Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 8:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 បន្ទាប់​មក គេ​ឌាន​សួរ​សេបាស និង​សាល‌មូណា​ថា៖ «តើ​មនុស្ស​ដែល​អ្នក​បាន​សម្លាប់​នៅ​តាបោរ​នោះ មាន​ភិន​ភាគ​ដូច​ម្ដេច?» គេ​ឆ្លើយ​ឡើង​ថា៖ «អ្នក​ទាំង​នោះ​មាន​ភិន​ភាគ​ដូច​ជា​លោក​ដែរ គេ​ម្នាក់ៗ​មាន​សណ្ឋាន​ដូច​កូន​ស្តេច»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 បន្ទាប់​មក លោក​គេឌាន​សួរ​ទៅ​ស្ដេច​សេបាស និង​ស្ដេច​សាល់‌មូណា​ថា៖ «តើ​មនុស្ស​ដែល​ពួក​ឯង​បាន​សម្លាប់​នៅ​ភ្នំ​តាបោរ​នោះ មាន​ភិន‌ភាគ​ដូច​ម្ដេច?»។ គេ​ឆ្លើយ​ឡើង​ថា៖ «ពួក​គេ​មាន​ភិន‌ភាគ​ដូច​លោក​ដែរ គឺ​ម្នាក់ៗ​ដូច​បុត្រ​ស្ដេច»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 លំដាប់​នោះ លោក​សួរ​សេបាស នឹង​សាល‌មូន៉ា​ថា ពួក​មនុស្ស​ដែល​ឯង​បាន​សំឡាប់​នៅ​តាបោរ​នោះ តើ​ជា​យ៉ាង​ណា គេ​ឆ្លើយ​ឡើង​ថា អ្នក​ទាំង​នោះ​ប្រហែល​ដូច​ជា​លោក​ដែរ គ្រប់​គ្នា​មាន​លំនាំ​ឫកពារ​ដូច​ជា​កូន​ស្តេច

សូមមើលជំពូក ចម្លង

អាល់គីតាប

18 បន្ទាប់​មក លោក​គេឌាន​សួរ​ទៅ​ស្តេច​សេបាស និង​ស្តេច​សាល់‌មូណា​ថា៖ «តើ​មនុស្ស​ដែល​ពួក​ឯង​បាន​សម្លាប់​នៅ​ភ្នំ​តាបោរ​នោះ មាន​ភិន​ភាគ​ដូច​ម្តេច?»។ គេ​ឆ្លើយ​ឡើង​ថា៖ «ពួក​គេ​មាន​ភិន​ភាគ​ដូច​អ្នក​ដែរ គឺ​ម្នាក់ៗ​ដូច​បុត្រ​ស្តេច»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 8:18
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​គេ​ថា៖ «តើ​បុរស​ដែល​មក​ជួប​នឹង​អ្នក​រាល់​គ្នា ហើយ​ពោល​ពាក្យ​ទាំង​នេះ មាន​រូប​រាង​យ៉ាង​ដូច​ម្ដេច?»


គ្រប់​គ្នា​ពោល​តែ​ពាក្យ​ភូត‌ភរ ដល់​អ្នក​ជិត​ខាង​របស់​ខ្លួន គេ​ពោល​ដោយ​បបូរ​មាត់​បញ្ចើចបញ្ចើ និង​ដោយ​មាន​ចិត្ត​ពីរ។


ព្រះ‌អង្គ​បាន​បង្កើត​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង ឯ​ភ្នំ​តាបោរ និង​ភ្នំ​ហ៊ើរម៉ូន សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ​ដោយ​អំណរ។


មាន​ទាំង​ខ្សែ​ក្រវាត់​នៅ​ចង្កេះ ហើយ​ក្បាល​ជួត​ដោយ​ឈ្នួល​មាន​រំភាយ​សំយុង​ចុះ គ្រប់​គ្នា​មាន​ភាព​មើល​ទៅ​ដូច​ជា​កូន​ស្តេច តាម​បែប​ពួក​ក្រុង​បាប៊ីឡូន ក្នុង​ស្រុក​ខាល់ដេ ជា​ស្រុក​កំណើត​របស់​គេ។


មនុស្ស​ទាំង​នោះ​ជា​ពួក​ដែល​ចេះ​តែ​រអ៊ូ‌រទាំ ហើយ​ត្អូញ‌ត្អែរ ដោយ​ដើរ​តាម​តែ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន មាត់របស់​គេ​ពោល​សុទ្ធ​តែ​ពាក្យ​អួត​យ៉ាង​សម្បើម ទាំង​បញ្ចើច​បញ្ចើ​មនុស្ស​ដើម្បី​ផល​ប្រយោជន៍។


កាល​ស៊ីសេរ៉ា​បាន​ឮ​ដំណឹង​ថា បារ៉ាក​ជា​កូន​អ័ប៊ី‌ណោម​បាន​ឡើង​ទៅ​ភ្នំ​តាបោរ


លោក​ស្រី​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បារ៉ាក ជា​កូន​របស់​អ័ប៊ី‌ណោម ពី​ស្រុក​កេដេស-ណែប‌ថា‌លី ហើយ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​បាន​បង្គាប់​លោក​ថា "ចូរទៅ​កេណ្ឌ​មនុស្ស​មួយ​ម៉ឺន​នាក់​ពី​ពួក​កូន​ចៅ​ណែប‌ថា‌លី និង​សាប់‌យូឡូន ហើយ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​តាបោរ​ទៅ។


លោក​បាន​រំលំ​ប៉ម​ក្រុង​ពេនួល ហើយ​សម្លាប់​ពួក​អ្នក​ក្រុង​នោះ​ទៀត​ផង។


លោក​ឆ្លើយ​តប​ថា៖ «គេ​ជា​បង​ប្អូន​ពោះ​មួយ​នឹង​ខ្ញុំ ដូច្នេះ ខ្ញុំ​ស្បថ​ចំពោះ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា ប្រសិន‌បើ​អ្នក​ទុក​ជីវិត​ឲ្យ​គេ​រស់​នៅ ខ្ញុំ​នឹង​មិន​សម្លាប់​អ្នក​ទេ»។


លោក​មាន​ប្រសាសន៍ទៅ​កាន់​ពួក​អ្នក​ក្រុង​ស៊ូកូថ​ថា៖ «សូម​ចែក​នំបុ័ង​ឲ្យ​មនុស្ស​ដែល​មក​តាម​ខ្ញុំ​នេះ​ផង ដ្បិត​គេ​អស់​កម្លាំង​ណាស់ ខ្ញុំ​កំពុង​តែ​ដេញ​តាម​សេបាស និង​សាលមូ‌ណា ជា​ស្តេច​សាសន៍​ម៉ាឌាន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម