ម្នាក់ៗពោលសេចក្ដីមិនពិតនឹងអ្នកជិតខាងរបស់ខ្លួន ពួកគេនិយាយដោយបបូរមាត់រលូន និងដោយមានចិត្តពីរ។
កិច្ចការ 12:22 - ព្រះគម្ពីរខ្មែរសាកល ប្រជាជនក៏ស្រែកឡើងថា៖ “នេះជាព្រះសូរសៀងរបស់ព្រះ មិនមែនជាសំឡេងរបស់មនុស្សទេ!”។ Khmer Christian Bible ពេលនោះបណ្ដាជនក៏ស្រែកឡើងថា៖ «នេះជាសំឡេងរបស់ព្រះជាម្ចាស់ មិនមែនមនុស្សឡើយ!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រជាជននាំគ្នាស្រែកឡើងថា៖ «នេះជាសំឡេងរបស់ព្រះ មិនមែនជាសំឡេងរបស់មនុស្សទេ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជននាំគ្នាស្រែកឡើងថា៖ «នេះជាព្រះសូរសៀងរបស់ព្រះ មិនមែនសំឡេងរបស់មនុស្សទេ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយរាស្ត្រគ្រប់គ្នាចេះតែបន្លឺវាចាថា នេះជាសំឡេងព្រះទេវ៉ឺយ មិនមែនជាសំឡេងមនុស្សទេ អាល់គីតាប ប្រជាជននាំគ្នាស្រែកឡើងថា៖ «នេះជាសំឡេងរបស់ព្រះ មិនមែនសំឡេងរបស់មនុស្សទេ!»។ |
ម្នាក់ៗពោលសេចក្ដីមិនពិតនឹងអ្នកជិតខាងរបស់ខ្លួន ពួកគេនិយាយដោយបបូរមាត់រលូន និងដោយមានចិត្តពីរ។
នៅពេលដកទ័ពនោះចេញ ព្រះទ័យរបស់ទ្រង់នឹងឆ្មើងឆ្មៃ ហើយទ្រង់នឹងវាយផ្ដួលមនុស្សរាប់ម៉ឺននាក់ ប៉ុន្តែទ្រង់នឹងមិនឈ្នះឡើយ។
អស់ទាំងអគ្គទេសាភិបាលនៃអាណាចក្រ ពួកអភិបាល ពួកចៅហ្វាយខេត្ត ពួកទីប្រឹក្សា និងពួកទេសាភិបាលបានប្រឹក្សាគ្នាថា ព្រះរាជាគួរចេញរាជក្រឹត្យមួយ ហើយអនុវត្តបម្រាមនោះយ៉ាងតឹងរ៉ឹង គឺក្នុងរយៈពេលសាមសិបថ្ងៃ អស់អ្នកណាដែលអធិស្ឋានទៅព្រះណាមួយ ឬមនុស្សណាមួយ ក្រៅពីព្រះករុណាជាស្ដេច អ្នកនោះនឹងត្រូវបោះទៅក្នុងរូងតោ។
នៅថ្ងៃកំណត់ ហេរ៉ូឌគ្រងព្រះពស្ត្ររាជ្យ គង់លើបល្ល័ង្ក ហើយចាប់ផ្ដើមថ្លែងសុន្ទរកថាដល់ពួកគេ។
រំពេចនោះ ទូតសួគ៌របស់ព្រះអម្ចាស់បានប្រហារហេរ៉ូឌ ពីព្រោះទ្រង់មិនថ្វាយសិរីរុងរឿងដល់ព្រះ។ ទ្រង់ដាច់ខ្យល់ទៅ ដោយត្រូវដង្កូវស៊ី។
អ្នកទាំងនោះជាអ្នករអ៊ូរទាំ និងជាអ្នកចាប់កំហុសគេ ដែលដើរតាមតណ្ហារបស់ខ្លួន។ មាត់របស់ពួកគេនិយាយពាក្យអួតអាង ទាំងបញ្ចើចបញ្ចើគេដើម្បីបានផលប្រយោជន៍។
ពួកគេថ្វាយបង្គំនាគ ពីព្រោះវាបានប្រគល់សិទ្ធិអំណាចដល់សត្វតិរច្ឆាននោះ។ ពួកគេក៏ថ្វាយបង្គំសត្វតិរច្ឆាននោះដែរ ទាំងពោលថា៖ “តើនរណាអាចប្រៀបផ្ទឹមនឹងសត្វតិរច្ឆាននេះបាន? តើនរណាអាចតយុទ្ធនឹងវាបាន?”។