Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 28:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ឯ​ថ្ម​ដែល​ខ្ញុំ​បានដាក់​បញ្ឈរ​ទុក​ជា​បង្គោល​នេះ នឹង​បាន​ជា​ព្រះ​ដំណាក់​របស់​ព្រះ។ អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់​ដល់​ព្រះ‌អង្គ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 រីឯ​ថ្ម​នេះ​ដែល​ទូលបង្គំ​បាន​បញ្ឈរ​ជា​បង្គោល នឹង​បានជា​ដំណាក់​របស់​ព្រះ ហើយ​អ្វីៗ​ទាំងអស់​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ទូលបង្គំ​នឹង​ថ្វាយ​មួយភាគដប់​ដល់​ព្រះអង្គ”៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ដុំ​ថ្ម​ដែល​ខ្ញុំ​លើក​បញ្ឈរ​ឡើង​នេះ ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់! អ្វីៗ​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ទូលបង្គំ​នឹង​យក​មួយ​ភាគ​ដប់​ថ្វាយ​ព្រះអង្គ​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ឯ​ថ្ម​ដែល​ទូលបង្គំ​បាន​បញ្ឈរ​ទុក​ជា​បង្គោល​នេះ នោះ​នឹង​បាន​ជា​ដំណាក់​នៃ​ព្រះ ហើយ​ទូលបង្គំ​នឹង​ថ្វាយ​ទ្រង់​១​ភាគ​ក្នុង​១០ ពី​គ្រប់​ទាំង​របស់​ដែល​ទ្រង់​ប្រទាន​មក​ទូលបង្គំ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ដុំ​ថ្ម​ដែល​ខ្ញុំ​លើក​បញ្ឈរ​ឡើង​នេះ ជា​ដំណាក់​របស់​អុលឡោះ​! អ្វីៗ​ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ ខ្ញុំ​នឹង​យក​មួយ​ភាគ​ដប់​ជូន​ទ្រង់​វិញ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 28:22
13 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ចេញ​ពី​ទី​នោះ ទៅ​ឯ​ភ្នំ​នៅ​ខាង​កើត​បេត-អែល រួច​ក៏​បោះ​ជំរំ​នៅ​ចន្លោះ​បេត-អែល ដែល​នៅ​ខាង​លិច និងក្រុង​អៃយ​ដែល​នៅ​ខាង​កើត។ លោក​សង់​អាស‌នា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។


សូម​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រកប​ដោយ​ព្រះ​ពរ ជា​ព្រះ​ដែល​បាន​ប្រគល់​ខ្មាំង​សត្រូវ មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក»។ រួច​លោក​អាប់​រ៉ាម​ក៏​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់ ពី​គ្រប់​របស់​ទាំង​អស់​ដល់​ព្រះ‌បាទ​ម៉ិលគី‌ស្សាដែក។


លោក​អ័ប្រា‌ហាំ បាន​ដាំ​ដើម​ឈើ​មួយ​ដើម​នៅ​បៀរ-សេបា ហើយ​នៅ​ទី​នោះ លោក​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​អស់​កល្ប​ជា‌និច្ច ។


លោក​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ពោល​ថា៖ «កន្លែង​នេះ​គួរ​ឲ្យ​ស្ញែង‌ខ្លាច​ណាស់! ទី​នេះ​មិន​មែន​ជា​អ្វី​ទេ គឺ​ជា​ព្រះ​ដំណាក់​របស់​ព្រះ ហើយ​ជា​ទ្វារ​ស្ថាន‌សួគ៌​ពិតមែន»។


លោក​បាន​សង់​អាស‌នា​មួយ​នៅ​ទី​នោះ ដាក់​ឈ្មោះ​ថា «អែល-អែឡូហេ-អ៊ីស្រា‌អែល »។


ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ាកុប​ថា៖ «ចូរ​រៀបចំ​ឡើង​ទៅ​ឯ​បេត-អែល ហើយ​អាស្រ័យ​នៅ​ទី​នោះ​ចុះ។ ត្រូវ​សង់​អាស‌នា​មួយ​ថ្វាយ​ព្រះ​ដែល​បាន​លេច​មក​ឲ្យ​អ្នក​ឃើញ នៅ​ពេល​អ្នក​រត់​ចេញ​ពី​អេសាវ​ជា​បង​របស់​អ្នក»។


លោក​បាន​សង់​អាស‌នា​មួយ​នៅ​ទី​នោះ ហើយ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា "អែល-បេត-អែល" ព្រោះ​នៅ​ទី​នោះ​ហើយ​ដែល​ព្រះ‌ទ្រង់​បាន​លេច​មក​ឲ្យ​លោក​ឃើញ នៅ​ពេល​លោក​រត់​គេច​ចេញ​ពី​បង​របស់​លោក។


លុះ​ដល់​រដូវ​ចម្រូត អ្នក​រាល់​គ្នា​ត្រូវ​យក​មួយ​ភាគ​ក្នុង​ប្រាំ មក​ថ្វាយ​ផារ៉ោន ហើយ​បួន​ភាគ​សម្រាប់​អ្នក​រាល់​គ្នា គឺ​ជា​ពូជសម្រាប់​សាប​ព្រោះ ជា​អាហារ​សម្រាប់​អ្នក​រាល់​គ្នា សម្រាប់​ក្រុម​គ្រួសារ​អ្នក​រាល់​គ្នា និង​ជា​អាហារ​សម្រាប់​កូន​តូចៗរបស់​អ្នក​រាល់​គ្នា»។


លោក​យ៉ូសែប​ក៏​តាំង​សេចក្ដី​នោះពី​ដំណើរ​ស្រុក​អេស៊ីព្ទ ទុក​ជា​ច្បាប់​រហូត​ដល់​សព្វ‌ថ្ងៃ​នេះ​ថា ត្រូវ​ថ្វាយ​មួយ​ភាគ​ក្នុង​ប្រាំ​ទៅ​ផារ៉ោន មាន​តែ​ដី​របស់​ពួក​សង្ឃ​ប៉ុណ្ណោះ ដែល​មិន​បាន​ទៅ​ជា​របស់​ផារ៉ោន។


ចូរ​យក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​ទាំង​អស់​មក​ដាក់​ក្នុង​ឃ្លាំង​ចុះ ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ​នៅ​ក្នុង​ដំណាក់របស់​យើង ហើយ​ល្បង‌ល​យើង​ឥឡូវ បើយើង​មិន​បើក​ទ្វារ​ស្ថាន‌សួគ៌ ដើម្បី​ចាក់​ព្រះ‌ពរ​មក​លើ​អ្នក ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម