នៅក្នុងចិត្តរបស់មនុស្សមានគម្រោងជាច្រើន ប៉ុន្តែមានតែផែនការរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនៅស្ថិតស្ថេរ។
កិច្ចការ 12:4 - ព្រះគម្ពីរខ្មែរសាកល លុះចាប់ពេត្រុសហើយ ហេរ៉ូឌក៏ដាក់គុកគាត់ដោយប្រគល់ឲ្យទាហានបួនក្រុមយាមគាត់ មួយក្រុមមានគ្នាបួននាក់។ ទ្រង់មានបំណងនាំគាត់ទៅដាក់នៅមុខប្រជាជន ក្រោយពីបុណ្យរំលង។ Khmer Christian Bible ក្រោយពីស្ដេចបានចាប់លោកពេត្រុសរួច ក៏យកទៅដាក់គុក ហើយប្រគល់គាត់ឲ្យទាហានបួនក្រុមយាម គឺមួយក្រុមមានគ្នាបួននាក់ ដ្បិតស្ដេចមានបំណងនាំគាត់ទៅដាក់នៅចំពោះមុខបណ្ដាជនក្រោយពីបុណ្យរំលង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលចាប់លោកពេត្រុសបានហើយ ស្ដេចក៏យកលោកទៅដាក់គុក ហើយប្រគល់ឲ្យទាហានបួនក្រុមយាមលោក ដោយមានបំណងនាំលោកមកដាក់នៅមុខប្រជាជន ក្រោយថ្ងៃបុណ្យរំលង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពីបានចាប់លោកពេត្រុសយកទៅឃុំឃាំងរួចហើយ ស្ដេចក៏បញ្ជាឲ្យទាហានបួនក្រុមយាមលោក ក្នុងក្រុមនីមួយៗមានគ្នាបួននាក់។ ព្រះបាទហេរ៉ូដមានបំណងនឹងកាត់ទោសលោកនៅមុខប្រជាជន ក្រោយបុណ្យចម្លង*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលចាប់បានហើយ នោះក៏ដាក់គុក ព្រមទាំងប្រគល់ដល់ទាហាន៤សង្កាត់ឲ្យឃុំរក្សាទុក ដោយប្រាថ្នានឹងនាំគាត់មកនៅមុខបណ្តាជន ក្រោយថ្ងៃបុណ្យរំលង អាល់គីតាប ក្រោយពីបានចាប់ពេត្រុសយកទៅឃុំឃាំងរួចហើយ ស្ដេចក៏បញ្ជាឲ្យទាហានបួនក្រុមយាមគាត់ ក្នុងក្រុមនីមួយៗមានគ្នាបួននាក់។ ស្តេចហេរ៉ូដមានបំណងនឹងកាត់ទោសគាត់នៅមុខប្រជាជន ក្រោយបុណ្យរំលង។ |
នៅក្នុងចិត្តរបស់មនុស្សមានគម្រោងជាច្រើន ប៉ុន្តែមានតែផែនការរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនៅស្ថិតស្ថេរ។
កុំអួតអំពីថ្ងៃស្អែកឡើយ ដ្បិតអ្នកមិនដឹងថាក្នុងមួយថ្ងៃមានអ្វីកើតឡើងនោះទេ។
“បន្ទាប់មក ពួកគេនឹងប្រគល់អ្នករាល់គ្នាទៅក្នុងទុក្ខវេទនា ព្រមទាំងសម្លាប់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងត្រូវប្រជាជាតិទាំងអស់ស្អប់ ដោយសារតែនាមរបស់ខ្ញុំ។
ប៉ុន្តែពួកគេនិយាយថា៖ “កុំធ្វើក្នុងអំឡុងពេលពិធីបុណ្យឡើយ ក្រែងលោកើតចលាចលក្នុងចំណោមប្រជាជន”។
នៅពីរថ្ងៃទៀតដល់បុណ្យរំលង និងបុណ្យនំប៉័ងឥតមេ។ ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យកំពុងរកមធ្យោបាយចាប់ព្រះអង្គដោយឧបាយកល ដើម្បីធ្វើគុតព្រះអង្គ។
ប៉ុន្តែមុនការទាំងអស់នេះ គេនឹងលូកដៃចាប់អ្នករាល់គ្នា បៀតបៀនអ្នករាល់គ្នា ហើយប្រគល់អ្នករាល់គ្នាទៅសាលាប្រជុំ និងគុក។ អ្នករាល់គ្នានឹងត្រូវគេនាំទៅនៅមុខស្ដេច និងអភិបាលដោយសារតែនាមរបស់ខ្ញុំ។
ប៉ុន្តែពេត្រុសទូលព្រះយេស៊ូវថា៖ “ព្រះអម្ចាស់អើយ ទូលបង្គំប្រុងប្រៀបនឹងទៅជាមួយព្រះអង្គហើយ ទោះបីជាដល់គុក ឬដល់សេចក្ដីស្លាប់ក៏ដោយ!”។
នៅពេលពួកទាហានឆ្កាងព្រះយេស៊ូវហើយ ពួកគេក៏យកព្រះពស្ត្ររបស់ព្រះអង្គមក រួចចែកជាបួនចំណែកឲ្យទាហានម្នាក់ៗមួយចំណែក។ គេយកអាវខាងក្នុងដែរ ប៉ុន្តែអាវខាងក្នុងនោះគ្មានថ្នេរសោះ គឺត្រូវបានត្បាញតាំងពីលើដល់ក្រោម។
ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នកថា ពេលអ្នកនៅក្មេង អ្នកក្រវាត់ដោយខ្លួនឯង ហើយដើរទៅកន្លែងដែលអ្នកចង់ទៅ។ ប៉ុន្តែពេលអ្នកចាស់ទៅ អ្នកនឹងលាតដៃរបស់អ្នក ហើយអ្នកផ្សេងនឹងក្រវាត់ឲ្យអ្នក រួចនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅ”។
ហើយនៅពេលឃើញថាការនេះធ្វើឲ្យពួកយូដាពេញចិត្ត ទ្រង់ក៏ចាប់ពេត្រុសថែមទៀតដែរ។ ពេលនោះជាអំឡុងបុណ្យនំប៉័ងឥតមេ។
ដូច្នេះ ពេត្រុសក៏ត្រូវឃុំឃាំងនៅក្នុងគុក រីឯក្រុមជំនុំវិញ ពួកគេបានអធិស្ឋានទៅព្រះយ៉ាងអស់ពីចិត្តសម្រាប់គាត់។
ដើម្បីធ្វើនូវអ្វីៗដែលព្រះហស្តរបស់ព្រះអង្គ និងគម្រោងរបស់ព្រះអង្គ បានកំណត់ទុកមុនឲ្យកើតឡើង។
ពួកគេក៏លូកដៃចាប់អ្នកទាំងពីរ ហើយឃុំពួកគេទុករហូតដល់ថ្ងៃបន្ទាប់ ដ្បិតល្ងាចណាស់ហើយ។
ចំណែកឯសូលវិញ គាត់បំផ្លិចបំផ្លាញក្រុមជំនុំ ដោយចូលពីផ្ទះមួយទៅផ្ទះមួយ អូសទាំងប្រុសទាំងស្រី យកទៅដាក់គុក។