ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កាឡាទី 6:5 - ព្រះគម្ពីរខ្មែរសាកល

ដ្បិត​ម្នាក់ៗ​ត្រូវ​រែកពុន​បន្ទុក​របស់ខ្លួន​។

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​ម្នាក់ៗ​ត្រូវ​លី​បន្ទុក​របស់​ខ្លួន។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ម្នាក់ៗ​ត្រូវ​ទទួល​បន្ទុក​របស់​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​ម្នាក់ៗ​ទទួល​ខុស​ត្រូវ​លើ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​គ្រប់​គ្នា​ត្រូវ​ទទួល​បន្ទុក​ជា​របស់​ផង​ខ្លួន។

សូមមើលជំពូក

អាល់គីតាប

ដ្បិត​ម្នាក់ៗ​ទទួល​ខុស​ត្រូវ​លើ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ដ។

សូមមើលជំពូក



កាឡាទី 6:5
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិនបើ​អ្នក​មានប្រាជ្ញា នោះគឺ​មានប្រាជ្ញា​សម្រាប់​ខ្លួនឯង​; ប្រសិនបើ​អ្នក​បាន​ចំអកឡកឡឺយ នោះ​អ្នក​នឹង​ត្រូវ​រង​តែម្នាក់ឯងប៉ុណ្ណោះ​។


ដ្បិត​កូនមនុស្ស​រៀបនឹង​មក​ជាមួយ​បណ្ដា​ទូតសួគ៌​របស់​លោក ទាំង​ប្រកបដោយ​សិរីរុងរឿង​របស់​ព្រះ​បិតា ហើយ​ពេលនោះ​លោក​នឹង​ឲ្យរង្វាន់​ដល់​ម្នាក់ៗ​តាម​អំពើ​របស់​ខ្លួន​។


រីឯ​អ្នកដាំ និង​អ្នកស្រោចទឹក​គឺ​ដូចគ្នា ហើយ​ម្នាក់ៗ​នឹង​ទទួល​រង្វាន់​តាម​ពលកម្ម​របស់ខ្លួន​។


ដូច្នេះ កុំ​វិនិច្ឆ័យ​អ្វី​មុន​ពេលកំណត់​ឡើយ គឺ​រហូតដល់​ព្រះអម្ចាស់​យាង​មក​; ព្រះអង្គ​នឹង​បំភ្លឺ​ការសម្ងាត់​ដែល​នៅក្នុង​ទីងងឹត ហើយ​សម្ដែងឲ្យឃើញ​គម្រោង​នៃ​ចិត្ត​ដែរ​។ ពេលនោះ ការសរសើរ​ពី​ព្រះ​នឹង​មាន​ដល់​មនុស្ស​ម្នាក់ៗ​។


យើង​នឹង​សម្លាប់​កូនចៅ​របស់​នាង​ដោយ​អាសន្នរោគ នោះ​ក្រុមជំនុំ​ទាំងអស់​នឹង​ដឹង​ថា យើង​ជា​អ្នក​ដែល​ស្ទង់មើល​គំនិត និង​ចិត្ត ហើយ​តបសង​អ្នករាល់គ្នា​តាម​អំពើ​រៀងៗខ្លួន​។


“មើល៍! យើង​នឹង​មក​ក្នុងពេលឆាប់ៗ ទាំង​យក​រង្វាន់​របស់យើង​មក​ជាមួយ ដើម្បី​តបសង​ម្នាក់ៗ​តាម​អំពើ​របស់​ខ្លួន​!