ដ្បិតពួកគាត់ធ្វើឲ្យវិញ្ញាណរបស់លោកល្វីងជូរចត់ នោះលោកក៏និយាយឥតបើគិតដោយបបូរមាត់របស់លោក។
កិច្ចការ 15:39 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ មានការប្រកែកគ្នាយ៉ាងខ្លាំងកើតឡើង រហូតដល់អ្នកទាំងពីរបែកផ្លូវគ្នា។ បារណាបាសក៏យកម៉ាកុសទៅជាមួយ ហើយចុះសំពៅទៅស៊ីពរ៍។ Khmer Christian Bible ពេលមានការខ្វែងគំនិតគ្នាខ្លាំងដូច្នេះ ពួកគេក៏ចែកផ្លូវគ្នា គឺលោកបារណាបាសបានយកលោកម៉ាកុសចុះសំពៅជាមួយទៅកោះគីប្រុស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកទាំងពីរមានការខ្វែងគំនិតគ្នាជាខ្លាំង រហូតដល់ពួកលោកបែកផ្លូវគ្នា។ លោកបាណាបាសយកលោកម៉ាកុសទៅជាមួយ ហើយចុះសំពៅទៅកោះគីប្រុស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកទាំងពីរក៏ខ្វែងគំនិតគ្នាយ៉ាងខ្លាំង រហូតដល់ទៅបែកផ្លូវគ្នា។ លោកបារណាបាសបាននាំលោកម៉ាកុសទៅជាមួយ រួចចុះសំពៅឆ្ពោះទៅកោះគីប្រុស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ គេមានការណ៍ទាស់ទែងគ្នាជាខ្លាំង ដល់ម៉្លេះបានជាបែកចេញពីគ្នា ឯបាណាបាស គាត់យកម៉ាកុសចុះសំពៅទៅឯកោះគីប្រុស អាល់គីតាប អ្នកទាំងពីរក៏ខ្វែងគំនិតគ្នាយ៉ាងខ្លាំង រហូតដល់ទៅបែកផ្លូវគ្នា។ លោកបារណាបាស បាននាំលោកម៉ាកុសទៅជាមួយ រួចចុះសំពៅឆ្ពោះទៅកោះគីប្រុស។ |
ដ្បិតពួកគាត់ធ្វើឲ្យវិញ្ញាណរបស់លោកល្វីងជូរចត់ នោះលោកក៏និយាយឥតបើគិតដោយបបូរមាត់របស់លោក។
ទូលបង្គំបានឃើញថា មានដែនកំណត់នៃសេចក្ដីគ្រប់លក្ខណ៍គ្រប់យ៉ាង រីឯសេចក្ដីបង្គាប់របស់ព្រះអង្គធំទូលាយក្រៃលែង។
ប៉ុន្តែមានអ្នកខ្លះក្នុងចំណោមពួកគេ ជាអ្នកស៊ីពរ៍ និងអ្នកគីរេន បានមកដល់អាន់ទីយ៉ូក ហើយនិយាយទៅកាន់ជនជាតិក្រិកដែរ ដោយផ្សាយដំណឹងល្អអំពីព្រះអម្ចាស់យេស៊ូវ។
កាលបានយល់ហើយ ពេត្រុសក៏ទៅផ្ទះរបស់ម៉ារាម្ដាយរបស់យ៉ូហាន ដែលគេហៅថាម៉ាកុស ជាកន្លែងដែលមានមនុស្សជាច្រើនជួបជុំគ្នាអធិស្ឋាន។
ក្រោយពីប៉ូល និងបារណាបាសមានការប្រកែក និងការដេញដោលគ្នាមិនតិចជាមួយអ្នកទាំងនោះ គេក៏កំណត់ឲ្យប៉ូល និងបារណាបាស ព្រមទាំងអ្នកខ្លះទៀតពីចំណោមពួកគេឡើងទៅជួបពួកសាវ័ក និងពួកចាស់ទុំនៅយេរូសាឡិម ដើម្បីនិយាយអំពីបញ្ហានេះ។
មានពួកលេវីម្នាក់ ឈ្មោះយ៉ូសែប ស្រុកកំណើតនៅស៊ីពរ៍ ដែលពួកសាវ័កហៅថា បារណាបាស (បារណាបាស មានអត្ថន័យប្រែថា កូននៃការកម្សាន្តចិត្ត)
នៅគ្រានោះ កាលចំនួនសិស្សកំពុងកើនឡើង មានការរអ៊ូរទាំពីជនជាតិយូដាដែលនិយាយក្រិក ទាស់នឹងជនជាតិយូដាដែលនិយាយហេព្រើរ ពីព្រោះពួកស្ត្រីមេម៉ាយរបស់ពួកគេមិនត្រូវបានអើពើអំពីចំណែកប្រចាំថ្ងៃ។
អើរីស្តាកអ្នកជាប់គុកជាមួយខ្ញុំ និងម៉ាកុសបងប្អូនជីដូនមួយរបស់បារណាបាស ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។ ចំពោះម៉ាកុស អ្នករាល់គ្នាបានទទួលពាក្យបង្គាប់ថា ប្រសិនបើគាត់មករកអ្នករាល់គ្នា សូមអ្នករាល់គ្នាទទួលគាត់។
តាមពិត យើងទាំងអស់គ្នាតែងតែជំពប់ក្នុងចំណុចជាច្រើន។ ប្រសិនបើអ្នកណាមិនជំពប់ក្នុងពាក្យសម្ដីរបស់ខ្លួន អ្នកនោះជាមនុស្សពេញវ័យដែលអាចទប់រូបកាយទាំងមូលបាន។
លោកស្រីដែលនៅបាប៊ីឡូន ដែលត្រូវបានជ្រើសរើសជាមួយអ្នករាល់គ្នា ព្រមទាំងម៉ាកុសកូនប្រុសរបស់ខ្ញុំ ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។