ដ្បិតព្រះយេហូវ៉ាស្គាល់ផ្លូវរបស់មនុស្សសុចរិត តែផ្លូវរបស់មនុស្សអាក្រក់នឹងវិនាសអន្តរាយ។
សុភាសិត 15:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផ្លូវប្រព្រឹត្តរបស់មនុស្សអាក្រក់ ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែព្រះអង្គស្រឡាញ់ចំពោះអ្នកណា ដែលដើរតាមសេចក្ដីសុចរិតវិញ។ ព្រះគម្ពីរខ្មែរសាកល ផ្លូវរបស់មនុស្សអាក្រក់ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ប៉ុន្តែព្រះអង្គទ្រង់ស្រឡាញ់អ្នកដែលដេញតាមសេចក្ដីសុចរិតយុត្តិធម៌។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងផ្លូវរបស់មនុស្សអាក្រក់ទេ តែព្រះអង្គស្រឡាញ់អ្នកដែលស្វែងរកសេចក្ដីសុចរិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផ្លូវប្រព្រឹត្តរបស់មនុស្សអាក្រក់ ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែទ្រង់ស្រឡាញ់ចំពោះអ្នកណាដែលដើរតាមសេចក្ដីសុចរិតវិញ។ អាល់គីតាប អុលឡោះតាអាឡាមិនពេញចិត្តនឹងផ្លូវរបស់មនុស្សអាក្រក់ទេ តែទ្រង់ស្រឡាញ់អ្នកដែលស្វែងរកសេចក្ដីសុចរិត។ |
ដ្បិតព្រះយេហូវ៉ាស្គាល់ផ្លូវរបស់មនុស្សសុចរិត តែផ្លូវរបស់មនុស្សអាក្រក់នឹងវិនាសអន្តរាយ។
ដ្បិតព្រះយេហូវ៉ាសុចរិត ព្រះអង្គស្រឡាញ់អំពើសុចរិត មនុស្សទៀងត្រង់នឹងបានឃើញ ព្រះភក្ត្រព្រះអង្គ។
សូមទតមើល ប្រសិនបើមានអំពើអាក្រក់ណា នៅក្នុងទូលបង្គំ ហើយនាំទូលបង្គំ តាមផ្លូវដ៏នៅអស់កល្បជានិច្ចផង។
មនុស្សព្រហើនមិនអាចឈរ នៅចំពោះព្រះនេត្រព្រះអង្គបានទេ ព្រះអង្គស្អប់អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។
មានសេចក្ដីផ្ចាញ់ផ្ចាលយ៉ាងសហ័ស បម្រុងទុកសម្រាប់អ្នកណា ដែលបោះបង់ចេញពីផ្លូវ ហើយអ្នកណាដែលស្អប់សេចក្ដីបន្ទោស នោះនឹងត្រូវស្លាប់។
អ្នកណាដែលដេញតាមសេចក្ដីសុចរិត និងសេចក្ដីសប្បុរស អ្នកនោះនឹងរកបានជីវិត សេចក្ដីសុចរិត និងកិត្តិយស។
ឫកខ្ពស់ និងចិត្តអំនួត គឺជាចង្កៀងជារបស់មនុស្សអាក្រក់ នោះហៅថាជាអំពើបាបទាំងអស់។
ផ្លូវរបស់មនុស្សណាដែលផ្ទុកដោយ ទោសច្រើន នោះជាផ្លូវវៀចណាស់ តែចំណែកមនុស្សសុចរិតវិញ ការដែលគេប្រព្រឹត្តសុទ្ធតែទៀងត្រង់។
ឯផ្លូវរបស់មនុស្សអាក្រក់ នោះធៀបដូចជាសេចក្ដីងងឹតវិញ គេមិនដឹងថាចំពប់នឹងអ្វីទេ។
ឯការកោតខ្លាចដល់ព្រះយេហូវ៉ា នោះឈ្មោះថា ស្អប់ដល់ការអាក្រក់ ចំណែកការលើកខ្លួន ប្រកាន់ខ្លួន ប្រព្រឹត្តអាក្រក់ និងមាត់ពោលពាក្យវៀច នោះយើងក៏ស្អប់ណាស់
សេចក្ដីទៀងត្រង់ជាផ្លូវនៃមនុស្សសុចរិត គឺព្រះអង្គ ឱព្រះដ៏ទៀងត្រង់អើយ ព្រះអង្គពិនិត្យពិចារណាអស់ទាំងផ្លូវច្រករបស់មនុស្សសុចរិត។
ឱអ្នករាល់គ្នាដែលខំដេញតាមសេចក្ដីសុចរិត ហើយស្វែងរកព្រះយេហូវ៉ាអើយ ចូរស្តាប់តាមយើងចុះ ចូរមើលចំទៅឯថ្មដា ជាទីដែលបានដាប់អ្នករាល់គ្នាចេញមក ហើយលុងជារណ្តៅដែលជាកន្លែង បានជីកយកអ្នកឡើងមកនោះ
អ្នករាល់គ្នាដែលស្គាល់សេចក្ដីសុចរិត ជាជនជាតិដែលមានច្បាប់របស់យើងនៅក្នុងចិត្តអើយ ចូរស្ដាប់តាមយើងចុះ កុំខ្លាចសេចក្ដីត្មះតិះដៀលរបស់មនុស្សឡើយ ក៏កុំឲ្យស្រយុតចិត្តដោយពាក្យបង្កាច់របស់គេដែរ។
ប៉ុន្តែ យើងបានចាត់ពួកហោរាទាំងប៉ុន្មាន ជាអ្នកបម្រើរបស់យើងឲ្យមកឯអ្នករាល់គ្នា គឺបានក្រោកពីព្រលឹមស្រាង ដើម្បីនឹងចាត់គេផង ដោយពាក្យថា "ឱសូមកុំធ្វើការគួរខ្ពើម ដែលយើងស្អប់នេះឡើយ"។
ត្រូវឲ្យយើងស្គាល់ព្រះយេហូវ៉ា ត្រូវឲ្យយើងសង្វាតនឹងស្គាល់ព្រះអង្គ ឯដំណើរដែលព្រះអង្គយាងចេញមក គឺពិតដូចអរុណរះ ព្រះអង្គនឹងយាងមករកពួកយើង ដូចទឹកភ្លៀង គឺដូចជាភ្លៀងចុងរដូវ ដែលតែងតែស្រោចស្រពផែនដី។
ព្រះអង្គមានព្រះនេត្របរិសុទ្ធក្រៃលែង នឹងទតមើលការអាក្រក់មិនបាន ក៏នឹងពិនិត្យមើលការទុច្ចរិតមិនបានដែរ។ ហេតុអ្វីបានជាព្រះអង្គទតមើល ពួកអ្នកដែលប្រព្រឹត្តក្បត់ ហើយនៅតែស្ងៀម ក្នុងកាលដែលពួកអ្នកអាក្រក់ លេបមនុស្សដែលសុចរិតជាងខ្លួនបាត់ទៅដូច្នេះ?
ចូរចូលតាមទ្វារចង្អៀត ដ្បិតទ្វារធំ ហើយផ្លូវទូលាយ នោះនាំទៅរកសេចក្តីវិនាស ក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះ។
ព្រះអង្គនឹងស្រឡាញ់អ្នក ព្រមទាំងប្រទានពរ ហើយចម្រើនឲ្យអ្នកមានគ្នាច្រើនឡើង ព្រះអង្គនឹងប្រទានពរផលដែលកើតពីពោះរបស់អ្នក និងផលពីដីរបស់អ្នក គឺជាស្រូវ ទឹកទំពាំងបាយជូរ និងប្រេង ព្រមទាំងផលចម្រើនពីហ្វូងគោ និងកូនពីហ្វូងចៀមរបស់អ្នក នៅក្នុងស្រុកដែលព្រះអង្គបានស្បថនឹងបុព្វបុរសរបស់អ្នកថា នឹងប្រគល់ឲ្យអ្នក។
ប៉ុន្តែ ចំពោះអ្នកវិញ ឱអ្នកសំណព្វរបស់ព្រះអើយ ចូរចៀសចេញពីសេចក្ដីទាំងនេះ ហើយដេញតាមសេចក្ដីសុចរិត ការគោរពប្រតិបត្តិដល់ព្រះ ជំនឿ សេចក្ដីស្រឡាញ់ ចិត្តអត់ធ្មត់ និងចិត្តស្លូតបូតវិញ។
ចូរគេចចេញឲ្យផុតពីតណ្ហាយុវវ័យ ហើយដេញតាមសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត ជាមួយអស់អ្នកដែលអំពាវនាវរកព្រះអម្ចាស់ ចេញពីចិត្តបរិសុទ្ធវិញ។