Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 13:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 បើ​កាល​ណា​រោគ​ឃ្លង់​នោះ​ចេញ​មក​ពេញ​លើ​ស្បែក ហើយ​បាន​រាល​ពេញ​ខ្លួន​អ្នក​ដែល​មាន​រោគ​នោះ ចាប់​តាំង​ពី​ក្បាល​រហូត​ដល់​ជើង នៅ​សព្វ​កន្លែង​ដែល​សង្ឃ​មើល​ឃើញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បូជា‌ចារ្យ​ឃើញ​ថា រោគ​ឃ្លង់​កើត​ពេញ​នៅ​លើ​ស្បែក ហើយ​រាល‌ដាល​ពេញ​ខ្លួន​អ្នក​ជំងឺ តាំង​ពី​ក្បាល​ដល់​ជើង​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 បើ​កាល​ណា​រោគ​ឃ្លង់​នោះ​ចេញ​មក​គ្រប់​នៅ​នា​ស្បែក ហើយ​បាន​រាល​ពេញ​ខ្លួន​អ្នក​ដែល​មាន​រោគ​នោះ ចាប់​តាំង​ពី ក្បាល​រហូត​ដល់​ជើង នៅ​សព្វ​កន្លែង​ដែល​សង្ឃ​មើល​ឃើញ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​អ៊ីមុាំ​ឃើញ​ថា រោគ​ឃ្លង់​កើត​ពេញ​នៅ​លើ​ស្បែក ហើយ​រាល​ដាល​ពេញ​ខ្លួន​អ្នក​ជំងឺ តាំង​ពី​ក្បាល​ដល់​ជើង​នោះ

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 13:12
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន‌បើ​មនុស្ស​ណា​ម្នាក់ ឬ​ប្រជាជន​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ទាំង​ប៉ុន្មាន ដែល​ស្គាល់​សេចក្ដី​វេទនា​ក្នុង​ចិត្ត​ខ្លួន លើក​ដៃ​តម្រង់​មក​ឯ​ព្រះ‌ដំណាក់​នេះ ហើយ​អធិ‌ស្ឋាន ឬ​ទូល​សូម​អ្វី​ក៏​ដោយ


«មើល៍! ទូល‌បង្គំ​ថោក​ទាប​ណាស់ តើ​នឹង​ទូល​ដល់​ព្រះ‌អង្គ​ដូច​ម្តេច​បាន? ទូល‌បង្គំ​នឹង​ដាក់​ដៃ​ខ្ទប់​មាត់​វិញ។


បាន​ជា​ទូល‌បង្គំ​ខ្ពើម​ដល់​ខ្លួន ហើយ​ក៏​ប្រែ​ចិត្ត ដោយ​ក្រាប​នៅ​ក្នុង​ធូលី​ដី ហើយ​នឹង​ផេះ»។


ដ្បិត​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​ត្រឡប់ ដូច​ជា​មនុស្ស​ដែល​មិន​ស្អាត ហើយ​អស់​ទាំង​អំពើ​សុចរិត​របស់​យើង​ខ្ញុំ ក៏​ដូច​ជា​អាវ​កខ្វក់​ហើយ យើង​ខ្ញុំ​ស្វិត​ក្រៀម​ទៅ​ដូច​ជា​ស្លឹក​ឈើ ហើយ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ក៏​ផាត់ យក​យើង​ខ្ញុំ​ទៅ​ដូច​ជា​ខ្យល់។


នោះ​គឺ​ជា​ឃ្លង់​ចាស់​នៅ​ក្នុង​សាច់​ហើយ សង្ឃ​ត្រូវ​ប្រាប់​ថា​ជា​ស្មោក‌គ្រោក មិន​បាច់​បង្ខាំង​ទុក​ទេ ព្រោះ​ស្មោក‌គ្រោក​ហើយ។


នោះ​ត្រូវ​ពិនិត្យ​មើល​អ្នក​នោះ បើ​ឃើញ​ថា​រោគ​ឃ្លង់​បាន​រាល​ពេញ​ខ្លួន​ហើយ នោះ​ត្រូវ​ប្រកាស​ថា អ្នក​ដែល​មាន​រោគ​នោះ​ជា​ស្អាត​វិញ ដ្បិត​បាន​ត្រឡប់​ជា​ស​ទាំង​អស់​ហើយ គឺ​ស្អាត​ទេ។


យើង​ដឹង​ថា ក្រឹត្យ‌វិន័យ​ត្រូវ​ខាង​វិញ្ញាណ តែ​ខ្ញុំ​ជា​មនុស្ស​ខាង​សាច់​ឈាម ដែល​លក់​ខ្លួន​ជា​ទាសករ​ឲ្យ​បាប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម