Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 21:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 រួច​ស្រែក​មក​ដូច​សិង្ហ​ថា លោក​ម្ចាស់​អើយ នៅ​វេលា​ថ្ងៃខ្ញុំ​ឈរ​នៅ​លើ​ប៉ម​ជានិច្ច ហើយ​ក៏​នៅ​ត្រង់​ទី​ចាំ​យាម​របស់​ខ្ញុំ​រាល់​តែ​យប់​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 រួច​អ្នកយាម​ស្រែកថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ ពេលថ្ងៃ​ខ្ញុំ​ឈរ​នៅលើ​ប៉ម​ជានិច្ច ហើយ​រៀងរាល់​យប់​ខ្ញុំ​ប្រចាំការ​នៅ​ទីចាំយាម​របស់ខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 រួច​ស្រែក​មក​ដូច​ជា​អ្នក​ចាំ​យាម ថា៖ «លោក​ម្ចាស់​អើយ នៅ​វេលា​ថ្ងៃ ខ្ញុំ​ឈរ​នៅ​លើ​ប៉ម​ជា‌និច្ច ហើយ​ក៏​នៅ​ត្រង់​ទី​ចាំ​យាម​របស់​ខ្ញុំ​រាល់​តែ​យប់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 អ្នក​ដែល​ឃ្លាំ​មើល​នោះ​ត្រូវ​ស្រែក​ឡើង​ថា: «លោក​ម្ចាស់ ខ្ញុំ​ប្របាទ​នៅ​ចាំ​យាម​ក្នុង​ប៉ម​នេះ ពេញ​មួយ​ថ្ងៃ ខ្ញុំ​ប្របាទ​ស្ថិត​នៅ​កន្លែង​យាម​នេះ អស់​មួយ​យប់»

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អ្នក​ដែល​ឃ្លាំ​មើល​នោះ​ត្រូវ​ស្រែក​ឡើង​ថា: «លោក​ម្ចាស់ ខ្ញុំ​នៅ​ចាំ​យាម​ក្នុង​ប៉ម​នេះ ពេញ​មួយ​ថ្ងៃ ខ្ញុំ​ស្ថិត​នៅ​កន្លែង​យាម​នេះ អស់​មួយ​យប់»

សូមមើលជំពូក ចម្លង




អេសាយ 21:8
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ កាល​ពួក​យូដា​មក​ដល់​ប៉ម​ចាំ​យាម នៅ​ត្រង់​ទី​រហោ‌ស្ថាន នោះ​គេ​ក្រឡេក​មើល​ទៅ​ពួក​ធំ​នោះ ក៏​ឃើញ​គេ​សុទ្ធ​តែ​ជា​ខ្មោច​ដេក‌រដូក​នៅ​ដី គ្មាន​អ្នក​ណា​មួយ​បាន​រួច​ជីវិត​ឡើយ


បើ​គ្មាន​ព្រះ‌យេហូវ៉ា​សង់​ផ្ទះ​ឡើង នោះ​ពួក​ជាង​ដែល​សង់ គេ​ធ្វើ​ការ​ជា​ឥត​ប្រយោជន៍​ទេ បើ​គ្មាន​ព្រះ‌យេហូវ៉ា​ថែ​រក្សា​ទី​ក្រុង នោះ​ពួក​យាម​ល្បាត​គេ​ចាំ​យាម​ជា​ឥត​ប្រយោជន៍​ដែរ


ដោយ​ទូលបង្គំ​នឹក​ដល់​ទ្រង់ នៅ​លើ​ដំណេក ហើយ​រំពឹង​គិត​ពី​ទ្រង់ នៅ​អស់​ទាំង​យាម​យប់


សូរ​សន្ធឹក​របស់​ពួក​នោះ​នឹង​បាន​ដូច​ជា​សូរ​គ្រហឹម​របស់​មេ​សិង្ហ គេ​នឹង​គ្រហឹម​ដូច​ជា​កូន​សិង្ហ អើ គេ​នឹង​គ្រហឹម ហើយ​ចាប់​រំពា​យក​ទៅ ឥត​មាន​អ្នក​ណា​ជួយ​ឲ្យ​រួច​បាន​ឡើយ


