ”។
គឺមានតែបញ្ហាខ្លះៗជាមួយគាត់អំពីសាសនារបស់ពួកគេផ្ទាល់ និងអំពីបុរសម្នាក់ឈ្មោះយេស៊ូវដែលស្លាប់ទៅហើយ ប៉ុន្តែប៉ូលអះអាងថានៅរស់។
ជាពិសេស ដោយសារព្រះករុណាជាអ្នកជំនាញខាងទំនៀមទម្លាប់ និងបញ្ហាទាំងអស់របស់ជនជាតិយូដា។ ដូច្នេះ ខ្ញុំព្រះបាទសូមអង្វរឲ្យព្រះករុណាសណ្ដាប់ខ្ញុំព្រះបាទដោយអនុគ្រោះផង។
កុំឲ្យផ្ដោតចិត្តលើទេវកថា និងវង្សត្រកូលដែលមិនចេះចប់មិនចេះហើយ ដែលរឿងទាំងនេះបង្កភាពចម្រូងចម្រាសជាជាងចម្រើនកិច្ចការរបស់ព្រះ ដែលធ្វើដោយជំនឿ។
អ្នកនោះមានចិត្តធំ ហើយមិនដឹងអ្វីសោះ គឺវក់តែនឹងជជែកវែកញែក និងប្រកែកអំពីពាក្យសម្ដី ដែលនាំឲ្យមានការឈ្នានីស ការឈ្លោះប្រកែក ការមួលបង្កាច់ ការសង្ស័យដ៏អាក្រក់
កុំឲ្យពាក់ព័ន្ធនឹងការដេញដោលគ្នាដ៏ល្ងង់ខ្លៅ និងលេលាឡើយ ដ្បិតអ្នកដឹងហើយថា សេចក្ដីទាំងនោះបង្កឲ្យមានជម្លោះ។
ចូរចៀសវាងពីការដេញដោលគ្នាដ៏ល្ងង់ខ្លៅ រឿងវង្សត្រកូល ការឈ្លោះប្រកែក និងជម្លោះអំពីក្រឹត្យវិន័យ ដ្បិតការទាំងនោះសុទ្ធតែឥតប្រយោជន៍ និងឥតខ្លឹមសារ។