Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 12:4 - Khmer Christian Bible

4 ក្រោយ​ពី​ស្ដេច​បាន​ចាប់​លោក​ពេត្រុស​រួច​ ក៏​យក​ទៅ​ដាក់​គុក​ ហើយ​ប្រគល់​គាត់​ឲ្យ​ទាហាន​បួន​ក្រុម​យាម​ គឺ​មួយ​ក្រុម​មាន​គ្នា​បួន​នាក់​ ដ្បិត​ស្ដេច​មាន​បំណង​នាំ​គាត់​ទៅ​ដាក់​នៅ​ចំពោះ​មុខ​បណ្ដាជន​ក្រោយ​ពី​បុណ្យ​រំលង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 លុះ​ចាប់​ពេត្រុស​ហើយ ហេរ៉ូឌ​ក៏​ដាក់គុក​គាត់​ដោយ​ប្រគល់​ឲ្យ​ទាហាន​បួន​ក្រុម​យាម​គាត់ មួយក្រុមមានគ្នាបួន​នាក់​។ ទ្រង់​មានបំណង​នាំ​គាត់​ទៅដាក់​នៅមុខ​ប្រជាជន ក្រោយពី​បុណ្យរំលង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ពេល​ចាប់​លោក​ពេត្រុស​បាន​ហើយ ស្ដេច​ក៏​យក​លោក​ទៅ​ដាក់​គុក ហើយ​ប្រគល់​ឲ្យ​ទាហាន​បួន​ក្រុម​យាម​លោក ដោយ​មាន​បំណង​នាំ​លោក​មកដាក់នៅ​មុខ​ប្រជាជន ក្រោយ​ថ្ងៃ​បុណ្យ​រំលង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ក្រោយ​ពី​បាន​ចាប់​លោក​ពេត្រុស​យក​ទៅ​ឃុំ‌ឃាំង​រួច​ហើយ ស្ដេច​ក៏​បញ្ជា​ឲ្យ​ទាហាន​បួន​ក្រុម​យាម​លោក ក្នុង​ក្រុម​នីមួយៗ​មាន​គ្នា​បួន​នាក់។ ព្រះ‌បាទ​ហេរ៉ូដ​មាន​បំណង​នឹង​កាត់​ទោស​លោក​នៅ​មុខ​ប្រជា‌ជន ក្រោយ​បុណ្យ​ចម្លង*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 កាល​ចាប់​បាន​ហើយ នោះ​ក៏​ដាក់​គុក ព្រម​ទាំង​ប្រគល់​ដល់​ទាហាន​៤​សង្កាត់​ឲ្យ​ឃុំ​រក្សា​ទុក ដោយ​ប្រាថ្នា​នឹង​នាំ​គាត់​មក​នៅ​មុខ​បណ្តាជន ក្រោយ​ថ្ងៃ​បុណ្យ​រំលង

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ក្រោយ​ពី​បាន​ចាប់​ពេត្រុស​យក​ទៅ​ឃុំ‌ឃាំង​រួច​ហើយ ស្ដេច​ក៏​បញ្ជា​ឲ្យ​ទាហាន​បួន​ក្រុម​យាម​គាត់ ក្នុង​ក្រុម​នីមួយៗ​មាន​គ្នា​បួន​នាក់។ ស្តេច​ហេរ៉ូដ​មាន​បំណង​នឹង​កាត់​ទោស​គាត់​នៅ​មុខ​ប្រជា‌ជន ក្រោយ​បុណ្យ​រំលង។

សូមមើលជំពូក ចម្លង




កិច្ចការ 12:4
22 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក​ ពួកគេ​នឹង​ប្រគល់​អ្នក​រាល់គ្នា​ទៅ​ឲ្យ​មាន​សេចក្ដី​វេទនា​ រួច​ពួកគេ​នឹង​សម្លាប់​អ្នក​រាល់គ្នា​ ហើយ​ជនជាតិ​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់គ្នា​ ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ​


ប៉ុន្ដែ​ពួកគេ​និយាយ​ថា៖​ «កុំ​ធ្វើ​នៅ​ក្នុង​ពេល​បុណ្យ​អី​ ក្រែង​លោ​កើត​មាន​ចលាចល​ក្នុង​ចំណោម​ប្រជាជន»។​


ឥឡូវ​នេះ​ នៅ​ពីរ​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​បុណ្យ​រំលង​ និង​បុណ្យ​នំបុ័ង​ឥត​មេ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូ​វិន័យ​បាន​រិះរក​ឧបាយកល​ ដើម្បី​ចាប់​ព្រះអង្គ​សម្លាប់​


ប៉ុន្ដែ​នៅ​មុន​សេចក្ដី​ទាំង​អស់​នេះ​ ពួកគេ​នឹង​ចាប់​អ្នក​រាល់គ្នា​ បៀត​បៀន​អ្នក​រាល់គ្នា​ ប្រគល់​អ្នក​រាល់គ្នា​ទៅ​ឲ្យ​សាលា​ប្រជុំ​ ហើយ​ដាក់​គុក​អ្នក​រាល់គ្នា ទាំង​នាំ​ទៅ​ឲ្យ​ស្ដេច​ និង​ពួក​អភិបាល​ព្រោះតែ​ឈ្មោះ​ខ្ញុំ​


ប៉ុន្ដែ​លោក​ពេត្រុស​បាន​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ ខ្ញុំ​បាន​ត្រៀម​នៅ​ជាមួយ​ព្រះអង្គ​ហើយ​ ទោះ​បី​ត្រូវ​ជាប់​គុក​ ឬ​ស្លាប់​ក៏​ដោយ»។​


ពេល​ពួក​ទាហាន​បាន​ឆ្កាង​ព្រះយេស៊ូ​រួច​ហើយ​ ពួកគេ​ក៏​យក​អាវ​របស់​ព្រះអង្គ​មក​ចែក​ជា​បួន​ចំណែក​ ហើយ​ម្នាក់ៗ​បាន​មួយ​ចំណែក​ ព្រោះ​អាវ​ក្នុង​ជា​អាវ​ត្បាញ​គ្មាន​ថ្នេរ​ពី​លើ​រហូត​ដល់​ក្រោម​


ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា​ ពេល​អ្នក​នៅ​ក្មេង​ អ្នក​ស្លៀក​ពាក់​ខ្លួន​ឯង​ ហើយ​ទៅ​ណា​តាម​ចិត្ត​ ប៉ុន្ដែ​ពេល​អ្នក​ចាស់​ អ្នក​នឹង​សន្ធឹង​ដៃ​របស់​អ្នក​ ហើយ​ម្នាក់​ទៀត​នឹង​ស្លៀក​ពាក់​ឲ្យ​អ្នក​ រួច​នាំ​អ្នក​ទៅ​កន្លែង​ដែល​អ្នក​មិន​ចង់​ទៅ»។​


ពេល​ស្ដេច​យល់​ឃើញ​ថា​ ការ​នេះ​ពេញ​ចិត្ដ​ដល់​ជនជាតិ​យូដា​ ស្ដេច​ក៏​ចាប់​លោក​ពេត្រុស​ទៀត។​ ហេតុការណ៍​នេះ​បាន​កើតឡើង​ក្នុង​ពេល​បុណ្យ​នំបុ័ង​ឥតមេ។​


ដូច្នេះ​ គេ​ក៏​ឃុំ​លោក​ពេត្រុស​ទុក​នៅ​ក្នុង​គុក​ ប៉ុន្ដែ​ក្រុមជំនុំ​បាន​អធិស្ឋាន​យ៉ាង​អស់​ពី​ចិត្ដ​ដល់​ព្រះជាម្ចាស់​សម្រាប់​គាត់។​


ឲ្យ​ធ្វើ​អ្វីៗ​ដែល​ព្រះហស្ដ​ និង​បំណង​របស់​ព្រះអង្គ​បាន​កំណត់​ទុក​ឲ្យ​កើតឡើង។​


ពួកគេ​ក៏​ចាប់​អ្នក​ទាំង​ពីរ​ ហើយ​យក​ទៅ​ឃុំ​ទុក​ក្នុង​គុក​រហូត​ដល់​ថ្ងៃ​បន្ទាប់​ ដ្បិត​ពេល​នោះ​ល្ងាច​ណាស់​ហើយ​


ពួកគេ​បាន​ចាប់​ពួក​សាវក​ ហើយ​យក​ទៅ​ឃុំ​ទុក​នៅ​ក្នុង​គុក​សាធារណៈ។​


រីឯ​លោក​សុល​បាន​បំផ្លាញ​ក្រុម​ជំនុំ​ ដោយ​ចូល​ទៅ​ចាប់​អូស​ពួក​អ្នកជឿ​ទាំង​ប្រុស​ទាំង​ស្រី​នៅ​តាម​ផ្ទះ​យក​ទៅ​ដាក់​គុក។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម