Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 37:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 មក៍ យើង​លក់​វា​ទៅ​ឲ្យ​ពួក​អ៊ីស‌ម៉ា‌អែល​វិញ កុំ​ឲ្យ​យើង​ដាក់​ដៃ​លើ​វា​ឡើយ ដ្បិត​វា​ជា​‌ប្អូន​របស់​យើង ជា​សាច់​ឈាម​របស់​យើង​ដែរ»។ បង‌ប្អូន​របស់​គាត់​ក៏​យល់​ព្រម​តាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 មក៍! ចូរឲ្យ​យើង​លក់​វា​ទៅ​ជនជាតិអ៊ីសម៉ាអែល​វិញ ហើយ​កុំឲ្យ​យើង​ដាក់​ដៃ​លើ​វា​ឡើយ ដ្បិត​វា​ជា​ប្អូនប្រុស​របស់យើង ជា​សាច់សាលោហិត​របស់យើង”។ ពួក​បងប្អូន​របស់គាត់​ក៏​ស្ដាប់តាម​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 មក៍ យើង​លក់​វា​ឲ្យ​ពួក​អ៊ីស្មា‌អែល​វិញ កុំ​សម្លាប់​វា​អី ព្រោះ​វា​ជា​ប្អូន​របស់​យើង ជា​សាច់​ឈាម​យើង​ដែរ»។ គេ​ក៏​ស្ដាប់​តាម​ពាក្យ​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ដូច្នេះ​ចូរ​យើង​លក់​វា​ទៅ​ឲ្យ​ពួក​អ៊ីស‌ម៉ាអែល​វិញ កុំ​ឲ្យ​យើង​ពាល់​វា​ឡើយ ដ្បិត​វា​ជា​បង​ប្អូន ជា​សាច់​ឈាម​នឹង​យើង​ដែរ នោះ​បង​ប្អូន​ក៏​យល់​ព្រម​តាម

សូមមើលជំពូក ចម្លង

អាល់គីតាប

27 មក៍ យើង​លក់​វា​ឲ្យ​ពួក​អ៊ីស្មា‌អែល​វិញ កុំ​សម្លាប់​វា​អី ព្រោះ​វា​ជា​ប្អូន​របស់​យើង ជា​សាច់​ឈាម​យើង​ដែរ»។ គេ​ក៏​ស្តាប់​តាម​ពាក្យ​គាត់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 37:27
15 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ឡាបាន់​ក៏​ពោល​ឡើង​ថា៖ «ប្រាកដ​ហើយ ក្មួយ​ជា​ឆ្អឹង​របស់​អ៊ំ និង​ជា​សាច់​របស់​អ៊ំ​ពិត​មែន!»។ លោក​យ៉ាកុប​ក៏​ស្នាក់​នៅ​ជា‌មួយ​គាត់​រយៈ​ពេល​មួយ​ខែ។


រូបេន​ពោល​ទៅ​ពួក‌គេ​ទៀត​ថា៖ «កុំ​កម្ចាយ​ឈាម​អី គ្រាន់​តែ​ទម្លាក់​វា​ទៅ​ក្នុង​អណ្តូង​នៅ​ទី​រហោ‌ស្ថាន​នេះ​ទៅ​បាន​ហើយ កុំ​ដាក់​ដៃ​លើ​វាឡើយ»។ គាត់​ធ្វើ​ដូច្នេះ មក​ពី​គាត់​ចង់​ជួយ​យ៉ូសែប​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក‌គេ ហើយ​បញ្ជូន​គាត់​ឲ្យ​ត្រឡប់​ទៅ​ឯ​ឪពុក​វិញ។


គេ​និយាយ​គ្នា​ថា៖ «ប្រាកដ​ជា​យើង​មាន​ទោស​ដោយ​ព្រោះ​ប្អូន​របស់​យើង​ហើយ យើង​បាន​ឃើញ​ទុក្ខ‌វេទនា​របស់​វា នៅ​ពេល​ដែល​វា​អង្វរ​យើង តែ​យើង​មិន​បាន​ស្តាប់​វា​សោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ទុក្ខ​ព្រួយ​នេះ​បាន​ធ្លាក់​មក​លើ​យើង​វិញ»។


បងៗ​មាន​បំណង​ធ្វើ​បាប​ខ្ញុំ តែ​ព្រះ‌ទ្រង់​ធ្វើ​ឲ្យ​ការ​នោះ​ប្រែ​ទៅ​ជា​ល្អ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជា​ច្រើន ដូចជា​បាន​កើត​មាន​សព្វ‌ថ្ងៃ​នេះ។


ហេតុ​អ្វី​បាន​ជា​ឯង​មើល​ងាយ ឆ្ពោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដោយ​ប្រព្រឹត្ត​ការ​អាក្រក់ នៅ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ដូច្នេះ ឯង​បាន​សម្លាប់​អ៊ូរី ជា​សាសន៍​ហេត​ដោយ​ដាវ ក៏​ក្បត់​យក​ប្រពន្ធ​គាត់​មក​ធ្វើ​ជា​ប្រពន្ធ​ឯង ហើយ​សម្លាប់​គាត់​ដោយ​ដាវ​របស់​ពួក​កូន​ចៅ​អាំម៉ូន


ប៉ុន្តែ យើង​ខ្ញុំ និង​ពួក​បង‌ប្អូន​របស់​យើង​ខ្ញុំ មាន​សាច់​ឈាម​ដូច​គ្នា កូន​ចៅ​របស់​យើង​ខ្ញុំ ក៏​ដូច​ជា​កូន​ចៅ​របស់​ពួក‌គេ​ដែរ តែ​មើល៍ យើង​ខ្ញុំ​បង្ខំ​ចិត្ត​ឲ្យ​កូន​ប្រុស​កូន​ស្រី​របស់​យើង​ខ្ញុំ ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​គេ ហើយ​កូន​ស្រី​របស់​យើង​ខ្ញុំ ខ្លះ​ក៏​បាន​ជាប់​ជា​ទាសករ​របស់​គេ យើង​ខ្ញុំ​ទាល់​ច្រក​ហើយ ដ្បិត​ស្រែ​ចម្ការ​របស់​យើង​ខ្ញុំ​ក៏​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​អ្នកដទៃ​ដែរ»។


រួច​ខ្ញុំ​និយាយ​ទៅ​គេ​ថា៖ «យើង​បាន​លោះ​ពួក​បង‌ប្អូន​របស់​យើង​ជា​សាសន៍​យូដា ដែល​ត្រូវ​គេ​លក់​ទៅ​ឲ្យ​សាសន៍​ដទៃ តាម​តែ​អាច​ធ្វើ​ទៅ​បាន តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​លក់ពួក​បង‌ប្អូន​របស់​ខ្លួន ក្នុង​ចំណោម​ពួក​យើង​ជា​ពួក​សាសន៍​យូដា​ដូច​គ្នា​ទៅ​វិញ!» គេ​ក៏​នៅ​ស្ងៀម រកពាក្យ​ឆ្លើយ​មិន​បានឡើយ។


អ្នក​ណា​ដែល​ចាប់​មនុស្ស​យក​ទៅ​លក់ ឬ​ទាន់​ឃើញ​កំពុង​នៅ​ក្នុង​ដៃ​នៅ​ឡើយ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់។


ប៉ុន្តែ បើ​បាវ​បម្រើ​នោះ​រស់​នៅ​បាន​ពីរ​ថ្ងៃ ឬ​បី​ថ្ងៃ អ្នក​នោះ​មិន​ត្រូវ​ទទួល​ទោស​ទេ ដ្បិត​បាវ​បម្រើ​នោះ​ជា​ទ្រព្យ​របស់​គាត់។


ដ្បិត​បើ​មនុស្ស​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល តែ​បាត់​បង់​ជីវិត តើ​នឹង​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ? ឬ​តើ​គេ​នឹង​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន?


សួរ​ថា៖ «តើ​អស់​លោក​ឲ្យ​អ្វី​ខ្ញុំ បើ​ខ្ញុំ​ប្រគល់​អ្នក​នោះ​ជូន​អស់​លោក?» គេ​ក៏​រាប់​ប្រាក់​កាក់​ឲ្យ​គាត់​សាម‌សិប​ស្លឹង


ពួក​សហាយ‌ស្មន់ ពួក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា ពួក​ជួញ​ដូរ​មនុស្ស ពួក​ភូត​កុហក ពួក​ស្បថ​បំពាន និង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អ្វីៗ​ផ្សេង​ទៀត ផ្ទុយ​នឹង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ


សម្បុរ​ល្វែង គ្រឿង​ក្រអូប ទឹក​អប់ ជ័រ​ល្វីង‌ទេស កំញាន ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង ម្សៅ​ម៉ដ្ដ ស្រូវ​សាលី គោ ចៀម សេះ រទេះ ទាំង​ទាសករ ដែល​ជា​ព្រលឹង​មនុស្ស។


នៅ​គ្រា​នោះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​ដាវីឌ​ថា៖ «យើង​នឹង​ឲ្យ​នាង​ម៉្រាប ជា​បុត្រី​ច្បង​របស់​យើង ទៅ​ធ្វើ​ជា​ប្រពន្ធ​ឯង ឲ្យ​តែ​ឯង​ធ្វើ​ជា​អ្នក​ក្លាហាន​សម្រាប់​យើង ហើយ​ច្បាំង​ចម្បាំង​នៃ​ព្រះ‌យេហូវ៉ា​ចុះ» ស្ដេច​សូល​នឹក​ថា «កុំ​ឲ្យ​ដៃ​អញ​ធ្វើ​វា​ឡើយ ទុក​ឲ្យ​ដៃ​ពួក​ភីលី‌ស្ទីន​ធ្វើ​វិញ​ចុះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម