លោកុប្បត្តិ 35:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកយ៉ាកុបថា៖ «ចូររៀបចំឡើងទៅឯបេត-អែល ហើយអាស្រ័យនៅទីនោះចុះ។ ត្រូវសង់អាសនាមួយថ្វាយព្រះដែលបានលេចមកឲ្យអ្នកឃើញ នៅពេលអ្នករត់ចេញពីអេសាវជាបងរបស់អ្នក»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល1 ព្រះមានបន្ទូលនឹងយ៉ាកុបថា៖ “ចូរក្រោកឡើងទៅបេត-អែល ហើយរស់នៅទីនោះ។ នៅទីនោះ ចូរសង់អាសនាមួយដល់ព្រះដែលលេចមកដល់អ្នក កាលអ្នកបានរត់គេចពីមុខអេសាវបងប្រុសរបស់អ្នក”។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ាកុបថា៖ «ចូរក្រោកឡើង! ចូរឡើងទៅក្រុងបេតអែល ហើយតាំងទីលំនៅ នៅកន្លែងនោះទៅ។ អ្នកត្រូវសង់អាសនៈមួយថ្វាយព្រះជាម្ចាស់ ដែលបានយាងមកឲ្យអ្នកឃើញ នៅពេលអ្នករត់គេចចេញពីអេសាវ ជាបងរបស់អ្នក»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 រួចមកព្រះទ្រង់មានបន្ទូលនឹងយ៉ាកុបថា ចូររៀបចំឡើងទៅឯបេត-អែល ហើយអាស្រ័យនៅទីនោះចុះ ត្រូវស្អាងអាសនា១ថ្វាយព្រះដែលបានលេចមកឯឯង ក្នុងកាលដែលឯងរត់ចេញពីអេសាវបងឯង សូមមើលជំពូកអាល់គីតាប1 អុលឡោះមានបន្ទូលមកកាន់យ៉ាកកូបថា៖ «ចូរក្រោកឡើង! ចូរឡើងទៅក្រុងបេតអែល ហើយតាំងទីលំនៅ នៅកន្លែងនោះទៅ។ អ្នកត្រូវសង់អាសនៈមួយជូនទ្រង់ដែលបានមកឲ្យអ្នកឃើញ នៅពេលអ្នករត់គេចចេញពីអេសាវ ជាបងរបស់អ្នក»។ សូមមើលជំពូក |