ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 17:18 - ព្រះគម្ពីរខ្មែរសាកល

មាន​ពួក​ទស្សនវិទូ​ខ្លះ​ពី​ក្រុមអេពីគួរ និង​ក្រុមស្តូអ៊ីក តែងតែ​និយាយដេញដោល​ជាមួយ​គាត់​ដែរ​។ អ្នកខ្លះ​និយាយថា​៖ “អ្នកប៉ប៉ាច់ប៉ប៉ោច​នេះ​ចង់​និយាយ​អ្វី?” អ្នកខ្លះទៀត​ថា​៖ “មើលទៅ​គាត់​ដូចជា​អ្នកឃោសនា​ព្រះ​បរទេស”។ ព្រោះថា​ប៉ូល​កំពុង​ផ្សាយដំណឹងល្អ​អំពី​ព្រះយេស៊ូវ និង​ការរស់ឡើងវិញ​។

សូមមើលជំពូក

Khmer Christian Bible

ហើយ​ក៏​មាន​ពួក​ទស្សនវិទូ​ខាង​គណៈ​អេពីគួរ​ និង​ខាង​គណៈ​ស្ទអ៊ីក​ខ្លះ​ បាន​ជជែក​ដេញដោល​ជាមួយ​លោក​ប៉ូល​ដែរ​ គឺ​មាន​អ្នក​ខ្លះ​សួរ​ថា៖​ «តើ​អ្នក​និយាយ​ប៉ប៉ាច់​ប៉ប៉ោច​នេះ​ ចង់​និយាយ​អំពី​អ្វី?»​ អ្នក​ខ្លះ​ទៀត​និយាយ​ថា៖​ «គាត់​ប្រហែល​ជា​អ្នក​ផ្សព្វផ្សាយ​អំពី​ព្រះ​របស់​ពួក​បរទេស​ហើយ»​ [ពួកគេ​ពោល​ដូច្នេះ]​ ព្រោះ​គាត់​កំពុង​ប្រកាស​អំពី​ព្រះយេស៊ូ​ និង​ការ​រស់​ឡើង​វិញ​របស់​ព្រះអង្គ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​ទស្សនវិទូ​ខ្លះ​ខាង​អេពីគួរ និង​ខាង​ស្តូអ៊ីក ក៏​បាន​សន្ទនា​ជាមួយ​លោក ខ្លះ​ពោល​ថា៖ «តើ​អ្នក​ដែល​និយាយ​ប៉ប៉ាច់​ប៉ប៉ោច​នេះ​ចង់​និយាយ​ពី​អ្វី?» ខ្លះ​ទៀត​ពោល​ថា៖ «មើល​ទៅ​ដូច​ជា​គាត់​ប្រកាស​ពី​ព្រះ​ពួក​បរទេស»។ ដ្បិត​លោក​កំពុង​ប្រកាស​អំពី​ព្រះ‌យេស៊ូវ និង​អំ‌ពី​ការ​រស់​ពី​ស្លាប់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​ទស្សន‌វិទូ​ខ្លះ​ខាង​អេពី‌គួរ និង​ខាង​ស្ដូអ៊ីក ក៏​បាន​សន្ទនា​ជា​មួយ​លោក​ដែរ ខ្លះ​ពោល​ថា៖ «តើ​អ្នក​ព្រោក‌ប្រាជ្ញ​នេះ​ចង់​និយាយ​ពី​រឿង​អ្វី?»។ ខ្លះ​ទៀត​ពោល​ថា៖ «គាត់​ប្រហែល​ជា​អ្នក​ឃោស‌នា​អំពី​ព្រះ​របស់​សាសន៍​បរទេស​ទេ​ដឹង!»។ គេ​ពោល​ដូច្នេះ មក​ពី​ឮ​លោក​ប៉ូល​និយាយ​ពី​ដំណឹង‌ល្អ*​ស្ដី​អំពី​ព្រះ‌យេស៊ូ និង​អំពី​ការ​រស់​ឡើង​វិញ ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​មាន​ពួក​អេពីគួរ នឹង​ពួក​ស្ទអ៊ីក​ខ្លះ ជា​អ្នក​ប្រាជ្ញ​បរមត្ថ គេ​មក​ជួប​នឹង​គាត់ ខ្លះ​សួរ​ថា តើ​អ្នក​ដែល​និយាយ​ប៉ប៉ាច់​នេះ​ចង់​ថា​ដូច​ម្តេច ខ្លះ​ទៀត​ថា មើល​ទៅ​ដូច​ជា​គាត់​សំដែង​ពី​ព្រះ​ដទៃ​ទេ ដ្បិត​ឮ​គាត់​ប្រាប់​គេ​ពី​ព្រះ‌យេស៊ូវ ហើយ​ពី​សេចក្ដី​រស់​ពី​ស្លាប់​ឡើង​វិញ

សូមមើលជំពូក

អាល់គីតាប

មាន​ទស្សន‌វិទូ​ខ្លះ​ខាង​អេពី‌គួរ និង​ខាង​ស្ដូអ៊ីក។

សូមមើលជំពូក



កិច្ចការ 17:18
16 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​និយាយ​ឲ្យ​មនុស្សល្ងង់​បាន​ឮ​ឡើយ ពីព្រោះ​គេ​នឹង​មើលងាយ​សុភនិច្ឆ័យ​នៃ​ពាក្យសម្ដី​របស់អ្នក​។


តើ​អ្នក​បាន​ឃើញ​មនុស្ស​ដែល​មានប្រាជ្ញា​ក្នុង​ភ្នែក​ខ្លួនឯង​ទេ​? មាន​សង្ឃឹម​ចំពោះ​មនុស្សល្ងង់​ជាង​អ្នកនោះ​ទៅទៀត​។


នៅពេល​មកដល់​សិស្ស​ឯទៀត ពួកគេ​ក៏​ឃើញ​ហ្វូងមនុស្ស​មួយក្រុម​ធំ​នៅជុំវិញ​សិស្សទាំងនោះ ព្រមទាំង​ឃើញ​ពួក​គ្រូវិន័យ​កំពុង​ប្រកែក​នឹង​ពួកគេ​។


នៅពេល​ព្រះយេស៊ូវ​យាង​ចេញ​ពីទីនោះ ពួកគ្រូវិន័យ និងពួកផារិស៊ី​ក៏​ចាប់ផ្ដើម​ប្រឆាំង​នឹងព្រះអង្គ​យ៉ាងខ្លាំង ហើយ​សួរដេញដោល​ព្រះអង្គ​អំពី​ការ​ជាច្រើន


គឺ​ថា​ព្រះ​គ្រីស្ទ​ត្រូវតែ​រងទុក្ខ និង​ថា​ដោយ​ព្រះអង្គជាអ្នកដែល​រស់ឡើងវិញ​មុនគេបង្អស់​ពីចំណោម​មនុស្សស្លាប់ ព្រះអង្គ​នឹង​ប្រកាស​ពន្លឺ ដល់​ប្រជារាស្ត្រ​នេះ​ផង ដល់​សាសន៍ដទៃ​ផង”។


ទាំង​មួម៉ៅ ដោយសារ​អ្នកទាំងពីរ​កំពុង​បង្រៀន​ប្រជាជន ព្រមទាំង​ប្រកាស​ដោយ​អាង​ព្រះយេស៊ូវ នូវ​ការរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។


រាល់ថ្ងៃ ពួកគេ​បង្រៀន និង​ផ្សាយដំណឹងល្អ​អំពី​ព្រះយេស៊ូវ​ថា​ជា​ព្រះ​គ្រីស្ទ នៅក្នុង​ព្រះវិហារ និង​នៅតាម​ផ្ទះ ឥតឈប់ឈរ​៕


ពេលនោះ មាន​អ្នកខ្លះ​ពី​សាលាប្រជុំ​មួយ​ដែល​គេ​ហៅថា “ជនសេរី” មាន​អ្នកគីរេន អ្នកអ័លេក្សានទ្រា និង​អ្នក​ដែល​មកពី​គីលីគា និង​អាស៊ី​បាន​ក្រោកឡើង ប្រកែក​នឹង​ស្ទេផាន


ពួកគេ​អះអាងថា​ខ្លួនឯង​ជា​មនុស្ស​មានប្រាជ្ញា ប៉ុន្តែ​បែរជា​លេលា​ទៅវិញ


កុំឲ្យអ្នកណា​បោកបញ្ឆោត​ខ្លួនឯង​ឡើយ​! ប្រសិនបើ​មាន​អ្នកណា​ក្នុងចំណោម​អ្នករាល់គ្នា​គិតថា ខ្លួនឯង​មានប្រាជ្ញា​ក្នុង​លោកីយ៍​នេះ ចូរឲ្យ​អ្នកនោះ​ត្រឡប់ជា​មនុស្ស​ល្ងង់​ចុះ ដើម្បីឲ្យ​គាត់​បានជា​មនុស្ស​មានប្រាជ្ញា​វិញ


យើង​ជា​មនុស្ស​ល្ងង់​ព្រោះតែ​ព្រះ​គ្រីស្ទ រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​ជា​មនុស្ស​មានប្រាជ្ញា​ក្នុង​ព្រះ​គ្រីស្ទ​; យើង​ជា​មនុស្ស​ខ្សោយ រីឯ​អ្នករាល់គ្នា​ជា​មនុស្ស​ខ្លាំងពូកែ​; អ្នករាល់គ្នា​ជា​មនុស្ស​មានកិត្តិយស រីឯ​យើង​ជា​មនុស្ស​អាប់ឱនកិត្តិយស​។


ចូរ​ប្រុងប្រយ័ត្ន កុំឲ្យ​មាន​អ្នកណា​ចាប់​អ្នករាល់គ្នា​ជាឈ្លើយសឹក​ដោយ​ទស្សនវិជ្ជា និង​ដោយ​ពាក្យបោកបញ្ឆោត​ឥតប្រយោជន៍​ឡើយ​។ សេចក្ដីទាំងនោះ​ចេញមកពី​ទំនៀមទម្លាប់​របស់​មនុស្ស ចេញមកពី​គោលការណ៍បឋម​របស់​ពិភពលោក គឺ​មិនមែន​ចេញមកពី​ព្រះ​គ្រីស្ទ​ទេ​។