ពួក​យាម​ល្បាត​របស់​គេ សុទ្ធ​តែ​ខ្វាក់​ភ្នែក គេ​គ្មាន​ដំរិះ​គ្រប់​គ្នា គេ​សុទ្ធ​តែ​ជា​ឆ្កែ​គ ព្រុស​មិន​កើត គេ​តែង‌តែ​ស្រមៃ​ឃើញ គេ​ចេះ​តែ​ដេក ហើយ​ចូល​ចិត្ត​តែ​លក់​ទៅ


ឱ​ក្រុង​យេរូ‌សាឡិម​អើយ អញ​បាន​ដាក់​ពួក​យាម​ល្បាត​នៅ​លើ​កំផែង​ឯង​ហើយ គេ​នឹង​មិន​នៅ​មាត់​ស្ងៀម ទោះ​យប់ឬ​ថ្ងៃ​ផង ឯង​រាល់​គ្នា​ដែល​ជា​អ្នក​រំឭក​ព្រះ‌យេហូវ៉ា​អើយ កុំ​ឲ្យ​នៅ​ស្ងៀម​ឡើយ


ទ្រង់​បាន​ចេញ​ពី​ទី​លំនៅ​របស់​ទ្រង់ ដូច​ជា​សិង្ហ ដ្បិត​ស្រុក​របស់​គេ បាន​ត្រឡប់​ជា​ស្ងាត់‌ជ្រងំ ដោយ​ព្រោះ​សេចក្ដី​ច្រឡោត​នៃ​ពួក​រឹប​ជាន់ នឹង​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​នៃ​ទ្រង់។


មាន​សត្វ​សិង្ហ​១​បាន​ឡើង​ចេញ​ពី​ព្រៃ​ស្តុក​របស់​វា​មក ជា​មេ​បំផ្លាញ​នគរ​ផ្សេងៗ វា​កំពុង​តែ​មក​តាម​ផ្លូវ វា​បាន​ចេញ​ពី​កន្លែង​របស់​វា​មក​ហើយ ដើម្បី​នឹង​បំផ្លាញ​ស្រុក​ឯង ហើយ​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង ត្រូវ​បែក​បាក់​ចោល ឥត​មាន​អ្នក​ណា​នៅ


មើល នឹង​មាន​មនុស្ស​ឡើង​មក​ទាស់​នឹង​ទី​លំនៅ​មាំ‌មួន​នោះ ដូច​ជា​សិង្ហ​ដែល​ឡើង​ពី​ទី​ជំនន់​នៃ​ទន្លេ​យ័រដាន់ ដ្បិត​អញ​នឹង​ធ្វើ​ឲ្យ​គេ​រត់​ពី​ទី​នោះ​ទៅ​ភ្លាម រួច​អ្នក​ដែល​បាន​រើស​តាំង​ឡើង នោះ​អញ​នឹង​ដំរូវ​ឲ្យ​គ្រប់‌គ្រង​លើ​ទី​នោះ​វិញ ដ្បិត​តើ​មាន​អ្នក​ឯ​ណា​ឲ្យ​ដូច​អញ តើ​អ្នក​ណា​នឹង​ដាក់​កំណត់​ឲ្យ​អញ​បាន តើ​មាន​អ្នក​គង្វាល​ណា​ដែល​នឹង​អាច​ឈរ​នៅ​មុខ​អញ​បាន


មើល ខ្មាំង​សត្រូវ​នឹង​ឡើង​មក​ទាស់​នឹង​ទី​លំនៅ​មាំ‌មួន ដូច​ជា​សិង្ហ​ដែល​ឡើង​មក​ពី​ទី​ជំនន់​នៃ​ទន្លេ​យ័រដាន់ ដ្បិត​អញ​នឹង​ធ្វើ​ឲ្យ​ពួក​ក្រុង​បាប៊ីឡូន​រត់​ចេញ​ភ្លាម រួច​អ្នក​ណា​ដែល​បាន​រើស​តាំង នោះ​អញ​នឹង​តាំង​ឲ្យ​គ្រប់‌គ្រង​វិញ តើ​អ្នក​ណា​ដូច​អញ តើ​អ្នក​ណា​នឹង​ដាក់​កំណត់​ឲ្យ​អញ​បាន តើ​មាន​អ្នក​គង្វាល​ណា ដែល​អាច​នឹង​ឈរ​នៅ​ចំពោះ​អញ​បាន


ចូរ​ឲ្យ​ដឹង​ខ្លួន ហើយ​ចាំ​យាម​ចុះ ព្រោះ​អារក្ស ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​នឹង​រក​អ្នក​ណា​ដែល​វា​នឹង​ត្របាក់​លេប​បាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម