មក៍ យើងលក់វាទៅឲ្យពួកអ៊ីសម៉ាអែលវិញ កុំឲ្យយើងដាក់ដៃលើវាឡើយ ដ្បិតវាជាប្អូនរបស់យើង ជាសាច់ឈាមរបស់យើងដែរ»។ បងប្អូនរបស់គាត់ក៏យល់ព្រមតាម។
រ៉ូម 7:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងដឹងថា ក្រឹត្យវិន័យត្រូវខាងវិញ្ញាណ តែខ្ញុំជាមនុស្សខាងសាច់ឈាម ដែលលក់ខ្លួនជាទាសករឲ្យបាប។ ព្រះគម្ពីរខ្មែរសាកល ដ្បិតយើងដឹងហើយថា ក្រឹត្យវិន័យគឺខាងវិញ្ញាណ រីឯខ្ញុំគឺខាងសាច់ឈាម ដែលត្រូវបានលក់ឲ្យនៅក្រោមបាប។ Khmer Christian Bible ដ្បិតយើងដឹងថា គម្ពីរវិន័យត្រូវខាងវិញ្ញាណ រីឯខ្ញុំជាមនុស្សខាងសាច់ឈាមដែលត្រូវបានលក់ឲ្យនៅក្រោមអំណាចរបស់បាប ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងដឹងស្រាប់ហើយថា ក្រឹត្យវិន័យមកពីព្រះវិញ្ញាណ រីឯខ្ញុំវិញ ខ្ញុំជាមនុស្សដែលមាននិស្ស័យលោកីយ៍ លក់ខ្លួនដាច់ថ្លៃឲ្យបាប ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតយើងដឹងថា ក្រិត្យវិន័យត្រូវខាងវិញ្ញាណ តែខ្ញុំនៅខាងសាច់ឈាមវិញ ដោយបានត្រូវលក់ទៅក្នុងអំណាចរបស់បាប អាល់គីតាប យើងដឹងស្រាប់ហើយថា ហ៊ូកុំមកពីរសអុលឡោះ រីឯខ្ញុំវិញ ខ្ញុំជាមនុស្សដែលមាននិស្ស័យលោកីយ៍លក់ខ្លួនដាច់ថ្លៃឲ្យបាប |
មក៍ យើងលក់វាទៅឲ្យពួកអ៊ីសម៉ាអែលវិញ កុំឲ្យយើងដាក់ដៃលើវាឡើយ ដ្បិតវាជាប្អូនរបស់យើង ជាសាច់ឈាមរបស់យើងដែរ»។ បងប្អូនរបស់គាត់ក៏យល់ព្រមតាម។
នៅពេលជាមួយគ្នានោះ ពួកម៉ាឌានបាននាំយ៉ូសែបទៅដល់ស្រុកអេស៊ីព្ទ លក់ឲ្យប៉ូទីផារ ជាមន្ត្រីរបស់ផារ៉ោន គឺជាមេបញ្ជាការកងរក្សាស្តេច។
ដ្បិតគេបានចាប់ខ្ញុំពីស្រុកហេព្រើរមក ហើយនៅទីនេះ ខ្ញុំមិនបានធ្វើអ្វីខុស ដែលត្រូវជាប់ក្នុងគុកជ្រៅដូច្នេះឡើយ»។
អ័ហាប់មានរាជឱង្ការតបថា៖ «ឱខ្មាំងសត្រូវយើងអើយ តើឯងមកតាមយើងទាន់ហើយឬ?»។ លោកទូលឆ្លើយថា៖ «ទាន់ហើយ ព្រោះព្រះករុណាបានលក់អង្គទ្រង់ផ្ទាល់ឲ្យធ្វើអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា»។
(គ្មានអ្នកណាម្នាក់ដូចព្រះបាទអ័ហាប់ឡើយ ដែលលក់ខ្លួនឲ្យធ្វើអំពើដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដែលយេសិបិលជាមហេសីបានញុះញង់នោះ។
គេធ្វើឲ្យកូនប្រុសកូនស្រីគេឆ្លងកាត់ភ្លើង ហើយប្រើរបៀនផ្សេងៗ និងការមន្តអាគម ព្រមទាំងលក់ខ្លួនគេទៅឲ្យបានប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ជាការដែលនាំឲ្យទ្រង់មានសេចក្ដីក្រោធ។
បានជាទូលបង្គំខ្ពើមដល់ខ្លួន ហើយក៏ប្រែចិត្ត ដោយក្រាបនៅក្នុងធូលីដី ហើយនឹងផេះ»។
៙ ព្រលឹងទូលបង្គំជាប់ស្អិតនឹងធូលីដី សូមប្រទានឲ្យទូលបង្គំមានជីវិត តាមព្រះបន្ទូលរបស់ព្រះអង្គផង!
មើល៍ ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីពិត នៅក្នុងជម្រៅចិត្តមនុស្ស ហើយព្រះអង្គបង្រៀនឲ្យទូលបង្គំមានប្រាជ្ញា នៅក្នុងចិត្តដែលលាក់កំបាំង។
ប៉ុន្ដែ បើថ្ងៃរះហើយ អ្នកសម្លាប់ចោរនឹងត្រូវមានទោស ដ្បិតចោរត្រូវតែសង។ ប្រសិនបើវាគ្មានអ្វីសោះ នោះត្រូវលក់ខ្លួនវាឲ្យធួននឹងរបស់ដែលវាបានលួច។
គ្រប់ទាំងព្រះបន្ទូលរបស់ព្រះ សុទ្ធតែបរិសុទ្ធ ព្រះអង្គជាខែលដល់អស់អ្នក ដែលពឹងជ្រកក្នុងព្រះអង្គ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា តើសំបុត្រលះលែងដែលយើងឲ្យដល់ម្តាយអ្នក ដើម្បីបណ្តេញចេញនោះនៅឯណា? តើយើងបានលក់អ្នកដល់ម្ចាស់បំណុល របស់យើងណាមួយ តើអ្នកណាដែលយើងលក់អ្នកទៅនោះ? គឺដោយព្រោះអំពើទុច្ចរិតរបស់អ្នកទេ ដែលយើងលក់អ្នក ហើយដែលម្តាយអ្នកត្រូវបណ្តេញចេញ ក៏ដោយព្រោះអំពើរំលងអ្នករាល់គ្នាដែរ
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា អ្នករាល់គ្នាបានត្រូវលក់ខ្លួនឥតយកថ្លៃ ហើយបានលោះមកវិញ ឥតបង់ប្រាក់ដែរ។
នោះខ្ញុំពោលថា៖ «វរហើយខ្ញុំ ខ្ញុំត្រូវវិនាសជាពិត ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនស្អាត ហើយខ្ញុំនៅកណ្ដាលបណ្ដាមនុស្សដែលមានបបូរមាត់មិនស្អាតដែរ ពីព្រោះភ្នែកខ្ញុំបានឃើញមហាក្សត្រ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ»។
បើកាលណារោគឃ្លង់នោះចេញមកពេញលើស្បែក ហើយបានរាលពេញខ្លួនអ្នកដែលមានរោគនោះ ចាប់តាំងពីក្បាលរហូតដល់ជើង នៅសព្វកន្លែងដែលសង្ឃមើលឃើញ
មិនត្រូវសងសឹក ឬចងគំនុំគុំគួននឹងពួកកូនចៅរបស់សាសន៍អ្នកឡើយ គឺត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនអ្នកវិញ យើងនេះជាព្រះយេហូវ៉ា។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់អ៊ីស្រាអែល អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានមនុស្សសុចរិត ដើម្បីប្រាក់ ហើយលក់មនុស្សកម្សត់ទុគ៌ត ដើម្បីស្បែកជើងមួយគូ
ប៉ុន្តែ ព្រះអង្គបែរមក មានព្រះបន្ទូលទៅពេត្រុសថា៖ «សាតាំង! ថយទៅក្រោយយើងទៅ ឯងជាសេចក្តីបង្អាក់ដល់យើង ដ្បិតឯងមិនគិតតាមគំនិតរបស់ព្រះទេ គឺគិតតាមតែគំនិតរបស់មនុស្សប៉ុណ្ណោះ»។
ហើយដោយព្រោះអ្នកនោះគ្មានអ្វីសង ចៅហ្វាយរបស់គាត់បញ្ជាឲ្យលក់ខ្លួនគាត់ ទាំងប្រពន្ធ ទាំងកូន ទាំងរបស់របរដែលគាត់មាន ដើម្បីយកប្រាក់មកសងបំណុលនោះ។
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នកណាខឹងនឹងបងប្អូន នោះនឹងត្រូវជាប់ជំនុំជម្រះ ហើយអ្នកណាជេរប្រមាថបងប្អូនថា "អាចោលម្សៀត" នោះនឹងត្រូវគេនាំទៅជួបក្រុមប្រឹក្សា ហើយបើអ្នកណាថា "អាឆ្កួត" នោះនឹងត្រូវធ្លាក់ទៅក្នុងភ្លើងនរក។
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលសម្លឹងមើលស្ត្រីណាម្នាក់ ដោយចិត្តស្រើបស្រាល នោះឈ្មោះថា បានប្រព្រឹត្តសេចក្តីកំផិតនឹងនាងនៅក្នុងចិត្តរបស់ខ្លួនរួចទៅហើយ។
ប៉ុន្ដែ កាលស៊ីម៉ូន-ពេត្រុសបានឃើញដូច្នោះ គាត់ក៏ក្រាបទៀបព្រះជង្ឃព្រះយេស៊ូវ ទូលថា៖ «ព្រះអម្ចាស់អើយ សូមយាងឲ្យឆ្ងាយពីទូលបង្គំទៅ ដ្បិតទូលបង្គំជាមនុស្សមានបាប!»។
ព្រះយេស៊ូវក៏យាងទៅជាមួយពួកគេ តែកាលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះ មេទ័ពនោះចាត់មិត្តសម្លាញ់ឲ្យមកទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមកុំព្រួយព្រះហឫទ័យឡើយ ដ្បិតទូលបង្គំមិនសមនឹងទទួលព្រះអង្គនៅក្នុងផ្ទះទូលបង្គំទេ
បើដូច្នេះ តើយើងល្អជាងគេឬ? ទេ មិនមែនទាល់តែសោះ! ដ្បិតយើងបានចោទប្រកាន់រួចហើយថា ទាំងសាសន៍យូដា និងសាសន៍ក្រិក សុទ្ធតែស្ថិតនៅក្រោមអំណាចបាបទាំងអស់
យើងដឹងថា មនុស្សចាស់របស់យើងបានជាប់ឆ្កាងជាមួយព្រះអង្គហើយ ដើម្បីឲ្យរូបកាយដែលជាប់មានបាបនេះ ត្រូវវិនាសសាបសូន្យ ហើយកុំឲ្យយើងជាប់ជាអ្នកបម្រើរបស់បាបទៀត។
ដ្បិតខ្ញុំដឹងថា នៅក្នុងខ្ញុំ គឺក្នុងសាច់ឈាមខ្ញុំ គ្មានអ្វីល្អទេ ព្រោះខ្ញុំមានចិត្តចង់ធ្វើអ្វីដែលត្រឹមត្រូវ ប៉ុន្តែ ខ្ញុំធ្វើមិនកើត។
ឯយើងវិញក៏ដូច្នោះដែរ កាលយើងនៅក្មេងនៅឡើយ យើងនៅជាប់ក្រោមគោលការណ៍ផ្សេងៗខាងបឋមសិក្សារបស់លោកីយ៍នេះ។
ទោះបើខ្ញុំជាអ្នកតូចជាងគេបំផុត ក្នុងចំណោមពួកបរិសុទ្ធទាំងអស់ក្តី ក៏ព្រះអង្គបានប្រទានព្រះគុណនេះមកខ្ញុំ ដើម្បីឲ្យខ្ញុំនាំដំណឹងល្អ ជាសម្បត្តិដ៏បរិបូររបស់ព្រះគ្រីស្ទ ទៅប្រាប់ពួកសាសន៍ដទៃ
អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នកឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីកម្លាំងរបស់អ្នក។
ដ្បិតព្រះបន្ទូលរបស់ព្រះរស់នៅ ហើយពូកែ ក៏មុតជាងដាវមុខពីរ ដែលអាចចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណចេញពីគ្នា កាត់សន្លាក់ និងខួរឆ្អឹងចេញពីគ្នា ហើយក៏វិនិច្ឆ័យគំនិត និងបំណងដែលនៅក្នុងចិត្ត។