ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 10:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក អ្នក​នឹង​ចេញ​ពី​ទី​នោះ ទៅ​ដល់​ដើម​ម៉ៃសាក់​នៅ​តា‌បោរ ហើយ​អ្នក​នឹងជួប​មនុស្ស​បី​នាក់នៅ​ទី​នោះ ដែល​កំពុង​ឡើង​ទៅ​ឯ​ព្រះ នៅ​បេត-អែល ម្នាក់​កាន់​កូន​ពពែ​បី ម្នាក់​ទៀត​កាន់​នំបុ័ង​បី​ដុំ ហើយ​ម្នាក់​ទៀត​កាន់​ថង់​ស្បែក​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​លោក​បន្ត​ដំណើរ​ទៅ​មុខ​បន្តិច លោក​នឹង​ទៅ​ដល់​ដើម​ជ្រៃ​តា‌បោរ។ នៅ​ទី​នោះ លោក​នឹង​ជួប​បុរស​បី​នាក់ ដែល​ឡើង​ទៅ​ទីសក្ការៈ​របស់​ព្រះ‌ជាម្ចាស់​នៅ​បេត‌អែល។ អ្នក​ទី​មួយ​ដឹក​កូន​ពពែ​បី​ក្បាល អ្នក​ទី​ពីរ​កាន់​នំប៉័ង​បី​ដុំ អ្នក​ទី​បី​កាន់​ថង់​ស្រា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​អ្នក​នឹង​ចេញ​ពី​ទី​នោះ ទៅ​ដល់​ដើម​ម៉ៃសាក់​នៅ​តា‌បោរ នៅ​ទី​នោះ​នឹង​មាន​មនុស្ស​៣​នាក់ ដែល​កំពុង​តែ​ឡើង​ទៅ​ឯ​ព្រះ នៅ​បេត-អែល មក​ជួប​នឹង​អ្នកម្នាក់​កាន់​កូន​ពពែ​៣ មួយ​ទៀត​កាន់​នំបុ័ង​៣​ដុំ ហើយ​ម្នាក់​ទៀត​កាន់​ថង់​ស្បែក​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ

សូមមើលជំពូក

អាល់គីតាប

ពេល​អ្នក​បន្ត​ដំណើរ​ទៅ​មុខ​បន្តិច អ្នក​នឹង​ទៅ​ដល់​ដើម​ជ្រៃ​តា‌បោរ។ នៅ​ទី​នោះ អ្នក​នឹង​ជួប​បុរស​បី​នាក់ ដែល​ឡើង​ទៅ​ទី​សក្ការៈ​របស់​អុលឡោះ​នៅ​បេត‌អែល។ អ្នក​ទី​មួយ​ដឹក​កូន​ពពែ​បី​ក្បាល អ្នក​ទី​ពីរ​កាន់​នំបុ័ង​បី​ដុំ អ្នក​ទី​បី​កាន់​ថង់​ស្រា។

សូមមើលជំពូក



១ សាំ‌យូ‌អែល 10:3
22 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ដាក់​ឈ្មោះ​ទី​នោះ​ថា "បេត-អែល" តែ​ពី​ដើម គេ​ហៅ​ទី​ក្រុង​នោះ​ថា "លូស"។


ឯ​ថ្ម​ដែល​ខ្ញុំ​បានដាក់​បញ្ឈរ​ទុក​ជា​បង្គោល​នេះ នឹង​បាន​ជា​ព្រះ​ដំណាក់​របស់​ព្រះ។ អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់​ដល់​ព្រះ‌អង្គ»។


ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ាកុប​ថា៖ «ចូរ​រៀបចំ​ឡើង​ទៅ​ឯ​បេត-អែល ហើយ​អាស្រ័យ​នៅ​ទី​នោះ​ចុះ។ ត្រូវ​សង់​អាស‌នា​មួយ​ថ្វាយ​ព្រះ​ដែល​បាន​លេច​មក​ឲ្យ​អ្នក​ឃើញ នៅ​ពេល​អ្នក​រត់​ចេញ​ពី​អេសាវ​ជា​បង​របស់​អ្នក»។


ចូរ​យើង​រៀបចំ​ឡើង​ទៅ​ឯ​បេត-អែល នៅ​ទី​នោះ ខ្ញុំ​នឹង​សង់​អាស‌នា​មួយ​ថ្វាយ​ព្រះ​ដែល​បាន​តប​ឆ្លើយ​មក​ខ្ញុំ នៅ​ថ្ងៃ​ដែល​ខ្ញុំ​មាន​សេចក្ដី​វេទនា ហើយ​ក៏​បាន​គង់​ជា‌មួយ​ខ្ញុំ នៅ​គ្រប់​ទី​កន្លែង​ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ដែរ»។


ព្រះ‌អង្គ​បាន​បង្កើត​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង ឯ​ភ្នំ​តាបោរ និង​ភ្នំ​ហ៊ើរម៉ូន សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ​ដោយ​អំណរ។


ដូច្នេះ ហាណាមាល ជា​កូន​របស់​ឪពុក​មា​ខ្ញុំ ក៏​មក​រក​ខ្ញុំ​នៅ​ក្នុង​ទី‌លាន​គុក តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​គាត់​និយាយ​មក​ខ្ញុំ​ថា៖ សូម​ទិញ​ចម្ការ​របស់​ខ្ញុំ ដែល​នៅ​អាណាថោត ក្នុង​ស្រុក​បេនយ៉ាមីន​ទៅ ដ្បិត​អ្នក​មាន​ច្បាប់​នឹង​គ្រង​បាន​ជា​មត៌ក ហើយ​អំណាច​លោះ​ក៏​ស្រេច​នៅ​លើ​អ្នក​ដែរ ដូច្នេះ សូម​ទទួល​ទិញ ទុក​សម្រាប់​ខ្លួន​អ្នក​ចុះ​យ៉ាង​នោះ ទើប​ខ្ញុំ​បាន​ដឹង​ថា ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ពិត។


ប្រសិន‌បើ​តង្វាយ​របស់​អ្នក​ជា​ចៀម ឬ​ពពែ ដែល​ត្រូវ​ដុត​ថ្វាយ ត្រូវ​យក​ឈ្មោល​មួយ​ល្អ​ឥត‌ខ្ចោះ


ឯ​តង្វាយ​ម្សៅ​ដែល​សម្រាប់​ថ្វាយ​ជា​មួយ នោះ​ត្រូវ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត​ពីរ​ខ្ញឹង​លាយ​ប្រេង ទុក​ជា​តង្វាយ​ដុត សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​តង្វាយ​ច្រូច​នោះ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​ពីរ​កំប៉ុង។


បើ​គេ​ថ្វាយ​ពពែ នោះ​ត្រូវ​យក​មក​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា


ប្រសិន‌បើ​តង្វាយ​ដែល​អ្នក​នោះ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា សម្រាប់​ជា​យញ្ញ‌បូជា​ខាង​ឯ​តង្វាយ​មេត្រី បាន​យក​ពី​ហ្វូង​សត្វ​តូច​វិញ ទោះ​ឈ្មោល ឬ​ញី​ក្តី នោះ​ត្រូវ​ថ្វាយ​សត្វ​មួយ​ដែល​ល្អ​ឥត​ខ្ចោះ។


ហើយ​ត្រូវ​យក​នំបុ័ង​មាន​ដំបែ​មក​ថែម​នឹង​នំ​ទាំង​នោះ សម្រាប់​ជា​តង្វាយ​របស់​ខ្លួន ត្រូវ​ថ្វាយ​ទាំង​អស់​ជា​មួយ​យញ្ញ‌បូជា​នៃ​តង្វាយ​មេត្រី ដែល​ថ្វាយ​ទុក​ជា​សេចក្ដី​អរ​ព្រះ‌គុណ។


ចេញ​ពី​សារីឌ ព្រំ​ប្រទល់​នេះ​បត់​ទៅ​ខាង​កើត​ឆ្ពោះ​ទៅ​ទិស​ថ្ងៃ​រះ ដល់​ព្រំ​ប្រទល់​គីស្លូត-តា‌បោរ ហើយ​បន្ត​ទៅ​ដល់​ដាប្រាត រួច​ឡើង​ទៅ​ដល់​យ៉ាភា។


ព្រំ​ប្រទល់​ជាប់​នឹង​ក្រុង​តាបោរ សាហា‌ស៊ីម៉ា បេត-សេមែស ហើយ​ព្រំ​ប្រទល់​នេះ​ទៅ​ផុត​ត្រឹម​ទន្លេ​យ័រដាន់។ ទាំង​អស់​មាន​ដប់​ប្រាំ​មួយ​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។


ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នាំ​គ្នា​ឡើង​ទៅ​បេត-អែល ដើម្បី​ទូល​សួរ​ព្រះ​ថា៖ «ក្នុង​ចំណោម​ពួក​យើង តើ​អ្នក​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​បេនយ៉ាមីន​មុន​គេ?» ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ត្រូវ​ឲ្យ​ពួក​យូដា​ទៅ​មុន​គេ»។


ពួក​កូន​ចៅ​អ៊ីស្រា‌អែលក៏​ពង្រឹង​ទឹក​ចិត្តគ្នា​ឡើង​វិញ ហើយ​តម្រៀប​ទ័ព​ម្តង​ទៀត នៅ​កន្លែង​ដដែល​ដូច​ថ្ងៃ​មុន។


ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទូល​សួរ​ព្រះ‌យេហូវ៉ា (ដ្បិត​គ្រា​នោះ ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ​នៅ​ទី​នោះ


កាល​ស៊ីសេរ៉ា​បាន​ឮ​ដំណឹង​ថា បារ៉ាក​ជា​កូន​អ័ប៊ី‌ណោម​បាន​ឡើង​ទៅ​ភ្នំ​តាបោរ


លោក​ស្រី​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បារ៉ាក ជា​កូន​របស់​អ័ប៊ី‌ណោម ពី​ស្រុក​កេដេស-ណែប‌ថា‌លី ហើយ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​បាន​បង្គាប់​លោក​ថា "ចូរទៅ​កេណ្ឌ​មនុស្ស​មួយ​ម៉ឺន​នាក់​ពី​ពួក​កូន​ចៅ​ណែប‌ថា‌លី និង​សាប់‌យូឡូន ហើយ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​តាបោរ​ទៅ។


បន្ទាប់​មក គេ​ឌាន​សួរ​សេបាស និង​សាល‌មូណា​ថា៖ «តើ​មនុស្ស​ដែល​អ្នក​បាន​សម្លាប់​នៅ​តាបោរ​នោះ មាន​ភិន​ភាគ​ដូច​ម្ដេច?» គេ​ឆ្លើយ​ឡើង​ថា៖ «អ្នក​ទាំង​នោះ​មាន​ភិន​ភាគ​ដូច​ជា​លោក​ដែរ គេ​ម្នាក់ៗ​មាន​សណ្ឋាន​ដូច​កូន​ស្តេច»។


គេ​នឹង​ជម្រាប​សួរ​ដល់​អ្នក ហើយ​នឹង​ជូន​នំបុ័ង​ពីរ​ដុំ​មក​អ្នក ដែល​អ្នក​ត្រូវ​ទទួល​ពី​ដៃ​គេ។