កាលណាគេនិយាយនឹងអ្នករាល់គ្នាថា៖ “ចូរសួររកពួកគ្រូអន្ទងខ្មោច និងពួកគ្រូខាបព្រលឹង ដែលពោលប៉ប៉ាច់ប៉ប៉ោច និងពោលអេចអូច” នោះតើមិនគួរឲ្យប្រជាជនសួររកព្រះរបស់ខ្លួនវិញទេឬ? តើរកមនុស្សស្លាប់ជំនួសមនុស្សរស់ធ្វើអី?
កិច្ចការ 16:16 - ព្រះគម្ពីរខ្មែរសាកល កាលមួយមានកើតឡើងដូច្នេះ: នៅពេលយើងកំពុងចេញទៅកន្លែងអធិស្ឋាន មានបាវបម្រើស្រីម្នាក់ដែលមានវិញ្ញាណនៃការទស្សទាយចូល បានមកជួបយើង។ នាងតែងតែរកចំណូលយ៉ាងច្រើនឲ្យពួកម្ចាស់របស់នាងដោយការទាយ។ Khmer Christian Bible ក្រោយមក ពេលយើងកំពុងចេញទៅកន្លែងអធិស្ឋាន មានក្មេងស្រីបម្រើម្នាក់ដែលមានវិញ្ញាណអារក្សចេះទាយ បានមកឯយើង។ នាងរកកម្រៃឲ្យពួកម្ចាស់នាងបានច្រើនណាស់ ដោយសារការទាយនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានថ្ងៃមួយ ពេលយើងកំពុងធ្វើដំណើរទៅកន្លែងអធិស្ឋាន យើងបានជួបស្រីបម្រើម្នាក់ដែលមានអារក្សភីថង់ចូល ហើយធ្វើឲ្យពួកម្ចាស់របស់នាងរកកម្រៃបានយ៉ាងច្រើន ដោយការទាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានថ្ងៃមួយ ពេលយើងធ្វើដំណើរទៅកន្លែងអធិស្ឋាន* មានស្រីបម្រើគេម្នាក់មកជួបយើង នាងមានអារក្សភីថង់ចូល នាំឲ្យនាងចេះទាយ ធ្វើឲ្យពួកម្ចាស់របស់នាងបានទទួលកម្រៃយ៉ាងច្រើន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចកាលយើងកំពុងតែទៅឯទីអធិស្ឋាន នោះមានបាវស្រីម្នាក់មកជួបនឹងយើង នាងនោះមានអារក្សភីថង់ចូល ក៏បានចំរើនឲ្យចៅហ្វាយនាងជាច្រើន ដោយការទាយ អាល់គីតាប មានថ្ងៃមួយ ពេលយើងធ្វើដំណើរទៅកន្លែងទូរអា មានស្រីបម្រើគេម្នាក់មកជួបយើង នាងមានអ៊ីព្លេសចូល នាំឲ្យនាងចេះទាយ ធ្វើឲ្យពួកម្ចាស់របស់នាងបានទទួលកំរៃយ៉ាងច្រើន។ |
កាលណាគេនិយាយនឹងអ្នករាល់គ្នាថា៖ “ចូរសួររកពួកគ្រូអន្ទងខ្មោច និងពួកគ្រូខាបព្រលឹង ដែលពោលប៉ប៉ាច់ប៉ប៉ោច និងពោលអេចអូច” នោះតើមិនគួរឲ្យប្រជាជនសួររកព្រះរបស់ខ្លួនវិញទេឬ? តើរកមនុស្សស្លាប់ជំនួសមនុស្សរស់ធ្វើអី?
នៅថ្ងៃសប្ប័ទ យើងបានចេញទៅខាងក្រៅទ្វារក្រុង ទៅឯមាត់ទន្លេ ជាកន្លែងដែលយើងស្មានថាមានកន្លែងអធិស្ឋាន។ យើងក៏អង្គុយ និយាយជាមួយស្ត្រីៗដែលមកជួបជុំគ្នា។
នាងចេះតែធ្វើដូច្នេះជាច្រើនថ្ងៃ។ ប៉ូលធុញទ្រាន់ ក៏បែរមកនិយាយនឹងវិញ្ញាណនោះថា៖ “ក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ យើងបង្គាប់ឯងឲ្យចេញពីនាងទៅ!”។ នោះវាក៏ចេញមកភ្លាម។
ប៉ុន្តែកាលពួកម្ចាស់របស់នាងឃើញថា អស់សង្ឃឹមនឹងបានចំណូល ពួកគេក៏ចាប់ប៉ូល និងស៊ីឡាស អូសទៅទីប្រជុំជន ទៅនៅមុខអាជ្ញាធរ។
ពោលគឺ មានជាងប្រាក់ម្នាក់ឈ្មោះដេមេទ្រាស បានធ្វើឲ្យមានចំណូលមិនតិចទេដល់ពួកជាង តាមរយៈការធ្វើរូបវិហារព្រះម៉ែអរតេមីសពីប្រាក់។
ការថ្វាយបង្គំរូបបដិមាករ ការធ្វើមន្តអាគម ការស្អប់គ្នា ការឈ្លោះប្រកែក ការច្រណែន ការផ្ទុះកំហឹង ការទាស់ទែង ការបាក់បែក ការប្រកាន់បក្សពួក
ដ្បិតការស្រឡាញ់លុយជាឫសគល់នៃសេចក្ដីអាក្រក់គ្រប់យ៉ាង។ អ្នកខ្លះលោភចង់បានលុយ ក៏បានវង្វេងចេញពីជំនឿ ហើយចាក់ទម្លុះខ្លួនឯងដោយការឈឺចុកចាប់ជាច្រើន។
ដូចដែលយ៉ានេស និងយ៉ាមប្រេសបានតតាំងនឹងម៉ូសេយ៉ាងណា អ្នកទាំងនោះក៏តែងតែតតាំងនឹងសេចក្ដីពិតយ៉ាងនោះដែរ។ ពួកគេជាមនុស្សដែលមានគំនិតខូច ហើយធ្លាក់ចេញពីការពិសោធខាងឯជំនឿ។
ដោយសារតែចិត្តលោភលន់ ពួកគេនឹងកេងចំណេញលើអ្នករាល់គ្នាដោយពាក្យបោកបញ្ឆោត។ ការជំនុំជម្រះចំពោះពួកគេដែលមានតាំងពីយូរមកហើយ ក៏មិននៅស្ងៀមឡើយ ហើយសេចក្ដីវិនាសរបស់ពួកគេក៏មិនដេកលក់ដែរ។