Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 15:28 - Khmer Christian Bible

28 ព្រោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ព្រមទាំង​យើង​យល់​ឃើញ​ថា​ មិន​គួរ​ដាក់​បន្ទុក​បន្ថែម​លើ​បងប្អូន​ទេ​ លើកលែង​តែ​សេចក្ដី​ចាំបាច់​ទាំង​នេះ​ប៉ុណ្ណោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 ដ្បិត​ព្រះវិញ្ញាណដ៏វិសុទ្ធ និង​យើងខ្ញុំ​បាន​យល់ឃើញថា មិន​គួរ​ដាក់​បន្ទុក​អ្វីទៀត​លើ​បងប្អូន​ឡើយ លើកលែងតែ​សេចក្ដីទាំងនេះ​ដែល​ត្រូវ​កាន់តាម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ដ្បិត​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​យើង​ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​នឹង​ដាក់​បន្ទុក​អ្វី​ទៀត​លើ​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្តី​ទាំង​នេះ​ដែល​ត្រូវ​ប្រតិបត្តិតាមនោះ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* និង​យើង​ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​យក​វិន័យ*​ណា​ផ្សេង​ទៀត​ដែល​មិន​ចាំបាច់ មក​បង្ខំ​បងប្អូន​ឲ្យ​ប្រតិបត្តិ​តាម​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ពី​ព្រោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នឹង​យើង​ខ្ញុំ​រាល់​គ្នា បាន​យល់​ឃើញ​ថា មិន​គួរ​គប្បី​នឹង​ដាក់​បន្ទុក​អ្វី​ទៀត​លើ​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្ដី​ទាំង​នេះ​ដែល​ត្រូវ​តែ​កាន់​នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

28 រស‌អុលឡោះ​ដ៏​វិសុទ្ធ និង​យើង​ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​យក​ហ៊ូកុំ​ណា​ផ្សេង​ទៀត​ដែល​មិន​ចាំ‌បាច់ មក​បង្ខំ​បង​ប្អូន​ឲ្យ​ប្រតិបត្ដិ​តាម​ឡើយ

សូមមើលជំពូក ចម្លង




កិច្ចការ 15:28
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពីព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ​ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល​ដែរ»។​


ពួកគេ​ចង​បន្ទុក​ដែល​ធ្ងន់​ និង​ពិបាក​ធ្វើ​តាម​ ដាក់​លើ​ស្មា​មនុស្ស​ តែ​ពួកគេ​មិន​ព្រម​យក​ម្រាម​ដៃ​របស់​ពួកគេ​ដក​បន្ទុក​ទាំង​នោះ​ទេ​


នៅ​ពេល​ព្រះអង្គ​ដែល​ជា​ព្រះវិញ្ញាណ​នៃ​សេចក្ដី​ពិត​មក​ដល់​ ព្រះអង្គ​នឹង​នាំ​អ្នក​រាល់គ្នា​ទៅ​ក្នុង​គ្រប់​ទាំង​សេចក្ដី​ពិត​ ដ្បិត​ព្រះអង្គ​នឹង​មិន​មាន​បន្ទូល​តាម​តែ​ព្រះអង្គ​ផ្ទាល់​ទេ​ ផ្ទុយ​ទៅ​វិញ​ ព្រះអង្គ​នឹង​មាន​បន្ទូល​អំពី​អ្វី​ដែល​ព្រះអង្គ​បាន​ឮ​ ហើយ​ព្រះអង្គ​នឹង​បញ្ជាក់​ឲ្យ​អ្នក​រាល់គ្នា​ដឹង​អំពី​ហេតុការណ៍​ដែល​ត្រូវ​មក​ដល់​


ដូច្នេះ​ហើយ​ ខ្ញុំ​យល់​ឃើញ​ថា​ យើង​មិន​ត្រូវ​ធ្វើ​ឲ្យ​ពួក​អ្នក​ពី​ក្នុង​ចំណោម​សាសន៍​ដទៃ​ ដែល​បាន​បែរ​មក‍​ឯ​ព្រះជាម្ចាស់​ពិបាក​ឡើយ​


យើង​ក៏​ព្រមព្រៀង​គ្នា​ថា​ ត្រូវ​ជ្រើសរើស​មនុស្ស​ ហើយ​ចាត់​ទៅ‍​ឯ​អ្នក​រាល់គ្នា​ជាមួយ​លោក​បារណាបាស​ និង​លោក​ប៉ូល​ជា​ទី​ស្រឡាញ់​របស់​យើង​


រីឯ​ព្រះជាម្ចាស់​ដែល​ជ្រាប​ពី​ចិត្ដ​របស់​មនុស្ស​ ព្រះអង្គ​បាន​ធ្វើ​ទីបន្ទាល់​អំពី​ពួកគេ​ ដោយ​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដល់​ពួកគេ​ ដូច​ដែល​បាន​ប្រទាន​ដល់​យើង​ដែរ​


នៅ​ពេល​ពួកគាត់​ធ្វើ​ដំណើរ​ឆ្លង​កាត់​ក្រុង​នានា​ ពួកគាត់​បាន​ប្រគល់​សេចក្ដី​បង្គាប់​ដែល​ពួក​សាវក​ និង​ពួក​ចាស់ទុំ​នៅ​ក្រុង​យេរូសាឡិម​បាន​សម្រេច​ ដើម្បី​ឲ្យ​ពួកគេ​ធ្វើ​តាម​


រីឯ​យើង​ជា​សាក្សី​អំពី​ហេតុការណ៍​នេះ​ ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ដល់​ពួក​អ្នក​ដែល​ស្ដាប់បង្គាប់​តាម​ព្រះអង្គ​ក៏​ជា​សាក្សី​ដែរ»។​


បើ​មាន​អ្នកណា​ស្មាន​ថា​ ខ្លួន​ជា​អ្នក​នាំ​ព្រះបន្ទូល​ ឬ​ជា​មនុស្ស​ពេញ​ដោយ​ព្រះវិញ្ញាណ​ ចូរ​ឲ្យ​អ្នក​នោះ​ដឹង​ច្បាស់​ថា​ សេចក្ដី​ដែល​ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​នេះ​ជា​បញ្ញត្តិ​របស់​ព្រះអម្ចាស់។​


រីឯ​មនុស្ស​មិន​ទាន់​រៀបការ​ ខ្ញុំ​គ្មាន​សេចក្ដី​បង្គាប់​មក​ពី​ព្រះអម្ចាស់​ទេ​ ប៉ុន្ដែ​ខ្ញុំ​ជូន​គំនិត​ក្នុង​នាម​ជា​មនុស្ស​ស្មោះត្រង់​ដោយសារ​ព្រះអម្ចាស់​មេត្តា​


ប៉ុន្ដែ​តាម​យោបល់​របស់​ខ្ញុំ​ ​បើ​នាង​នៅ​ដូច្នោះ​បាន​ នោះ​មាន​ពរ​ជាង​ ហើយ​ខ្ញុំ​យល់​ឃើញ​ថា​ ខ្ញុំ​ក៏​មាន​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ដែរ។​


ដូច្នេះ​ អ្នកណា​ដែល​បដិសេធ​សេចក្ដី​នេះ​ អ្នក​នោះ​មិន​មែន​បដិសេធ​មនុស្ស​ទេ​ គឺ​បដិសេធ​ព្រះជាម្ចាស់​ដែល​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​របស់​ព្រះអង្គ​ដល់​អ្នក​រាល់គ្នា​វិញ។​


ពួកគេ​បាន​ទទួល​ការ​បើកសំដែង​អំពី​សេចក្ដី​ទាំង​នោះ​ មិន​មែន​សម្រាប់​ពួកគេ​ទេ​ គឺ​សម្រាប់​បម្រើ​អ្នក​រាល់គ្នា​វិញ​ ជា​សេចក្ដី​ដែល​ពួកអ្នក​ប្រកាស​ដំណឹង​ល្អ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​នៅ​ពេល​ឥឡូវ​នេះ​ដោយ​សារ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​បាន​ចាត់​មក​ពី​ស្ថានសួគ៌​ ហើយ​ពួក​ទេវតា​ក៏​ប្រាថ្នា​ចង់​ឃើញ​សេចក្ដី​ទាំង​នោះ​ដែរ។​


ប៉ុន្ដែ​អ្នក​ផ្សេង​ទៀត​ក្នុង​ចំណោម​អ្នក​រាល់គ្នា​នៅ​ក្រុង​ធាទេរ៉ា​ដែល​មិន​បាន​កាន់​តាម​សេចក្ដី​បង្រៀន​នោះ​ គឺ​ដែល​មិន​បាន​ស្គាល់​សេចក្ដី​ជ្រៅជ្រះ​របស់​អារក្ស​សាតាំង​ដូច​ដែល​គេ​ហៅ​ យើង​ប្រាប់​អ្នក​រាល់គ្នា​ថា​ យើង​នឹង​មិន​ដាក់​បន្ទុក​អ្វី​ទៀត​លើ​អ្នក​រាល់គ្នា​ទេ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម