Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 19:23 - ព្រះគម្ពីរខ្មែរសាកល

23 នៅពេល​ពួក​ទាហាន​ឆ្កាង​ព្រះយេស៊ូវ​ហើយ ពួកគេ​ក៏​យក​ព្រះពស្ត្រ​របស់​ព្រះអង្គ​មក រួច​ចែក​ជា​បួន​ចំណែក​ឲ្យ​ទាហាន​ម្នាក់ៗ​មួយ​ចំណែក​។ គេយក​អាវខាងក្នុង​ដែរ ប៉ុន្តែ​អាវខាងក្នុង​នោះ​គ្មានថ្នេរ​សោះ គឺត្រូវបាន​ត្បាញ​តាំងពី​លើ​ដល់ក្រោម​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 ពេល​ពួក​ទាហាន​បាន​ឆ្កាង​ព្រះយេស៊ូ​រួច​ហើយ​ ពួកគេ​ក៏​យក​អាវ​របស់​ព្រះអង្គ​មក​ចែក​ជា​បួន​ចំណែក​ ហើយ​ម្នាក់ៗ​បាន​មួយ​ចំណែក​ ព្រោះ​អាវ​ក្នុង​ជា​អាវ​ត្បាញ​គ្មាន​ថ្នេរ​ពី​លើ​រហូត​ដល់​ក្រោម​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 កាល​ដែល​ពួក​ទាហាន​បាន​ឆ្កាង​ព្រះ‌យេស៊ូវ​រួច​ហើយ គេ​យក​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ចែក​ជា​បួន​ចំណែក ឲ្យ​ម្នាក់ៗ​បាន​មួយ​ចំណែក គេ​ក៏​យក​អាវ​វែង​ព្រះ‌អង្គ​ដែរ តែ​អាវ​នោះ​បាន​ត្បាញ​ពី​ក្រណាត់​តែ​មួយ​ផ្ទាំង ពី​លើ​ដល់​ក្រោម​គ្មាន​ថ្នេរ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ក្រោយ​ពី​បាន​ឆ្កាង​ព្រះ‌យេស៊ូ​រួច​ហើយ ពួក​ទាហាន​យក​សម្លៀក‌បំពាក់​របស់​ព្រះអង្គ​មក​ធ្វើ​ជា​បួន​ចំណែក ចែក​គ្នា​ម្នាក់​មួយ​ចំណែកៗ។ រីឯ​អាវ​វែង​របស់​ព្រះអង្គ​វិញ ជា​អាវ​ធ្វើ​ពី​ក្រណាត់​តែ​មួយ​ផ្ទាំង គ្មាន​ថ្នេរ​សោះ តាំង​ពី​លើ​ដល់​ក្រោម។ ដូច្នេះ គេ​និយាយ​គ្នា​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ឯ​ពួក​ទាហាន កាល​បាន​ឆ្កាង​ព្រះ‌យេស៊ូវ​រួច​ហើយ នោះ​គេ​យក​ព្រះ‌ពស្ត្រ​ទ្រង់​ចែក​ជា​៤​ចំណែក ឲ្យ​ម្នាក់ៗ​បាន​១​ចំណែក ក៏​យក​អាវ​វែង​ទ្រង់​ដែរ តែ​អាវ​នោះ​បាន​ត្បាញ​ពី​លើ​ជា​សំពត់​តែ​១ គ្មាន​ថ្នេរ​សោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ក្រោយ​ពី​បាន​ឆ្កាង​អ៊ីសា​រួច​ហើយ ពួក​ទាហាន​យក​សម្លៀក‌បំពាក់​របស់​អ៊ីសា មក​ធ្វើ​ជា​បួន​ចំណែក​ចែក​គ្នា​ម្នាក់​មួយ​ចំណែកៗ។ រីឯ​អាវ​វែង​របស់​គាត់​វិញ ជា​អាវ​ធ្វើ​ពី​ក្រណាត់​តែ​មួយ​ផ្ទាំង គ្មាន​ថ្នេរ​សោះ តាំង​ពី​លើ​ដល់​ក្រោម។ ដូច្នេះ គេ​និយាយ​គ្នា​ថា៖

សូមមើលជំពូក ចម្លង




យ៉ូហាន 19:23
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយពី​ឆ្កាង​ព្រះយេស៊ូវ​ហើយ ពួកគេ​ក៏​ចែក​ព្រះពស្ត្រ​របស់​ព្រះអង្គ ដោយ​ចាប់ឆ្នោត


បន្ទាប់មក ពួកគេ​ឆ្កាង​ព្រះយេស៊ូវ ហើយ​ចែក​ព្រះពស្ត្រ​របស់​ព្រះអង្គ ដោយ​ចាប់ឆ្នោត​យក​វា ដើម្បីឲ្យដឹងថា​អ្នកណា​យក​មួយណា​។


ពេលនោះ ព្រះយេស៊ូវ​មានបន្ទូលថា​៖“ព្រះ​បិតា​អើយ សូម​លើកលែងទោស​ឲ្យ​ពួកគេ​ផង​! ដ្បិត​ពួកគេ​មិន​ដឹង​ថា​ពួកគេ​កំពុង​ធ្វើ​អ្វី​ទេ”។ បន្ទាប់មក ពួកទាហាន​ក៏​ចែក​ព្រះពស្ត្រ​របស់​ព្រះអង្គ ដោយ​ចាប់ឆ្នោត​។


លុះ​ចាប់​ពេត្រុស​ហើយ ហេរ៉ូឌ​ក៏​ដាក់គុក​គាត់​ដោយ​ប្រគល់​ឲ្យ​ទាហាន​បួន​ក្រុម​យាម​គាត់ មួយក្រុមមានគ្នាបួន​នាក់​។ ទ្រង់​មានបំណង​នាំ​គាត់​ទៅដាក់​នៅមុខ​ប្រជាជន ក្រោយពី​បុណ្យរំលង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម