Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 19:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ព្រំ​ប្រទល់​ជាប់​នឹង​ក្រុង​តាបោរ សាហា‌ស៊ីម៉ា បេត-សេមែស ហើយ​ព្រំ​ប្រទល់​នេះ​ទៅ​ផុត​ត្រឹម​ទន្លេ​យ័រដាន់។ ទាំង​អស់​មាន​ដប់​ប្រាំ​មួយ​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ព្រំ‌ប្រទល់​នៃ​ទឹក​ដី​នេះ​ភ្ជាប់​ទៅ​នឹង​ក្រុង​តាបោរ សា‌ហាត់ ស៊ីម៉ា បេតសេមែស ហើយ​ទៅ​ដល់​ទន្លេ​យ័រដាន់។ មាន​ទាំង​អស់​ដប់​ប្រាំ​មួយ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 រួច​ក៏​ដំរង់​ទៅ​ឯ​ភ្នំ​តាបោរ ក្រុង​សាហា‌ស៊ីម៉ា បេត-សេមែស ហើយ​ចេញ​ទៅ​ផុត​ត្រឹម​ទន្លេ​យ័រដាន់ ទាំង​អស់​មាន​១៦​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ព្រំ​ប្រទល់​នៃ​ទឹក​ដី​នេះ​ភ្ជាប់​ទៅ​នឹង​ក្រុង​តាបោរ សា‌ហាត់ ស៊ីម៉ា បេត​សេមែស ហើយ​ទៅ​ដល់​ទន្លេ​យ័រដាន់។ មាន​ទាំង​អស់​ដប់​ប្រាំ​មួយ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 19:22
14 ការដាក់ឲ្យឆ្លើយតបគ្នា  

បេន-ដេកើរ នៅ​ស្រុក​ម៉ាកាស ស្រុក​ស្អាលប៊ីម ស្រុក​បេត-សេមែស និង​ស្រុក​ហេឡូន-បេត-ហា‌ណាន។


ពួក​កូន​ចៅ​គើសុន​តាម​គ្រួ​គេ ត្រូវ​បាន​ទី​ក្រុង​ដប់បី ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ អេស៊ើរ ណែប‌ថា‌លី និង​ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ដែល​នៅ​ស្រុក​បាសាន។


ឯ​ពួក​លេវី​ដែល​សល់ គឺ​ជា​ពួក​ម្រ៉ារី នោះ​បាន​ចែក​ឲ្យ​គេ ពី​កុល‌សម្ព័ន្ធ​សាប់‌យូឡូន គឺ​ក្រុង​រីម៉ូនរ និងវាលស្មៅ​នៅ​ជុំ‌វិញ ក្រុង​តាបោរ និង​វាលស្មៅ​នៅ​ជុំ‌វិញ


ព្រះ‌អង្គ​បាន​បង្កើត​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង ឯ​ភ្នំ​តាបោរ និង​ភ្នំ​ហ៊ើរម៉ូន សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ​ដោយ​អំណរ។


ឯ​មហា‌ក្សត្រ​ដែល​ព្រះ‌នាម​ថា​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​ស្បថ​ដោយ​ព្រះ‌ជន្ម​ព្រះ‌អង្គ​ដ៏​គង់​នៅ​ថា ភ្នំ​តាបោរ​នៅ​កណ្ដាល​ស្រុក​ភ្នំ និង​ភ្នំ​កើមែល​នៅ​ឆ្នេរ​សមុទ្រ​ជា​យ៉ាង​ណា នោះ​ពិត​ប្រាកដ​ជា​គេ​នឹង​មក​យ៉ាង​នោះ​ដែរ។


ចេញ​ពី​សារីឌ ព្រំ​ប្រទល់​នេះ​បត់​ទៅ​ខាង​កើត​ឆ្ពោះ​ទៅ​ទិស​ថ្ងៃ​រះ ដល់​ព្រំ​ប្រទល់​គីស្លូត-តា‌បោរ ហើយ​បន្ត​ទៅ​ដល់​ដាប្រាត រួច​ឡើង​ទៅ​ដល់​យ៉ាភា។


រេមែត អេន-កានីម អេន-ហាដា និង​បេត‌ផាសេ។


ក្រុង​ទាំង​នេះ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ជា​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​អ៊ីសា‌ខារ តាម​ពូជ​អំបូរ​របស់​គេ។


យីរ៉ូន មីក‌ដាល-អែល ហូរែម បេត-អា‌ណាត និង​បេត-សេមែស ទាំង​អស់​មាន​ដប់​ប្រាំបួន​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។


ក្រុង​អាយីន និង​វាល​ស្មៅ​ជុំ‌វិញ ក្រុង​យូថា និង​វាល​ស្មៅ​ជុំ‌វិញ ក្រុង​បេត-សេមែស និង​វាល​ស្មៅ​ជុំ‌វិញ គឺ​ទាំង​អស់​មាន​ក្រុង​ប្រាំបួន ពី​កុល‌សម្ព័ន្ធ​ទាំង​ពីរនេះ។


កាល​ស៊ីសេរ៉ា​បាន​ឮ​ដំណឹង​ថា បារ៉ាក​ជា​កូន​អ័ប៊ី‌ណោម​បាន​ឡើង​ទៅ​ភ្នំ​តាបោរ


លោក​ស្រី​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បារ៉ាក ជា​កូន​របស់​អ័ប៊ី‌ណោម ពី​ស្រុក​កេដេស-ណែប‌ថា‌លី ហើយ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​បាន​បង្គាប់​លោក​ថា "ចូរទៅ​កេណ្ឌ​មនុស្ស​មួយ​ម៉ឺន​នាក់​ពី​ពួក​កូន​ចៅ​ណែប‌ថា‌លី និង​សាប់‌យូឡូន ហើយ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​តាបោរ​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម