ឯថ្មដែលខ្ញុំបានដាក់បញ្ឈរទុកជាបង្គោលនេះ នឹងបានជាព្រះដំណាក់របស់ព្រះ។ អ្វីៗទាំងអស់ដែលព្រះអង្គប្រទានមកទូលបង្គំ នោះទូលបង្គំនឹងថ្វាយមួយភាគក្នុងដប់ដល់ព្រះអង្គ»។
សុភាសិត 3:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរថ្វាយកិត្តិនាមដល់ព្រះយេហូវ៉ា ដោយទ្រព្យសម្បត្តិ និងផលដំបូងពីសេចក្ដីចម្រើនរបស់ឯង ទាំងអម្បាលម៉ានចុះ ព្រះគម្ពីរខ្មែរសាកល ចូរលើកតម្កើងសិរីរុងរឿងដល់ព្រះយេហូវ៉ាដោយទ្រព្យសម្បត្តិ និងដោយផលដំបូងនៃអស់ទាំងផលរបស់អ្នកចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរយកផលដំបូងនៃទ្រព្យសម្បត្តិដែលកូនរកបាន មកថ្វាយព្រះអម្ចាស់ ដើម្បីសម្តែងការគោរពចំពោះព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរថ្វាយកិត្តិនាមដល់ព្រះយេហូវ៉ា ដោយទ្រព្យសម្បត្តិ ហើយនឹងផលដំបូង ពីសេចក្ដីចំរើនរបស់ឯងទាំងអំបាលម៉ានចុះ អាល់គីតាប ចូរយកផលដំបូងនៃទ្រព្យសម្បត្តិដែលកូនរកបាន មកជូនអុលឡោះតាអាឡា ដើម្បីសំដែងការគោរពចំពោះទ្រង់។ |
ឯថ្មដែលខ្ញុំបានដាក់បញ្ឈរទុកជាបង្គោលនេះ នឹងបានជាព្រះដំណាក់របស់ព្រះ។ អ្វីៗទាំងអស់ដែលព្រះអង្គប្រទានមកទូលបង្គំ នោះទូលបង្គំនឹងថ្វាយមួយភាគក្នុងដប់ដល់ព្រះអង្គ»។
សម្ដេចសង្ឃអ័សារា ដែលជាវង្សសាដុក លោកទូលថា៖ «ចាប់តាំងពីគេនាំយកតង្វាយមកក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា យើងខ្ញុំបានទទួលទានឆ្អែត ហើយនៅមានសល់ជាបរិបូរផង ដ្បិតព្រះយេហូវ៉ាបានប្រទានពរដល់ប្រជារាស្ត្រព្រះអង្គ ដូច្នេះហើយបានជាយើងនៅសល់គំនរធំយ៉ាងនេះ»។
គ្រប់កិច្ចការដែលទ្រង់ចាប់ផ្ដើមធ្វើសម្រាប់ការងារក្នុងព្រះដំណាក់របស់ព្រះ និងខាងក្រឹត្យវិន័យ ហើយបញ្ញត្តិទាំងប៉ុន្មានផង ដើម្បីស្វែងរកតាមព្រះ ទ្រង់ក៏បានធ្វើដោយអស់ពីព្រះហឫទ័យ ហើយបានចម្រើនដែរ។
សូមឲ្យជង្រុករបស់យើងបានពេញ ដោយស្បៀងអាហារគ្រប់មុខ សូមឲ្យហ្វូងចៀមរបស់យើង កើតកូនទាំងពាន់ទាំងម៉ឺន ចម្រើនឡើងនៅតាមវាលស្មៅ
មិនត្រូវបង្អង់នឹងថ្វាយភោគផលដំបូងពីស្រែចម្ការ និងពីប្រេងអូលីវរបស់អ្នកមកយើងឡើយ ឯកូនប្រុសច្បងរបស់អ្នកក៏ត្រូវប្រគល់មកយើងដែរ។
ត្រូវធ្វើបុណ្យចម្រូត គឺនៅពេលអ្នកចាប់ផ្ដើមច្រូតកាត់ផលដំបូងពីការនឿយហត់របស់អ្នក ពីការដែលអ្នកសាបព្រោះនៅស្រែចម្ការ។ ចុងឆ្នាំ ត្រូវធ្វើបុណ្យប្រមូលផល គឺនៅពេលអ្នកប្រមូលផលពីការនឿយហត់របស់អ្នកពីស្រែចម្ការរួចរាល់អស់។
ឯចំណែកមុនបង្អស់នៃផលដំបូងដែលកើតពីដីរបស់អ្នក ត្រូវយកមកក្នុងដំណាក់របស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ។
ផលដំបូងបង្អស់ដែលកើតពីដីរបស់អ្នក នោះត្រូវយកមកក្នុងដំណាក់របស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។ អ្នកមិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ»។
មនុស្សដែលមានចិត្តសទ្ធានឹងបានបរិបូរ ហើយអ្នកណាដែលស្រោចទឹកដល់គេ នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ។
អ្នកណាដែលសង្កត់សង្កិនមនុស្សក្រីក្រ នោះឈ្មោះថាប្រកួតនឹងព្រះដែលបង្កើតខ្លួនមក តែអ្នកណាដែលមេត្តាដល់មនុស្សកម្សត់ទុគ៌ត នោះជាអ្នកលើកតម្កើងព្រះអង្គវិញ។
អ្នកមិនបាននាំយកចៀមរបស់អ្នក មកថ្វាយជាតង្វាយដុតដល់យើង ក៏មិនបានលើកមុខយើង ដោយយញ្ញបូជារបស់អ្នកដែរ យើងមិនបានបង្ខំអ្នកដោយព្រោះតង្វាយ ឬឲ្យអ្នកនឿយហត់ដោយដុតកំញានឡើយ។
ដល់ឆ្នាំទីប្រាំ នោះអាចបរិភោគបាន នេះដើម្បីឲ្យដើមឈើទាំងនោះបានចម្រើនផលផ្លែឲ្យអ្នករាល់គ្នា យើងជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា។
ត្រូវយកម្សៅដែលលាយមុនដំបូង មកធ្វើជានំមួយសម្រាប់ជាតង្វាយ គឺអ្នកត្រូវឲ្យថ្វាយតង្វាយនោះ ដូចជាអ្នកថ្វាយមួយចំណែកពីលានស្រូវដែរ។
គឺរាល់ថ្ងៃទីមួយក្នុងសប្ដាហ៍ ចូរអ្នករាល់គ្នាសន្សំទុកដោយឡែករៀងខ្លួន តាមអ្វីៗដែលព្រះបានចម្រើនឲ្យ កុំចាំពេលខ្ញុំមកដល់ ទើបរៃអង្គាសនោះឡើយ។
ដូច្នេះ ពួកលេវីដែលគ្មានចំណែក គ្មានមត៌កជាមួយអ្នក និងពួកអ្នកប្រទេសក្រៅ ព្រមទាំងកូនកំព្រា និងស្ត្រីមេម៉ាយដែលនៅក្នុងក្រុងជាមួយអ្នក នឹងនាំគ្នាមកបរិភោគឆ្អែតស្កប់ស្កល់ ដើម្បីឲ្យព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានពរឲ្យអ្នក ក្នុងគ្រប់ទាំងកិច្ចការដែលអ្នកដាក់ដៃធ្វើ»។