Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 19:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ចេញ​ពី​សារីឌ ព្រំ​ប្រទល់​នេះ​បត់​ទៅ​ខាង​កើត​ឆ្ពោះ​ទៅ​ទិស​ថ្ងៃ​រះ ដល់​ព្រំ​ប្រទល់​គីស្លូត-តា‌បោរ ហើយ​បន្ត​ទៅ​ដល់​ដាប្រាត រួច​ឡើង​ទៅ​ដល់​យ៉ាភា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ពី​សារីដ ព្រំ‌ប្រទល់​នេះ​បត់​ទៅ​ទិស​ខាង​កើត ដល់​ព្រំ‌ប្រទល់​ស្រុក​គីស្លូត-‌តា‌បោរ បន្ត​ទៅ​ដល់​ដាប្រាត ហើយ​ឡើង​ទៅ​យ៉ាភា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ហើយ​ត្រង់​សារីឌ​ក៏​បត់​ទៅ​ឯ​ខាង​កើត​ដល់​ព្រំ​គីស្លូត-តា‌បោរ រួច​ក៏​ចេញ​មក​ត្រង់​ដាប្រាត​ឡើង​ទៅ​ដល់​យ៉ាភា

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ពី​សារីត ព្រំ​ប្រទល់​នេះ​បត់​ទៅ​ទិស​ខាង​កើត ដល់​ព្រំ​ប្រទល់​ស្រុក​គីស្លូត-តា‌បោរ បន្ត​ទៅ​ដល់​ដាប្រាត ហើយ​ឡើង​ទៅ​យ៉ាភា។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 19:12
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ ក៏​ឲ្យ​ក្រុង​កេដេស និង​វាលស្មៅ​នៅ​ជុំ‌វិញ ក្រុង​ដាប្រាត និង​វាលស្មៅ​នៅ​ជុំ‌វិញ


ព្រះ‌អង្គ​បាន​បង្កើត​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង ឯ​ភ្នំ​តាបោរ និង​ភ្នំ​ហ៊ើរម៉ូន សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ​ដោយ​អំណរ។


ព្រំប្រទល់របស់​គេ​ឡើង​ទៅ​ទិស​ខាង​លិច រហូត​ដល់​ម៉ារ៉ា‌ឡា ហើយ​ទៅ​ដល់​ដាបា‌សែត រួច​ទៅ​ដល់​ស្ទឹង​ដែល​នៅ​ខាង​កើត​យ៉ុកនាម។


ចេញ​ពី​ទី​នោះ​បន្ត​ទៅ​ខាង​កើត ឆ្ពោះ​ទៅ​ទិស​ថ្ងៃ​រះ ទៅ​ដល់​គីតា-ហេ‌ភើរ និង​អ៊ីតា-កាស៊ីន ហើយ​ទៅ​ដល់​រីម៉ូន រួច​បត់​ទៅ​នេយ៉ា


ព្រំ​ប្រទល់​ជាប់​នឹង​ក្រុង​តាបោរ សាហា‌ស៊ីម៉ា បេត-សេមែស ហើយ​ព្រំ​ប្រទល់​នេះ​ទៅ​ផុត​ត្រឹម​ទន្លេ​យ័រដាន់។ ទាំង​អស់​មាន​ដប់​ប្រាំ​មួយ​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។


ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ គេ​ឲ្យ​ក្រុង​គីសយ៉ូន និង​វាល​ស្មៅ​ជុំ‌វិញ ក្រុង​ដាប្រាត និង​វាល​ស្មៅ​ជុំ‌វិញ


កាល​ស៊ីសេរ៉ា​បាន​ឮ​ដំណឹង​ថា បារ៉ាក​ជា​កូន​អ័ប៊ី‌ណោម​បាន​ឡើង​ទៅ​ភ្នំ​តាបោរ


លោក​ស្រី​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បារ៉ាក ជា​កូន​របស់​អ័ប៊ី‌ណោម ពី​ស្រុក​កេដេស-ណែប‌ថា‌លី ហើយ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​បាន​បង្គាប់​លោក​ថា "ចូរទៅ​កេណ្ឌ​មនុស្ស​មួយ​ម៉ឺន​នាក់​ពី​ពួក​កូន​ចៅ​ណែប‌ថា‌លី និង​សាប់‌យូឡូន ហើយ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​តាបោរ​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម