កិច្ចការ 15:28 - ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះវិញ្ញាណដ៏វិសុទ្ធ និងយើងខ្ញុំបានយល់ឃើញថា មិនគួរដាក់បន្ទុកអ្វីទៀតលើបងប្អូនឡើយ លើកលែងតែសេចក្ដីទាំងនេះដែលត្រូវកាន់តាម Khmer Christian Bible ព្រោះព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងយើងយល់ឃើញថា មិនគួរដាក់បន្ទុកបន្ថែមលើបងប្អូនទេ លើកលែងតែសេចក្ដីចាំបាច់ទាំងនេះប៉ុណ្ណោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះវិញ្ញាណបរិសុទ្ធ និងយើងខ្ញុំយល់ឃើញថា មិនគួរនឹងដាក់បន្ទុកអ្វីទៀតលើអ្នករាល់គ្នា ក្រៅពីសេចក្តីទាំងនេះដែលត្រូវប្រតិបត្តិតាមនោះឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះវិញ្ញាណដ៏វិសុទ្ធ* និងយើងខ្ញុំយល់ឃើញថា មិនគួរយកវិន័យ*ណាផ្សេងទៀតដែលមិនចាំបាច់ មកបង្ខំបងប្អូនឲ្យប្រតិបត្តិតាមឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះព្រះវិញ្ញាណបរិសុទ្ធ នឹងយើងខ្ញុំរាល់គ្នា បានយល់ឃើញថា មិនគួរគប្បីនឹងដាក់បន្ទុកអ្វីទៀតលើអ្នករាល់គ្នា ក្រៅពីសេចក្ដីទាំងនេះដែលត្រូវតែកាន់នោះឡើយ អាល់គីតាប រសអុលឡោះដ៏វិសុទ្ធ និងយើងខ្ញុំយល់ឃើញថា មិនគួរយកហ៊ូកុំណាផ្សេងទៀតដែលមិនចាំបាច់ មកបង្ខំបងប្អូនឲ្យប្រតិបត្ដិតាមឡើយ |
ពួកគេចងបន្ទុកដ៏ធ្ងន់ និងពិបាកនឹងទ្រាំដាក់លើស្មាមនុស្ស ចំណែកឯខ្លួនឯងវិញ មិនព្រមយកម្រាមដៃមួយលើកបន្ទុកនោះផង។
នៅពេលព្រះអង្គដែលជាព្រះវិញ្ញាណនៃសេចក្ដីពិតយាងមកដល់ ព្រះអង្គនឹងនាំផ្លូវអ្នករាល់គ្នាទៅក្នុងគ្រប់ទាំងសេចក្ដីពិត ពីព្រោះព្រះអង្គនឹងមិនមានបន្ទូលចេញពីអង្គទ្រង់ទេ គឺព្រះអង្គនឹងមានបន្ទូលនូវអ្វីៗដែលព្រះអង្គទ្រង់ឮវិញ ហើយថ្លែងនូវអ្វីៗដែលនឹងមក ដល់អ្នករាល់គ្នា។
ដូច្នេះ ខ្ញុំយល់ឃើញថា មិនត្រូវនាំអំពល់ទុក្ខដល់អ្នកដែលបែរមករកព្រះវិញ ពីចំណោមសាសន៍ដទៃឡើយ
ហេតុនេះហើយបានជាយើងខ្ញុំយល់ឃើញដោយមានចិត្តតែមួយថា គួរតែជ្រើសរើសមនុស្សដើម្បីចាត់ឲ្យទៅឯបងប្អូន ជាមួយបារណាបាស និងប៉ូល ជាទីស្រឡាញ់របស់យើង។
ព្រះដែលឈ្វេងយល់ចិត្ត បានធ្វើបន្ទាល់ដល់ពួកគេ គឺប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដល់ពួកគេ ដូចដែលបានប្រទានមកយើងដែរ
នៅពេលធ្វើដំណើរឆ្លងកាត់ទីក្រុងនានា ពួកគេប្រគល់ដល់ទាំងអស់គ្នានូវសេចក្ដីសម្រេចដែលពួកសាវ័ក និងពួកចាស់ទុំនៅយេរូសាឡិមបានសម្រេច ដើម្បីឲ្យគេកាន់តាម។
យើងខ្ញុំជាសាក្សីអំពីការទាំងនេះ ហើយព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះបានប្រទានដល់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គក៏ដូច្នោះដែរ”។
ប្រសិនបើអ្នកណាគិតថា ខ្លួនឯងជាអ្នកថ្លែងព្រះបន្ទូល ឬជាមនុស្សខាងវិញ្ញាណ អ្នកនោះត្រូវទទួលស្គាល់ថា សេចក្ដីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ ជាសេចក្ដីបង្គាប់របស់ព្រះអម្ចាស់។
ចំពោះស្ត្រីព្រហ្មចារី ខ្ញុំគ្មានបទបញ្ជាពីព្រះអម្ចាស់ទេ ប៉ុន្តែខ្ញុំសូមផ្ដល់យោបល់មួយ ក្នុងនាមជាមនុស្សស្មោះត្រង់ដោយសារតែសេចក្ដីមេត្តារបស់ព្រះអម្ចាស់:
ក៏ប៉ុន្តែតាមយោបល់របស់ខ្ញុំ នាងបានសុខជាង ប្រសិនបើនាងនៅដដែល។ ខ្ញុំគិតថា ខ្ញុំក៏មានព្រះវិញ្ញាណរបស់ព្រះដែរ៕
ដូច្នេះ អ្នកដែលបដិសេធសេចក្ដីនេះ មិនមែនបដិសេធមនុស្សទេ គឺបដិសេធព្រះវិញ ដែលប្រទានព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គដល់អ្នករាល់គ្នា។
មានបើកសម្ដែងដល់ពួកគេថា ការដែលពួកគេបម្រើនោះ មិនមែនសម្រាប់ខ្លួនពួកគេទេ គឺសម្រាប់អ្នករាល់គ្នាវិញ។ សព្វថ្ងៃនេះ សេចក្ដីទាំងនោះត្រូវបានប្រកាសដល់អ្នករាល់គ្នា តាមរយៈពួកអ្នកដែលផ្សាយដំណឹងល្អដល់អ្នករាល់គ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធដែលត្រូវបានចាត់ឲ្យមកពីលើមេឃ ហើយបណ្ដាទូតសួគ៌ក៏ប្រាថ្នាចង់សង្កេតមើលការទាំងនោះដែរ។
រីឯចំពោះអ្នករាល់គ្នា និងអ្នកឯទៀតនៅធាទេរ៉ា ដែលមិនបានទទួលយកសេចក្ដីបង្រៀននេះ ហើយមិនបានស្គាល់សេចក្ដីដែលគេហៅថា “ជម្រៅរបស់សាតាំង” យើងនឹងប្រាប់ថា យើងនឹងមិនដាក់បន្ទុកផ្សេងទៀតលើអ្នករាល់គ្នាឡើយ