ពេលពួកយូដាមកដល់ប៉មចាំយាម នៅត្រង់ទីរហោស្ថាន គេមើលទៅពួកធំនោះ ឃើញសុទ្ធតែខ្មោចដេករដូកនៅដី គ្មានអ្នកណាមួយបានរួចជីវិតឡើយ។
អេសាយ 21:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចស្រែកមកដូចជាអ្នកចាំយាម ថា៖ «លោកម្ចាស់អើយ នៅវេលាថ្ងៃ ខ្ញុំឈរនៅលើប៉មជានិច្ច ហើយក៏នៅត្រង់ទីចាំយាមរបស់ខ្ញុំរាល់តែយប់ដែរ។ ព្រះគម្ពីរខ្មែរសាកល រួចអ្នកយាមស្រែកថា៖ “លោកម្ចាស់នៃខ្ញុំអើយ ពេលថ្ងៃខ្ញុំឈរនៅលើប៉មជានិច្ច ហើយរៀងរាល់យប់ខ្ញុំប្រចាំការនៅទីចាំយាមរបស់ខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលឃ្លាំមើលនោះត្រូវស្រែកឡើងថា: «លោកម្ចាស់ ខ្ញុំប្របាទនៅចាំយាមក្នុងប៉មនេះ ពេញមួយថ្ងៃ ខ្ញុំប្របាទស្ថិតនៅកន្លែងយាមនេះ អស់មួយយប់» ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចស្រែកមកដូចសិង្ហថា លោកម្ចាស់អើយ នៅវេលាថ្ងៃខ្ញុំឈរនៅលើប៉មជានិច្ច ហើយក៏នៅត្រង់ទីចាំយាមរបស់ខ្ញុំរាល់តែយប់ដែរ អាល់គីតាប អ្នកដែលឃ្លាំមើលនោះត្រូវស្រែកឡើងថា: «លោកម្ចាស់ ខ្ញុំនៅចាំយាមក្នុងប៉មនេះ ពេញមួយថ្ងៃ ខ្ញុំស្ថិតនៅកន្លែងយាមនេះ អស់មួយយប់» |
ពេលពួកយូដាមកដល់ប៉មចាំយាម នៅត្រង់ទីរហោស្ថាន គេមើលទៅពួកធំនោះ ឃើញសុទ្ធតែខ្មោចដេករដូកនៅដី គ្មានអ្នកណាមួយបានរួចជីវិតឡើយ។
ប្រសិនបើព្រះយេហូវ៉ាមិនសង់ផ្ទះទេ អស់អ្នកដែលសង់នឹងធ្វើការជាឥតប្រយោជន៍។ ប្រសិនបើព្រះយេហូវ៉ាមិនថែរក្សាទីក្រុងទេ អ្នកយាមល្បាតនឹងខំប្រឹងយាម ជាឥតប្រយោជន៍។
ពេលទូលបង្គំនឹកដល់ព្រះអង្គនៅក្នុងដំណេក ហើយសញ្ជឹងគិតពីព្រះអង្គ នៅវេលាយាមយប់
សូរសន្ធឹករបស់ពួកនោះ នឹងដូចជាសូរគ្រហឹមរបស់មេសិង្ហ គេនឹងគ្រហឹមដូចជាកូនសិង្ហ គេនឹងគ្រហឹម ហើយចាប់រំពាយកទៅ ឥតមានអ្នកណាជួយឲ្យរួចបានឡើយ។
ពួកយាមល្បាតរបស់អ៊ីស្រាអែលសុទ្ធតែខ្វាក់ភ្នែក គេគ្រប់គ្នាគ្មានតម្រិះ គេសុទ្ធតែជាឆ្កែគ មិនចេះព្រុស គេតែងតែស្រមើស្រមៃ គេចេះតែដេក ហើយចូលចិត្តងោកងុយ។
ឱក្រុងយេរូសាឡិមអើយ យើងបានដាក់ពួកយាមល្បាតនៅលើកំផែងឯងហើយ គេនឹងមិននៅមាត់ស្ងៀម ទោះយប់ ឬថ្ងៃ អ្នករាល់គ្នាដែលជាអ្នករំឭកព្រះយេហូវ៉ាអើយ កុំនៅស្ងៀមឡើយ
ព្រះអង្គបានចេញពីទីលំនៅរបស់ព្រះអង្គ ដូចជាសិង្ហ ដ្បិតស្រុករបស់គេក្លាយជាទីស្ងាត់ជ្រងំ ដោយព្រោះសេចក្ដីច្រឡោតនៃពួកជិះជាន់ និងសេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គ។
មានសត្វសិង្ហមួយបានឡើងចេញពីព្រៃស្តុករបស់វាមក ជាមេបំផ្លាញនគរផ្សេងៗ វាកំពុងតែមកតាមផ្លូវ វាបានចេញពីកន្លែងរបស់វាមកហើយ ដើម្បីនឹងបំផ្លាញស្រុកអ្នក ហើយឲ្យទីក្រុងទាំងប៉ុន្មានរបស់អ្នក ត្រូវបែកបាក់ ចោលឥតមានអ្នកណានៅ។
មើល៍ នឹងមានមនុស្សឡើងមកទាស់នឹងទីលំនៅមាំមួននោះ ដូចជាសិង្ហដែលឡើងពីទីជំនន់នៃទន្លេយ័រដាន់ ដ្បិតយើងនឹងធ្វើឲ្យគេរត់ពីទីនោះទៅភ្លាម រួចអ្នកដែលបានរើសតាំងឡើង នោះយើងនឹងតម្រូវឲ្យគ្រប់គ្រងលើទីនោះវិញ ដ្បិតតើមានអ្នកណាដូចយើង? តើអ្នកណានឹងដាក់កំណត់ឲ្យយើងបាន? តើមានគង្វាលណាដែលនឹងអាចឈរនៅមុខយើងបាន?»។
មើល៍! ខ្មាំងសត្រូវនឹងឡើងមកទាស់នឹងទីលំនៅមាំមួន ដូចជាសិង្ហដែលឡើងមកពីទីជំនន់នៃទន្លេយ័រដាន់ ដ្បិតយើងនឹងធ្វើឲ្យពួកក្រុងបាប៊ីឡូនរត់ចេញភ្លាម រួចអ្នកណាដែលបានរើសតាំង នោះយើងនឹងតាំងឲ្យគ្រប់គ្រងវិញ តើអ្នកណាដូចយើង? តើអ្នកណានឹងដាក់កំណត់ឲ្យយើងបាន? តើមានគង្វាលណាដែលអាចនឹងឈរនៅចំពោះយើងបាន?
ចូរដឹងខ្លួន ហើយចាំយាមចុះ ដ្បិតអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីរកអ្នកណាម្នាក់ដែលវាអាចនឹងត្របាក់លេបបាន។